* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោកស្រី យក់ សម្បត្តិ អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង និងកំណត់ហេតុកិច្ចប្រជុំ សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមជំនួយឥតសំណងរបស់ចិន

07-09-2026 23:33

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង និងកំណត់ហេតុកិច្ចប្រជុំ (Minutes of Meeting) ហត្ថលេខីដោយ តំណាងក្រុមហ៊ុន China IPPR International Engineering Co., Ltd ពាក់ព័ន្ធនឹងការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (China-Aid Improvement of Preah Sihanouk Provincial Referral Hospital Project) ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះមានការអញ្ជើញ
ពីលោក Xue Dong អគ្គទីប្រឹក្សាថ្មីទទួលបន្ទុកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលយ៉ាងសកម្មរបស់ក្រុមការងារក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្តព្រះសីហនុ ជាមួយក្រុមអ្នកជំនាញចិនដែលដឹកនាំដោយក្រុមហ៊ុន China IPPR International Engineering Co., Ltd ការរៀបចំគម្រោងបានឈានទៅមុខជាបន្តបន្ទាប់ ដោយបានកំណត់ច្បាស់នូវទំហំ និងមុខងារសេវាសុខាភិបាលរបស់អគារថ្មី។

គម្រោងនេះ នឹងសាងសង់អគារវេជ្ជសាស្ត្រ និងវះកាត់ថ្មីចំនួន ៦ ជាន់ មានផ្ទៃក្រឡាសំណង់សរុបប្រមាណ ១៤ ០០០ម៉ែត្រការ៉េ និងមានសមត្ថភាពសរុប ២០០គ្រែ។ អគារថ្មីនឹងបំពាក់មុខងារសេវាសុខាភិបាលសំខាន់ៗ រួមមាន ផ្នែកពិគ្រោះជំងឺក្រៅ សង្គ្រោះបន្ទាន់ រូបភាពវេជ្ជសាស្ត្រ មជ្ឈមណ្ឌលឆ្លុះពិនិត្យ មជ្ឈមណ្ឌលលាងឈាម ផ្នែករោគវិទ្យា បន្ទប់វះកាត់ ផ្នែកថែទាំជំងឺកម្រិតធ្ងន់ (ICU) និងផ្នែកសម្រាកព្យាបាល។ គម្រោងក៏រួមបញ្ចូលបរិក្ខារវេជ្ជសាស្ត្រចាំបាច់សម្រាប់គាំទ្រការផ្តល់សេវាទាំងនេះ ដូចជា CT 256-slice, Digital X-ray ម៉ាស៊ីនលាងឈាម បរិក្ខារវះកាត់ និងសណ្តំ និងបរិក្ខារ ICU ជាដើម។

កិច្ចខិតខំប្រឹងប្រែងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការជំរុញគម្រោងសហប្រតិបត្តិការឱ្យទទួលបានលទ្ធផលជាក់ស្តែង ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល បង្កើនសមត្ថភាពផ្តល់សេវាពិនិត្យ ព្យាបាល វះកាត់ និងសង្គ្រោះបន្ទាន់ ព្រមទាំងលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងតំបន់ជុំវិញ។

គម្រោងនេះ ក៏ឆ្លុះបញ្ចាំងពី កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យសុខាភិបាល និងការបន្តគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថាពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ពីតំណាងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល តំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងក្រុមហ៊ុន China IPPR International Engineering Co., Ltd ផងដែរ៕