* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ថ្នាក់ដឹកនាំ បុគ្គលសិក្សា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង៥០០នាក់ វិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា ទទួលបានការពិនិត្យ កាត់វ៉ែនតា និងព្យាបាលភ្នែក ដោយមិនគិតថ្លៃ

07-09-2026 11:10

(កណ្ដាល)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា តំណាងរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យកាត់វ៉ែនតា និងព្យាបាលភ្នែក ជូនថ្នាក់ដឹកនាំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន៥០០នាក់ នៅវិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

កម្មវិធីខាងលើ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងសុខាភិបាល ក្រោមការឧបត្ថម្ភរបស់អង្គការមូលនិធិហ្វេតហូឡូ និងមានការចូលរួមសម្របសម្រួលដោយមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា (CMYA)។

ក្នុងឱកាសនោះ លោក ណាសៀត អូស្មាន បានវាយតម្លៃខ្ពស់ចំពោះ គំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់អ្នករៀបចំកម្មវិធីដែលរួមមាន ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល និងជាពិសេសការចូល រួមឧបត្ថម្ភពីអង្គការមូលនិធិហ្វេតហូឡូ ក្រុមគ្រូពេទ្យ អ្នកជំនាញ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផ្តល់សេវាដ៏មានអត្ថប្រយោជន៍នេះ។

លោកបានបន្ថែមថា សកម្មភាពនេះ គឺពិតជាស្របទៅនឹងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេន ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាដែលជាម្ចាស់ឆ្នោត ក្នុងការចូលរួមកាត់បន្ថយការចំណាយ និងការផ្តល់ជូននូវសេវាសុខមាលភាព ទទួលបាននូវការអប់រំចំណេះដឹងដែលមានគុណភាព និងប្រសិទ្ធភាព។

លោកបានអំពាវនាវដល់ថ្នាក់ដឹកនាំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពភ្នែករបស់ខ្លួន ហើយគួរចៀសវាងការប្រើប្រាស់ទូរស័ព្ទដៃ កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិករយៈពេលយូរពេក ដោយត្រូវសម្រាកភ្នែកជាប្រចាំ អានសៀវភៅនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ រក្សាអនាម័យភ្នែក និងទៅពិនិត្យភ្នែកនៅពេលមានអាការៈមិនប្រក្រតី។ ជាពិសេស សម្រាប់អ្នកដែលត្រូវបានវាស់ និងផ្តល់វ៉ែនតា សូមពាក់វ៉ែនតាឱ្យ បានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់អ្នកជំនាញ។

លោកក៏បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ និងមាតាបិតា/អាណាព្យាបាល ឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខភាពភ្នែក របស់សិស្សានុសិស្ស។ ប្រសិនបើសង្កេតឃើញកូនៗ មានការខិតភ្នែក ឬប៉ប្រិចភ្នែកញឹកញាប់ អង្គុយជិតក្តារខៀនពេក ឈឺក្បាល ពិបាក អាន ឬមានរោគសញ្ញាផ្សេងៗពាក់ព័ន្ធនឹងការមើលឃើញ សូមនាំពួកគេទៅពិនិត្យជាមួយអ្នកជំនាញឱ្យបានទាន់ពេលវេលា៕