* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងសុខាភិបាល សហការជាមួយដៃគូអភិវឌ្ឍចំនួន២ បណ្ដុះបណ្ដាល និងអនុវត្តការពិនិត្យស្រាវជ្រាវរកកុមារមានជំងឺបេះដូងពីកំណើត

07-09-2026 19:02

(សៀមរាប-កំពង់ចាម)៖ ក្រុមការងារក្រសួងសុខាភិបាល សហការជាមួយវិទ្យាស្ថានមេគង្គ (Mekong Institute) និងមន្ទីរពេទ្យ Fuwai Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំកម្មវិធីបណ្តុះបណ្តាល និងអនុវត្តការពិនិត្យស្រាវជ្រាវរកកុមារមានជំងឺបេះដូងពីកំណើត ក្រោមគម្រោងថែទាំបេះដូងកុមារមេគង្គ (Mekong Children’s Heart Care Project–MCHC) នៅខេត្តសៀមរាប និងខេត្តកំពង់ចាម ដែលប្រព្រឹត្ដទៅកាលពីចុងខែសីហា ឆ្នាំ២០២៦នេះ។

សម្រាប់កម្មវិធីបណ្តុះបណ្តាល និងអនុវត្តការពិនិត្យស្រាវជ្រាវរកកុមារមានជំងឺបេះដូងពីកំណើត នៅខេត្តសៀមរាប ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និងបន្តអនុវត្តនៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីទាំងពីរនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត និងគ្រូពេទ្យមកពីខេត្តគោលដៅ រួមមាន ខេត្តសៀមរាប កំពង់ចាម កំពត និងតាកែវ ដោយមានការសហការណែនាំជំនាញបច្ចេកទេសពីវេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យ Fuwai Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន។

ការសហការគ្នាពង្រឹងចំណេះជំនាញនេះ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីសុខាភិបាល ក្នុងការរកឃើញដំបូង ការពិនិត្យស្រាវជ្រាវ ការបញ្ជូន ការធ្វើរោគវិនិច្ឆ័យ ការកត់ត្រាទិន្នន័យ និងការតាមដានកុមារដែលរកឃើញថាមានជំងឺបេះដូងពីកំណើត។ ប្រធានបទសំខាន់ៗរួមមាន តួនាទីរបស់មូលដ្ឋានសុខាភិបាលក្នុងការរកឃើញជំងឺឱ្យបានឆាប់ ការវាយតម្លៃសុខភាពបេះដូងកុមារ ការពិនិត្យតាមរយៈការស្តាប់សំឡេងបេះដូង ការពិនិត្យអេកូបេះដូង និងការធានាគុណភាពនៃការពិនិត្យស្រាវជ្រាវតាមសាលារៀន ក្នុងខេត្តទាំងពីរ។

ចំពោះការអនុវត្តចុះពិនិត្យស្រាវជ្រាវរកកុមារ នៅខេត្តសៀមរាប និងខេត្តកំពង់ចាម បានចំនួនប្រមាណជាង ២ម៉ឺននាក់ និងកុមារទទួលការពិនិត្យ Echocardiography បានចំនួនប្រមាណជាង ៧០០នាក់។ ការអនុវត្តកម្មវិធីនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកិច្ចសហការដ៏ល្អរវាងក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកជំនាញ និងមូលដ្ឋានសុខាភិបាល ក្នុងការរួមគ្នាលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់កុមារកម្ពុជា៕