* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត ខែក លាង បង្ហាញពីការអាន និងសរសេរភាសាខ្មែរ អោយបានត្រឹមត្រូវទៅតាមក្បួនខ្នាតរបស់វេយ្យាករណ៍ខ្មែរ

07-09-2026 17:35

(ភ្នំពេញ)៖ បណ្ឌិត ខែក លាង តាមរយៈបណ្ដាញព័ត៌មាន Fresh News បានបង្ហាញចំណេះដឹងរបស់ខ្លួន អោយប្រជាជនខ្មែរ បានយល់អំពី ការអាន និងសរសេរភាសាខ្មែរ អោយបានត្រឹមត្រូវទៅតាមក្បួនខ្នាតរបស់វេយ្យាករណ៍ខ្មែរ។

លោកបណ្ឌិត បានលើកឡើងថា វេយ្យាករណ៍ គឺជាសិល្បៈនៃការសរសេរ ការនិយាយ និងការអានអោយបានត្រឹមត្រូវ។ តួយ៉ាងការអានពាក្យខ្មែរដោយមានភ្ជាប់ពាក្យបាលី-សំស្ក្រឹត ដូចជាពាក្យ៖ ទំនើបកម្ម, ផែនការ -ល- ។ តើយើងគួរអាន ទំនើបប៉ាក់កម្ម ឬក៏ទំនើបកម្ម? តើយើងគួរអាន ផែននាក់ការ ឬក៏ផែនការ?

តាមក្បួនវេយ្យាករណ៍ ពាក្យទំនើប គឺជាពាក្យខ្មែរសុទ្ធមិនអាចបញ្ចេញសំលេងខ្យល់អក្សរ «ប» ទៅជា «ប៉ាក់» បានទេ គឺខុសពីពាក្យបាបកម្មដែលអាចអានថាបាបប៉ាក់កម្មបានព្រោះជាពាក្យបាលីសុទ្ធ។ រីឯពាក្យផែនការ តើយើងគួរអាន ផែននាក់ការ ឬក៏ផែនការ? នៅក្នុងក្បួនវេយ្យាករណ៍បាលីមានស្រៈតែ០៨តួគឺ អ អា អិ អី អុ អូ អេ អោ។ ចំពោះវេយ្យាករណ៍ខ្មែរវិញ គឺមានស្រៈនិស្ស័យចំនួន២៣តួ។

ដូចនេះ ពាក្យទំនើបគឺជាពាក្យខ្មែរសុទ្ធដែលមានស្រៈអើគឺជាស្រៈនិស្ស័យក្នុងវេយ្យាករណ៍ខ្មែរនិងបានប្រកប ជាមួយអក្សរ «ប» រួចហើយ។ បើមិនបានប្រកបជាមួយនឹងអក្សរ «ប» ពាក្យនេះមិនអាចអានថាទំនើបបានទេ គឺត្រូវអានថា «ទំនើ»។ រីឯពាក្យផែនក៏ជាពាក្យខ្មែរសុទ្ធដែរ មិនអាចបញ្ចេញសំលេងផែននាក់បានទេពីព្រោះស្រៈអែដែលជាស្រៈ និស្ស័យក្នុងវេយ្យាករណ៍ខ្មែរគឺបានប្រកបជាមួយអក្សរ «ន» រួចហើយ។ បើមិនបានប្រកបជាមួយនឹងអក្សរ «ន» ពាក្យនេះ មិនអាចអានថាផែនបានទេគឺត្រូវអានថា «ផែ»។ តើយើងគួរគប្បីអានផែននាក់ការ ឬអានផែនការ? ចំពោះពាក្យខ្មែរសុទ្ធ មានពាក្យ «ផែនស្វាយ» តើយើងគួរអានផែនស្វាយ ឬក៏អានផែននាក់ស្វាយ?

