* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កូនក្តីម្នាក់ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ អរគុណលោកស្រីមេធាវី រុន ស្រីនាង ដែលការពារ និងសម្របសម្រួល​ដោះស្រាយបញ្ចប់រឿងតាមផ្លូវច្បាប់

08-09-2026 11:46

(ភ្នំពេញ)៖ លោក ស្រស់​ ថាវ័ន្ត រស់នៅរាជធានីភ្នំពេញ និងជាកូនក្តីក្នុង​សំណុំ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយកើតមានបាតុភាពរញ្ជួយបណ្តាញសង្គមពេលនគរបាលចរាចរណ៍​ចុះទៅនាំខ្លួននោះ បានថ្លែងអំណរគុណលោកស្រីមេធាវី រុន ស្រីនាង ដែលបានការពារក្តី និងជួយសម្របសម្រួលដោះស្រាយបញ្ចប់រឿងតាមផ្លូវច្បាប់ ដោយការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមេធាវី។

លោក ស្រស់​ ថាវ័ន្ត បានអរគុណលោកស្រីមេធាវី​ រុន​ ស្រីនាង​ ដែលបានជួយ​សម្រប​សម្រួល​​ដោះស្រាយបញ្ចប់រឿង​ និងបានជួយធានារូបលោកនៅយប់ថ្ងៃទី៦​ ខែកញ្ញា។ លោក ថាវ័ន្ត បានរៀបរាប់ថា លោកស្រីមេធាវី ទេីប​ទទួលពាក្យការ​ពឹងពាក់ពីរូបលោក នៅ​ថ្ងៃ​សៅរ៍ ​ទី៥​​ ខែកញ្ញា ឆ្នាំ២០២៦​ ហេីយថ្ងៃ​អាទិត្យ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០២៦​ ពេលសមត្ថ​កិច្ច​ចុះទៅនាំខ្លួនោះ លោកស្រីមេធាវី បានជួយធានាឱ្យបានរួចខ្លួនមកផ្ទះវិញ។​

លោក ស្រស់ ថាវ័ន្ត បន្តទៀតថា លុះព្រឹក​ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦​ លោកស្រី​មេធាវី រុន ស្រីនាង ក៏បានជួយដោះស្រាយ និង​បានពន្យល់បន្ថែមពីច្បាប់ ដើម្បីលោក​ចូល​ខ្លួនដោះស្រាយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យ​ក្មេង​ស្រី​ភាគីម៉ូតូរបួសបាក់ដៃ តាំងពីខែសីហាមកនោះ បានអូសបន្លាយដោះស្រាយមិនចប់រហូត​មក​ដល់ខែកញ្ញា។ ផ្តើមពីរឿងគ្រោះថ្នាក់ចរាចរណ៍ បង្កទៅជាបាតុភាពផ្អើលបណ្តាញ​សង្គម នាយប់ថ្ងៃទី៦ ខែកញ្ញា ពេលនគរបាលចរាចរណ៍ចុះទៅនាំខ្លួនបុរសជាអ្នកបើក​រថ​យន្ត។

ក្រោយផ្ទុះបាតុភាពនេះ ភាគីទាំងសងខាងព្រមទម្លាក់ចោលចិត្តមានះ ហើយអង្គុយដោះស្រាយបញ្ហាជាមួយគ្នារហូតបញ្ចប់ជាស្ថាពរនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៕