* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា (Video inside)

07-09-2026 14:11

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសង្កត់ធ្ងន់ថា មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? សូមកុំប្រើប្រាស់ Scams online ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា។ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ភាគីថៃបានគ្រោងរៀបចំនាំសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងអ្នកសារព័ត៌មានថៃ និងអន្តរជាតិទៅកាន់តំបន់ព្រំដែន រួមមានតំបន់អូរស្មាច់-ច្រកជាំ ក្រោមហេតុផលថា ដើម្បីឱ្យពួកគេអាចមើលឃើញស្ថានការណ៍ដោយផ្ទាល់ និង «ផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ»

ភាគីថៃបានប្រើពាក្យដូចជា «តម្លាភាព» «ការផ្ទៀងផ្ទាត់» «ការពិត» និង «ការសន្ទនា» ដើម្បីពណ៌នាអំពីដំណើរទស្សនកិច្ចនេះ។ ប៉ុន្តែ មុននឹងពិភាក្សាអំពីអ្វីដែលមាននៅក្នុងអគារ ឯកសារ កុំព្យូទ័រ ឬសម្ភារៈផ្សេងៗដែលថៃអះអាងថាពាក់ព័ន្ធនឹង Online Scams មានការពិតជាមូលដ្ឋានមួយដែលត្រូវផ្ទៀងផ្ទាត់មុនគេ៖ តើអគារទាំងនោះស្ថិតនៅលើទឹកដីរបស់អ្នកណា? ហើយសំណួរបន្ទាប់ដែលសំខាន់មិនចាញ់គ្នាគឺ៖ តើកងកម្លាំងថៃបានចូលទៅគ្រប់គ្រងទីតាំងទាំងនោះនៅពេលណា និងដោយរបៀបណា? នេះជាសំណួរស្នូលដែលមិនអាចបង្វែរបានដោយការរៀបចំដំណើរទស្សនកិច្ចសារព័ត៌មាន ឬការបង្ហាញសម្ភារៈណាមួយឡើយ។

*មុននឹងផ្ទៀងផ្ទាត់អគារ ត្រូវមានការបញ្ជាក់ពីព្រំដែនជាមុន

ចំពោះទីតាំងនៅអូរស្មាច់ កម្ពុជាបានបញ្ជាក់ជាផ្លូវការជាបន្តបន្ទាប់ថា ទីតាំងដែលកងកម្លាំងថៃចូលទៅគ្រប់គ្រងស្ថិតក្នុងទឹកដីកម្ពុជា។ កម្ពុជាក៏បានតវ៉ាជាផ្លូវការចំពោះការនាំមន្ត្រីយោធា អនុព័ន្ធយោធាបរទេស និងអ្នកសារព័ត៌មានចូលទៅតំបន់ទាំងនេះដោយគ្មានការយល់ព្រមពីអាជ្ញាធរកម្ពុជា។
ដូច្នេះ ការដែលកងកម្លាំងថៃអាចចូលទៅកាន់ទីតាំងមួយ គ្រប់គ្រងទីតាំងនោះ ឬនាំភាគីទីបីចូលទៅមើលទីតាំងនោះ មិនអាចធ្វើឱ្យទីតាំងនោះក្លាយជាទឹកដីថៃបានឡើយ។ វត្តមានយោធាមិនមែនជាបង្គោលព្រំដែន។ ការដោតទង់ជាតិមិនមែនជាឯកសារកំណត់អធិបតេយ្យភាព។ ការគ្រប់គ្រងជាក់ស្តែងដោយកម្លាំងក៏មិនអាចជំនួសផែនទី សន្ធិសញ្ញា ឯកសារព្រំដែន និងមូលដ្ឋានផ្លូវច្បាប់ដែលកំណត់ទឹកដីរបស់រដ្ឋបានដែរ។

បើថៃពិតជាចង់ឱ្យអ្នកសារព័ត៌មាន «ពិនិត្យការពិតឱ្យបានគ្រប់ជ្រុងជ្រោយ» ការពិនិត្យមិនគួរចាប់ផ្តើមត្រឹមតែពីអ្វីដែលមាននៅក្នុងអគារនោះទេ។ វាត្រូវចាប់ផ្តើមពីទីតាំងភូមិសាស្ត្រ កូអរដោនេ ផែនទី សន្ធិសញ្ញា ឯកសារព្រំដែន ស្ថានភាពមុនពេលមានការប្រយុទ្ធ និងមូលដ្ឋានផ្លូវច្បាប់នៃវត្តមានកងកម្លាំងថៃនៅទីនោះ។