១. ការអានពាក្យបាលី-សំស្ក្រឹតសុទ្ធ ដូចជាពាក្យ៖ មីនា, មិថុនា, វារីអគ្គិសនី, ឱសានវាទ, យាគូ, អាហរ័ណ នីហរ័ណ, មនោវិទ្យា -ល-។

២. ការអានពាក្យបាលី-សំស្ក្រឹត ដែលមានខ្យល់ដើមជាស្រៈអេ នៅពេលដែលខ្មែរយើងយកពាក្យបាលី-សំស្ក្រឹត ទាំងនោះមកប្រើត្រូវអានពាក្យទាំងនោះអោយមានសូរសំលេងជាខ្យល់ «ស្រះអែ»។
ឧទារហណ៍៖ សង្ខេប, ហេតុ, ស្នេហា, ពេទ្យ, ក្សេមក្សាន្ត, សេដ្ឋី, ស្រីស្នេហ៍ -ល- ។

៣. ការសរសេរពាក្យបាលី-សំស្ក្រឹត នៅលើអត្ថបទនានា គួរអស់លោកជនានុជនទាំងឡាយត្រូវយល់ដឹងថា ពាក្យបាលី-សំស្រ្កឹត ឲ្យតែសរសេរខុសបន្តិចគឺបាត់អត្ថន័យនៃរូបស័ព្ទដើមទាំងស្រុងដូចជាពាក្យ៖ ខែមីនា, អាហរ័ណ នីហរ័ណ, ទសវត្សរ៍, សោភ័ណ, សោភ័ណភាព, សន្និសីទ -ល-។

ឧទាហរណ៍៖ ខែមីនាសរសេរជាខែមិនាគឺស្រៈអីមកជា ស្រៈអិ។ មីនា ឬមីនៈ មានន័យថា ត្រី រីឯមិនាគឺគ្មានន័យ។ ដូចពាក្យ អាហរ័ណ នីហរ័ណ (ការនាំចូល-ការនាំចេញ)។ ពាក្យអាហរ័ណ នីហរ័ណគួរត្រូវអានថា អាហាក់រាន់ នីហាក់រាន់។ ចំពោះពាក្យនីហរ័ណមិនអាចសរសេរស្រៈអិនៅលើតួ អក្សរ «ន» បានទេគឺកុំសរសេរ «និហរ័ណ» ព្រោះពុំមានន័យថា «ការនាំចេញ»

ពាក្យបាលី-សំស្ក្រឹត ដែលគេហៅថាបុព្វបទ (Prefix) គឺមានន័យថាបទដើមឬដាក់ខាងមុខនៃពាក្យផ្សេងៗ។ ពាក្យបុព្វបទមានអក្សរ និ, នី, អ, អា, វិ -ល- គឺអាចប្តូរអត្ថន័យនៃពាក្យដើមខុសគ្នាទាំងស្រុង។
ឧទាហរណ៍៖ ពាក្យ អាហរ័ណ មានន័យថាការនាំចូល រីឯពាក្យនីហរ័ណ មានន័យថាការនាំចេញ។ ពាក្យថាសមភាពគឺភាពស្មើគ្នា ពេលដែលចុះបុព្វបទ «វិ» នៅពីខាងមុខពាក្យសមភាពទៅជា ពាក្យវិសមភាពមានន័យថាភាពមិនស្មើគ្នា ឬភាពផ្សេងប្លែកពីគ្នា។ ពាក្យទសវត្សរ៍មានន័យថា១០ឆ្នាំ។ ពេលសរសេរ «ជើងស» នៅពីក្រោម «អក្សរស» ទៅជា «ទស្សវត្សរ៍» លែងមានន័យថា១០ឆ្នាំហើយគឺមិនអាចបកមានន័យផ្សេងទៀតបានទេ។ រីឯពាក្យសោភ័ណ-សោភ័ណភាព មានន័យថាការស្រលាញ់ភាពស្អាតបាតឬភាពចង់គយគន់មើល។

លុះនៅពេលសរសេរពាក្យសោភ័ណនិងសោភ័ណភាពដាក់ «ជើងៗ» ពីក្រោម «អក្សរណ» ទៅជា «សោភ័ណ្ឌ» «សោភ័ណ្ឌភាព» គឺពុំអាចបកស្រាយបានអត្ថន័យអ្វីទាល់តែសោះ។ រីឯពាក្យសន្និសីទគឺការរួមប្រជុំ, សូមកុំសរសេរ «សន្និសិទ» «សន្និសិទ្ធ» ព្រោះពុំមានន័យថាជាការរួមប្រជុំទេ៕