* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក គង់ វិបុល ដឹកនាំគណៈប្រតិភូពន្ធដារកម្ពុជា ចូលរួមកិច្ចប្រជុំ SGATAR លើកទី៥៥ នៅសិង្ហបុរី ដើម្បីកំណត់អនាគតពន្ធដារ

08-09-2026 14:26

(សិង្ហបុរី​)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធសិង្ហបុរី, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូពន្ធដារកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមសិក្សានិងស្រាវជ្រាវនៃរដ្ឋបាលសារពើពន្ធ នៃបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក (SGATAR)។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំ SGATAR លើកទី៥៥នេះ ផ្តោតសំខាន់លើប្រធានបទ «ការកំណត់អនាគតពន្ធ៖ បច្ចេកវិទ្យាទំនើប ការកសាងទំនុកចិត្ត និងការបណ្តុះទេពកោសល្យ (Shaping the Future of Tax: Advancing Technology, Building Trust, Cultivating Talents)»

វត្តមានរបស់គណៈប្រតិភូកម្ពុជា ក្នុងកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែក និងផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្តាប្រទេសជាសមាជិកទាំង ១៩ នៃរដ្ឋបាលសារពើពន្ធក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាស្ថាប័នអន្តរជាតិធំៗមួយចំនួនទៀត។

ការចូលរួមកិច្ចប្រជុំនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការស្វែងយល់ពីនិន្នាការថ្មីៗ បច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្ត្រនានា ក្នុងការអភិវឌ្ឍប្រព័ន្ធពន្ធដារឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទំនើបកម្ម។

តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍នេះ កម្ពុជានឹងអាចពង្រឹងសមត្ថភាពស្ថាប័នពន្ធដាររបស់ខ្លួន ដើម្បីធានាបាននូវការប្រមូលចំណូលជាតិប្រកបដោយចីរភាព និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