Online Scams មិនអាចបម្លែងការចូលទឹកដីរដ្ឋមួយទៀតឱ្យក្លាយជាសកម្មភាពស្របច្បាប់បានទេ។ កម្ពុជាមិនការពារ Online Scams ទេ។ កម្ពុជាប្រឆាំងឧក្រិដ្ឋកម្ម Online Scams ហើយបានអនុវត្តវិធានការបង្ក្រាបជាបន្តបន្ទាប់ ដោយសហការជាមួយដៃគូអន្តរជាតិ និងប្រទេសពាក់ព័ន្ធ។ ប៉ុន្តែការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងបញ្ហាអធិបតេយ្យភាពរបស់រដ្ឋ គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា។

ប្រសិនបើមានបទល្មើសនៅក្នុងប្រទេសមួយ វាត្រូវដោះស្រាយតាមរយៈការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការប៉ូលិស ការចែករំលែកព័ត៌មានស៊ើបការណ៍ ជំនួយផ្លូវច្បាប់ទៅវិញទៅមក ការចាប់ខ្លួន ការបញ្ជូនជនសង្ស័យ និងយន្តការកិច្ចសហប្រតិបត្តិការអន្តរជាតិដែលមានស្រាប់។
ការសង្ស័យថាមានឧក្រិដ្ឋកម្មនៅក្នុងទឹកដីរដ្ឋមួយ មិនផ្តល់សិទ្ធិឱ្យកងកម្លាំងរបស់រដ្ឋមួយទៀតចូលទៅកាន់ កាន់កាប់ ឬអនុវត្តអំណាចលើទឹកដីនោះដោយឯកតោភាគីឡើយ។
ការផ្ទៀងផ្ទាត់ការពិតដែលគួរឱ្យជឿទុកចិត្ត ត្រូវពិនិត្យមិនត្រឹមតែអ្វីដែលថៃកំពុងបង្ហាញនៅថ្ងៃនេះទេ ប៉ុន្តែត្រូវពិនិត្យថា តើអ្វីបានកើតឡើងមុន និងអ្វីបានកើតឡើងក្រោយ។

សំណួរដែលគួរសួរគឺ៖ តើវត្តមានយោធាថៃនៅទីតាំងទាំងនេះកើតឡើងដោយសារតែប្រតិបត្តិការអនុវត្តច្បាប់ប្រឆាំង Online Scams ឬ Online Scams កំពុងត្រូវបានយកមកប្រើក្រោយមក ដើម្បីពន្យល់ និងផ្តល់ភាពស្របច្បាប់ដល់វត្តមានយោធាខុសច្បាប់លើទឹកដីកម្ពុជាដែលបានកើតឡើងរួចទៅហើយ?

សំណួរនេះមានសារៈសំខាន់ ព្រោះ «ការពិត» មិនអាចត្រូវបានផ្តាច់ចេញពីកាលប្បវត្តិនៃព្រឹត្តិការណ៍បានឡើយ។ បើការគ្រប់គ្រងទីតាំងកើតឡើងជាលទ្ធផលនៃសកម្មភាពយោធា នោះការនាំយក Online Scams មកពន្យល់នៅពេលក្រោយ មិនអាចបម្លែងប្រភពនៃការគ្រប់គ្រងនោះឱ្យក្លាយជាសកម្មភាពស្របច្បាប់បានទេ។ នេះហើយជាមូលហេតុដែល Online Scams មិនត្រូវក្លាយជាលេសក្រោយហេតុការណ៍ ដែលយោធាថៃប្រើ ដើម្បីបង្កើតភាពស្របច្បាប់ឱ្យវត្តមាន ឬការគ្រប់គ្រងទឹកដីដោយកម្លាំងឡើយ។

*«Fact-checking» មិនអាចជ្រើសរើសតែការពិតដែលភាគីម្ខាងចង់បង្ហាញបានទេ

ការផ្ទៀងផ្ទាត់ការពិតដែលមានវិជ្ជាជីវៈ និងគួរឱ្យជឿទុកចិត្ត មិនអាចមានន័យថា អ្នកសារព័ត៌មានត្រូវបាននាំទៅមើលតែទីតាំង សម្ភារៈ ឬព័ត៌មានដែលភាគីម្ខាងបានរៀបចំឱ្យមើល ហើយបញ្ចប់ការសន្និដ្ឋានត្រឹមនោះទេ។

