* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សេចក្តីជូនដំណឹងរំលឹកលើកចុងក្រោយ ដល់អ្នកដាក់ប្រាក់/ម្ចាស់បំណុលទាំងអស់ របស់ធនាគារ ហេង​ ហ្វឹង (ខេមបូឌា) ម.ក

07-09-2026 10:17

- កាលបរិច្ឆេទផុតកំណត់នៃការដាក់ពាក្យស្នើសុំ ត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រុមហ៊ុនបេកឃើរ ធីលលី (ខេមបូឌា) ឯ.ក រំលឹកលើកចុងក្រោយដល់ អ្នកដាក់​ប្រាក់/ម្ចាស់បំណុលទាំងអស់របស់ធនាគារ ហេង​ ហ្វឹង (ខេមបូឌា) ម.ក ឱ្យរួសរាន់មកដាក់​ពាក្យ​ស្នើសុំឱ្យបានត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ស្របតាមសេចក្តីជូនដំណឹង​របស់​អ្នក​ជម្រះបញ្ជី ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ក្រុមហ៊ុនបេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ត្រូវបានតែងតាំងជាអ្នក​ជម្រះ​បញ្ជី​តែមួយគត់នៃធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក ហៅកាត់ថា «ធនាគារ»។ ការតែង​តាំង​​នេះ ធ្វើឡើងក្រោយពេលធានាគារ ហេង ហ្វឹង ត្រូវបានធានាគារជាតិនៃកម្ពុជាបញ្ចប់​ប្រតិ​បត្តិ​ការ។ ការតែងតាំងនេះ ស្របតាមប្រកាសលេខ ធ39 026.453 ប្រ.ក. ចុះថ្ងៃទី១ ខែ​សីហា ឆ្នាំ២០២៦ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។

បន្ទាប់ពីការតែងតាំងនេះ អ្នកជម្រះបញ្ជីបានទទួលយកសិទ្ធិ និងអំណាចពេញលេញ ក្នុង​ការ​គ្រប់គ្រងទ្រព្យសកម្ម ប្រតិបត្តិការ បញ្ជីគណនេយ្យ ឯកសារ ប្រព័ន្ធ និងកិច្ចការទាំង​អស់​របស់ធនាគារ។

ក្រុមហ៊ុនបេកឃើរ ធីលលី (ខេមបូឌា) ជម្រាបជូនម្ចាស់បំណុលទាំងអស់ជ្រាប និងអនុវត្ត​តាម​សេចក្តីជូនដំណឹងដូចខាងក្រោម៖

១៖ ចាប់ពីថ្ងៃចាប់ផ្តើមនៃការជម្រះបញ្ជី ធនាគារបានបញ្ឈប់ជាបន្ទា​ន់​នូវសេវាកម្មធនាគារ​ធម្មតាទាំងអស់ លើកលែងតែការបន្តប្រមូល និងទទួលការសងប្រាក់ពីអ្នកខ្ចីប្រាក់ដែល​មាន​ស្រាប់ ពាក់ព័ន្ឋនឹងប្រាក់កម្ចី និងឥណទានហិរញ្ញប្បទានដែលនៅ​សល់មិន​ទាន់​ទូទាត់​។ មិនត្រូវមានការធ្វើ ឬបន្តសកម្មភាពអាជីវកម្ម ឬប្រតិបត្តិការណាមួយផ្សេងទៀតឡើយ លុះត្រាតែមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីអ្នកជម្រះបញ្ជី ឬតំណាងដែល​មាន​សិទ្ធិ​អនុញ្ញាតរបស់ខ្លួន។

២៖ រាល់បំណុលដែលបានកើតឡើងដោយត្រឹមត្រូវ​ក្នុងអំឡុងពេល​នៃការ​ជម្រះបញ្ជី​ស្រប​តាម​ការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនរបស់អ្នកជម្រះបញ្ជី នឹងត្រូវបានត្រួតពិនិត្យ នឹង​ដោះស្រាយដោយឡែកពីការទាមទារមុនការជម្រះបញ្ជី ដោយអនុលោមតាម​លក្ខខណ្ឌ​នៃការអនុញ្ញាតនោះ និងច្បាប់កម្ពុជាដែលពាក់ព័ន្ឋ។

៣៖ រាល់ចំនួនទឹកប្រាក់ដែលជំពាក់ធនាគារ នៅតែជាបំណុលដល់កំណត់ត្រូវសងស្រប​តាម​កិច្ច​ព្រមព្រៀង វិក្កយបត្រ ឬការរៀបចំពាក់ព័ន្ឋផ្សេងទៀត។

៤៖ រាល់ការទាមទារបំណុល និងចំនួនទឹកប្រាក់នៅជំពាក់ទាំងឡាយ ដែលត្រូវបានអះ​អាង​ថា ជាបំណុលរបស់ធនាគារ នឹងត្រូវស្ថិតក្រោមការផ្ទៀងផ្ទាត់ ការវាយតម្លៃ និងការសម្រេច​ដោយ​អ្នកជម្រះបញ្ជី ហើយនឹងត្រូវដោះស្រាយ ស្របតាមលំដាប់អាទិភាពដែល​កំណត់​ដោយ​ច្បាប់ ការណែនាំរបស់ធនាគារជាតិនៃកម្ពុជា និង/ឬ តុលាការមានសមត្ថកិច្ច ព្រម​ទាំង​អាស្រ័យលើលទ្ធផលនៃការរំលាយជាសាច់ប្រាក់នូវទ្រព្យសកម្មរបស់ធនាគារ។

អ្នកជម្រះបញ្ជីអាចស្នើសុំព័ត៌មាន ការបំភ្លឺ ឬឯកសារគាំទ្របន្ថែម ហើយរក្សាសិទ្ឋិក្នុងការ​ផ្ទៀង​​ផ្ទាត់ ទទួលស្គាល់ ឬបដិសេធការទាមទារណាមួយទាំងមូល ឬមួយផ្នែក ស្របតាម​ច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

៥៖ ម្ចាស់បំណុលទាំងអស់ ត្រូវដាក់ស្នើភស្តុតាងបញ្ជាក់លើការទាមទារ ដែលបានបំពេញ​ត្រឹម​​ត្រូវ រួមជាមួយឯកសារគាំទ្រពាក់ព័ន្ធទៅកាន់ការិយាល័យអ្នកជម្រះបញ្ជី ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះ។ ម្ចាស់បំណុលដែលខកខាន​មិន​បាន​ដាក់ស្ទើភស្តុតាងបញ្ជាក់លើការទាមទារ ក្នុងរយៈពេលកំណត់ ៣០ថ្ងៃ នឹងមិនមាន សិទ្ធិទទួលបានការបែងចែកទ្រព្យសកម្មដែលនៅសល់របស់ក្រុមហ៊ុនឡើយ៕