* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តំណាងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក្រុងពាលីសម្រាប់ត្រៀមពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យ និងអគារសាលារៀននៅក្នុងស្រុកពញាឮ ខេត្តកណ្តាល

07-09-2026 16:48

(កណ្តាល)៖ បណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ​បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសម្រាប់ពិធីបើកការដ្ឋានសាង់សង់មន្ទីរពេទ្យ និងសាលារៀននៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។

សូមជម្រាបថា ការបើកការដ្ឋានសាង់សង់មន្ទីរពេទ្យ និងសាលារៀននៅក្នុងស្រុកពញាឮ ខេត្តកណ្តាល នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងអរីយក្សត្រ ស្រុកខ្សាច់កណ្តាល ល្វាឯម កៀនស្វាយ មុខកំពូល និងពញាឮ។

មន្ទីរពេទ្យបង្អែកស្រុកពញាឮ នឹងត្រូវសាងសង់អគារសម្រាកព្យាបាលទូទៅ ១ខ្នង មានចំនួន៩៧បន្ទប់ ទំហំ៣០ម X៥០ម, កម្ពស់៤ជាន់ (ជាន់ផ្ទាល់ដី,ទី១,ទី២, ទី៣ និង ដំបូលទែរ៉ាស់) ព្រមទាំងបំពាក់នូវប្រព័ន្ធម៉ាស៊ីនត្រជាក់, ប្រព័ន្ធអគ្គីភ័យ, ប្រព័ន្ធអុកស៊ីសែន, ជណ្តើរយន្ត, ប្រព័ន្ធកាមេរ៉ាប្រព័ន្ធ WIFI, ប្រព័ន្ធHVAC (Heating Ventilation Air Conditioning ) និងការងារខាងក្រៅ។

ជាន់ផ្ទាល់ដីៈ ពិគ្រោះជំងឺទូទៅនិងសង្គ្រោះបន្ទាន់ រួមមាន បន្ទប់ប.ស.ស, បន្ទប់ពិគ្រោះជម្ងឺ (កុងស៊ុល), បន្ទប់ឱសថ, បន្ទប់អេកូ, បន្ទប់ICU, បន្ទប់X-Ray, បន្ទប់វះកាត់, ខាងមុខច្រកចូលមានដំបូល និងជម្រាលសម្រាប់ឡានសង្គ្រោះបន្ទាន់។

ជាន់ទី១ ជាន់សម្រាកទូទៅ មានបន្ទប់ចំនួន ១២បន្ទប់ អាចដាក់គ្រែបាន ៨៣, ជាន់ទី២ សម្ពពនិងវះកាត់, ជាន់ទី៣ រដ្ឋបាល និងសាលប្រជុំ (អាចដាក់មនុស្ស១៨២នាក់) និង បន្ទប់ VIP
និងជាន់ដំបូលទែរ៉ាស់។

នៅវិទ្យាល័យទេពប្រណម្យ សាងសង់ អគារ១ខ្នង កំពស់៣ជាន់ មាន១៥បន្ទប់ និងបន្ទប់ទឹកមួយចំនួន ដែលមានបណ្តោយ៤៥.៥ម៉ែត្រ ទទឹង៩ម៉ែត្រ កំពស់ជាន់ផ្ទាល់ដី ០.៥ម៉ែត្រ ,កម្ពស់ជាន់ទី១: ៤.៥ម៉ែត្រ , កំពស់ជាន់ទី២: ៨.៥ម៉ែត្រ, កំពស់ធ្នឹមដំបូល១២.៣ម៉ែត្រ, កម្ពស់ដំបូល ១៤.៩២ម៉ែត្រ ។

នៅវិទ្យាល័យហ៊ុន សែន ព្រះធម្មស្រះ នូវអគារ១ខ្នង កំពស់៣ជាន់ មាន១៥បន្ទប់ និងបន្ទប់ទឹកចំនួន១០ ដែលមានបណ្តោយ៤៥.៥ម៉ែត្រ ទទឹង៩ម៉ែត្រ កំពស់ជាន់ផ្ទាល់ដី ០.៥ម៉ែត្រ, កម្ពស់ជាន់ទី១:៤.៥ម៉ែត្រ , កំពស់ជាន់ទី២: ៨.៥ម៉ែត្រ, កំពស់ធ្នឹមដំបូល១២.៣ម៉ែត្រ,កម្ពស់ដំបូល ១៤.៩២ម៉ែត្រ៕