* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រយៈពេល ៣ឆ្នាំនៃអាណត្តិសម្ដេចធិបតី៖ ក្រសួងការងា រចុះធ្វើអធិការកិច្ចតាមរោងចក្រសហគ្រាស ៣,៦ម៉ឺនលើក ដើម្បីលើកកម្ពស់បរិយាកាសអាជីវកម្ម

08-09-2026 13:29

(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចការងារ តាមរោងចក្រសហគ្រាសសរុបប្រមាណ ៣,៦ម៉ឺនលើក ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ការងារ ការគាំពារសិទ្ធិ និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ក្រសួងបានជំរុញការកែទម្រង់ប្រព័ន្ធអធិការកិច្ចការងារប្រមាណ ៣,៦ម៉ឺនលើក ក្រសួងបានសង្កេតឃើញលទ្ធផលសំខាន់ៗមួយចំនួនទាក់ទងការអនុលោមតាមច្បាប់កាន់តែល្អប្រសើរ។

លោកបន្តថា ភាគរយនៃរោងចក្រសហគ្រាសដែលអនុវត្តតាមច្បាប់ការងារ និងស្តង់ដាសុវត្ថិភាពការងារ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានការការពារសិទ្ធិ និងផលប្រយោជន៍ពីរបបសន្តិសុខសង្គមស្របតាមច្បាប់។

ការធ្វើអធិការកិច្ច និងការណែនាំអំពីការអនុវត្តច្បាប់ បានចូលរួមកាត់បន្ថយវិវាទការងាររួម និងជំរុញឱ្យមានកិច្ចសហការល្អប្រសើររវាងនិយោជក និងកម្មករនិយោជិត ដោយសារទំនាក់ទំនងវិជ្ជាជីវៈមានលក្ខណៈកាន់តែសុខដុមរមនា។

អ្នកនាំពាក្យក្រសួងការងាររូបនេះបានសង្កត់ធ្ងន់ថា ការកែទម្រង់ប្រព័ន្ធអធិការកិច្ចការងាររបស់ក្រសួង មិនមានគោលដៅផ្តោតសំខាន់តែលើការផាកពិន័យ ឬដាក់សម្ពាធលើរោងចក្រសហគ្រាសនោះទេ ប៉ុន្តែផ្តោតលើការចុះជួយណែនាំ សម្របសម្រួល និងជំរុញឱ្យនិយោជកយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ច និងការអនុវត្តច្បាប់ការងារ។

លោកបានលើកឡើងថា ការធ្វើឱ្យប្រព័ន្ធអធិការកិច្ចមានប្រសិទ្ធភាព និងកាត់បន្ថយបន្ទុកមិនចាំបាច់លើវិស័យឯកជន គឺជាផ្នែកមួយនៃការបង្កើតបរិយាកាសអាជីវកម្មដែលមានភាពអំណោយផល ស្របតាមគោលដៅលើកកម្ពស់ផលិតភាព ការទាក់ទាញការវិនិយោគ និងការរក្សាស្ថិរភាពការងារជូនប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះ ការអនុវត្តច្បាប់ការងារប្រកបដោយប្រសិទ្ធភាព ការការពារសិទ្ធិកម្មករនិយោជិត និងការរក្សាបាននូវទំនាក់ទំនងវិជ្ជាជីវៈល្អរវាងភាគីពាក់ព័ន្ធ ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់ក្នុងការរក្សាស្ថិរភាពផលិតកម្ម និងបង្កើតបរិយាកាសអាជីវកម្មប្រកបដោយទំនុកចិត្ត ដែលអាចចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ដូច្នេះក្នុងរយៈពេល ៣ឆ្នាំនៃអាណត្តិថ្មីនេះ ការធ្វើអធិការកិច្ចការងាររបស់ក្រសួងការងារ មិនត្រឹមតែផ្តោតលើការត្រួតពិនិត្យការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែបានបន្តវិវឌ្ឍទៅជាយន្តការជួយណែនាំ និងសម្របសម្រួល ដើម្បីឱ្យទាំងកម្មករនិយោជិត និងនិយោជកទទួលបានផលប្រយោជន៍ពីបរិយាកាសការងារដែលមានសុវត្ថិភាព ស្ថិរភាព និងអនុលោមតាមច្បាប់។

បើតាមអ្នកនាំពាក្យរូបនេះ ការចុះ​អធិការ​កិច្ចសរុប​ចំនួន ៣,៦ម៉ឺនលើកនោះរួម​មាន អធិការ​កិច្ចការងារ​សាមញ្ញ​ដោយចុះផ្ទាល់ ១,៤២៨លើក, អធិការកិច្ចការងារសាមញ្ញតាមរបបស្វ័យប្រកាស ៣៣,៧២២លើក, អធិការកិច្ចការងារតាមដានការដាក់កំហិត ២៧៨លើក និងអធិការកិច្ច​ការងារពិសេសចំនួន ១,២៤៩លើក៕