* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត កៅ ថាច បើកកិច្ចពិភាក្សាស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក»

07-09-2026 20:43

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដោយមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund - GCF), លោក Masayoshi Tatewaki នាយកប្រតិបត្តិនៃស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន (Japan Economic Research Institute), លោក Daleno Dalo ប្រធានផ្នែកហិរញ្ញប្បទានសាធារណៈនៃ PT Sarana Multi Infrastrukur នៃប្រទេសឥណ្ឌូនេស៊ី ស្ថាប័នដែលជាសមាជិក Special Interest Group 2 និងសមាជិក ADFIAP ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួន។

ក្នុងវេទិកាដ៏មានសារៈសំខាន់និងចំពេញនេះ, លោកបណ្ឌិត បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាសេដ្ឋកិច្ច និងអភិវឌ្ឍន៍ដ៏សំខាន់ ដែលទាមទារឱ្យស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ចូលរួមប្រែក្លាយគោលដៅអាកាសធាតុទៅជាសកម្មភាពជាក់ស្តែង។

លោកបណ្ឌិត កៅ ថាច ក៏បានលើកឡើងថា ហិរញ្ញប្បទានសាធារណៈតែមួយមុខ មិនអាចឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទានដ៏ធំនេះបានទេ ដូច្នេះការប្រើប្រាស់ ហិរញ្ញប្បទានចម្រុះ ការធានាឥណទាន មូលបត្របំណុលប្រកបដោយចីរភាព (Sustainable Bonds) និងជំនួយបច្ចេកទេសដើម្បីកាត់បន្ថយហានិភ័យ និងការកៀរគរទុនឯកជន គឺមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេស កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រទេសក្នុងតំបន់ គឺជាគន្លឹះក្នុងការចែករំលែកបទពិសោធន៍ ការដោះស្រាយឧបសគ្គ និងរួមគ្នាជំរុញតំបន់អាស៊ី និងប៉ាស៊ីហ្វិកឱ្យឆ្ពោះទៅរកអនាគតដែលមានភាពធន់។

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាតុមូលនេះ បានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង ពិភាក្សាលើឧបករណ៍ហិរញ្ញវត្ថុ និងប្រមូលធាតុចូលសម្រាប់ការស្រាវជ្រាវរបស់ក្រុម Special Interest Group 2 ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ របស់ ADFIAP។

លទ្ធផល និងធាតុចូលនៃកិច្ចពិភាក្សាតុមូលនាថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការជំរុញអនុសាសន៍គោលនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើការអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយចីរភាព៕