*Online Scams មិនត្រូវក្លាយជាវាំងននបិទបាំងសំណួរអំពីអធិបតេយ្យភាពកម្ពុជា

បញ្ហា Online Scams គួរត្រូវបានស៊ើបអង្កេត និងបង្ក្រាបដោយម៉ឺងម៉ាត់។ អ្នកប្រព្រឹត្តបទល្មើសត្រូវប្រឈមមុខនឹងច្បាប់។ ប៉ុន្តែមានបន្ទាត់ក្រហមមួយដែលមិនអាចឆ្លងកាត់បាន៖ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមិនអាចត្រូវបានប្រើ ដើម្បីបង្កើតភាពស្របច្បាប់ឱ្យសកម្មភាពដែលរំលោភអធិបតេយ្យភាពរបស់រដ្ឋមួយទៀតបានទេ។ ការបដិសេធចំពោះវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន មិនមានន័យថាកម្ពុជាកំពុងការពារ Online Scams ទេ។ ការប្រឆាំងនឹងការរំលោភអធិបតេយ្យភាព មិនមែនជាការប្រឆាំងនឹងការអនុវត្តច្បាប់ទេ។

អ្នកសារព័ត៌មានអាចផ្ទៀងផ្ទាត់អ្វីដែលពួកគេបានឃើញ។ ប៉ុន្តែពួកគេក៏ត្រូវផ្ទៀងផ្ទាត់ផងដែរថា ពួកគេកំពុងឈរនៅទីណា អ្នកណាបាននាំពួកគេទៅទីនោះ និងតើវត្តមានរបស់ភាគីដែលកំពុងគ្រប់គ្រងទីតាំងនោះមានមូលដ្ឋានផ្លូវច្បាប់អ្វី។

សូមបញ្ជាក់ថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាបានតវ៉ាយ៉ាងខ្លាំងចំពោះការនាំអនុព័ន្ធយោធាបរទេស និងមន្ត្រីអនុវត្តច្បាប់ទៅកាន់សណ្ឋាគារពីរកន្លែងនៅអូរស្មាច់ ដោយក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ទីតាំងទាំងនោះស្ថិត ៣៩៧ ម៉ែត្រពីច្រកអន្តរជាតិអូរស្មាច់ ជាប់បង្គោលព្រំដែនលេខ១៥ ហើយថា តំបន់នោះត្រូវបានកងកម្លាំងថៃចូលគ្រប់គ្រងដោយកម្លាំងក្នុងអំឡុងការប្រយុទ្ធខែធ្នូ ឆ្នាំ២០២៥។

បន្ទាប់មក កម្ពុជាបានតវ៉ាចំពោះការដាក់កុងតឺន័ររារាំងផ្លូវ ការសាងសង់ផ្លូវ ការដាក់លួសបន្លា ការជីកទំនប់ដី និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតំបន់អូរស្មាច់។ កម្ពុជាក៏បានតវ៉ាចំពោះការដោតទង់ជាតិថៃ និងការនាំអ្នកសារព័ត៌មានថៃ និងបរទេសទៅកាន់ទីតាំងនៅតំបន់អូរស្មាច់ ទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាតពីកម្ពុជា។

នៅថ្ងៃទី៣០ ខែមិថុនា ក្រសួងព័ត៌មានកម្ពុជាក៏បានបញ្ជាក់ជាផ្លូវការថា ការនាំអ្នកសារព័ត៌មានបរទេសចូលអូរស្មាច់ដោយភាគីថៃ មិនអាចផ្តល់សិទ្ធិអំណាច ឬអធិបតេយ្យភាពដល់ភាគីថៃលើទីតាំងនោះបានឡើយ។

មុននឹងផ្ទៀងផ្ទាត់ថា មានអ្វីនៅក្នុងអគារ ត្រូវផ្ទៀងផ្ទាត់ជាមុនថា អគារនោះស្ថិតនៅលើទឹកដីរបស់អ្នកណា ព្រោះការនាំអ្នកសារព័ត៌មានទៅមើលទីតាំងមួយ មិនអាចបង្កើតអធិបតេយ្យភាពបានទេ។ ការគ្រប់គ្រងដោយកម្លាំងមិនអាចគូរខ្សែព្រំដែនថ្មីបានទេ។ ហើយ Online Scams មិនអាចក្លាយជាលេសក្រោយហេតុការណ៍ ដើម្បីផ្តល់ភាពស្របច្បាប់ដល់ការកាន់កាប់ទឹកដីខុសច្បាប់ដោយកម្លាំងបានឡើយ៕