* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តំណាងកម្ពុជា ចូលរួមសិក្ខាសាលាហ្វ្រង់កូហ្វូនី ជំរុញឱកាសការងារសម្រាប់យុវជន និងការអភិវឌ្ឍជំនាញក្នុងវិស័យទេសចរណ៍ប្រកបដោយចីរភាព

07-09-2026 15:45

(សាធារណរដ្ឋស៊ីប)៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមសិក្ខាសាលាហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ «ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ឱកាសការងារសម្រាប់យុវជន និងការកៀរគរហិរញ្ញប្បទាន» ដែលផ្តួចផ្តើមដោយគម្រោង Destination Éco-Talents (DET) តបតាមការអញ្ជើញរបស់វិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងក្រសួងការបរទេសនៃសាធារណរដ្ឋស៊ីប។

សិក្ខាសាលាអន្តរជាតិនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋស៊ីប ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលនៃគម្រោង DET ព្រមទាំងពិភាក្សា និងស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីជំរុញការបង្កើតឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងស្វែងរកប្រភពហិរញ្ញប្បទានសម្រាប់គាំទ្រដល់គម្រោងទេសចរណ៍នានា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី​ ដោយមានការចូលរួមពីអ្នកជំនាញ តំណាងអង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសសមាជិកចំនួន១៩ប្រទេស សរុបប្រមាណ៦៧រូប ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Kostas Koumis រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស៊ីប តំណាងក្រសួងការបរទេសស៊ីប និងលោកស្រី Cécile Martin-Phipps នាយិកាវិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនេះ អ្នកចូលរួមបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកយុទ្ធសាស្ត្ររួមពាក់ព័ន្ធនឹងការលើកកម្ពស់ឱកាសការងារ និងការអភិវឌ្ឍជំនាញ សម្រាប់យុវជន តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងការស្វែងរកប្រភពហិរញ្ញប្បទាន សម្រាប់គាំទ្រដល់គម្រោងទេសចរណ៍នានា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ជាមួយគ្នានេះ សិក្ខាសាលាក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ រយៈពេលវែងរវាងរាជរដ្ឋាភិបាលនៃបណ្តាប្រទេស និយាយភាសាបារាំង សហគ្រាស ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងបង្កើតឱកាសការងារ និងលើកកម្ពស់ការអភិវឌ្ឍជំនាញសម្រាប់យុវជនឱ្យឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ។

គួរបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសសាកល្បង (Pilot Countries) ទាំង៤ នៃគម្រោង DET រួមមាន កម្ពុជា កាប់វែរ​ កូម័រ ​និងវៀតណាម។ ការចូលរួមជាប្រទេសសាកល្បងនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី ក្នុងការលើកកម្ពស់វិស័យការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបង្កើតឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន ឱ្យឆ្លើយតបទៅនឹងតម្រូវការនៃវិស័យទេសចរណ៍ប្រកបដោយចីរភាព និងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិរក្ស សម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ៕