* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មេឃុំ ចៅសង្កាត់ និងជំទប់ទី១ ប្រមាណ២៧រូប ដែលបំពេញការងារបម្រើពលរដ្ឋបានល្អ ទទួលបានគ្រឿងឥស្សរិយយស និងមេដាយការងារពីរដ្ឋាភិបាល (Video inside)

08-09-2026 14:30

(ភ្នំពេញ)៖ មេឃុំ ចៅសង្កាត់ និងជំទប់ទី១ ប្រមាណ២៧រូប មកពីបណ្តារាជធានី-ខេត្តនានាដែលបំពេញការងារបម្រើពលរដ្ឋបានល្អ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋាន ត្រូវបានរដ្ឋាភិបាលបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ។

ពិធីបំពាក់បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបំពាក់ដោយលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ។

ការបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារនេះ គឺជាការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្នាដៃដ៏ល្អប្រសើររបស់ថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តបម្រើប្រជាពលរដ្ឋ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាប្រទេសជាតិទាំងមូល។

ក្នុងចំណោមអ្នកទទួលគ្រឿងឥស្សរិយយស និងមេដាយទាំង ២៧រូប មានស្រីចំនួន ៨រូប ដែលបង្ហាញពីការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការដឹកនាំ និងការចូលរួមចំណែកក្នុងកិច្ចការសាធារណៈ។ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ត្រូវបានបំពាក់ជូនមេឃុំ ចៅសង្កាត់ និងជំទប់ទី១ ចំនួន ១៩រូប ដោយបែងចែកជាថ្នាក់ មហាសេរីវឌ្ឍន៍ មហាសនា សេនា និងអស្សឫទ្ធិ។ ចំណែកមេដាយការងារ ត្រូវបានបំពាក់ជូនមេឃុំ ចៅសង្កាត់ ចំនួន ៨រូប ដោយបែងចែកជាមេដាយមាសការងារ និងមេដាយប្រាក់ការងារ។

លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងនូវការកោតសរសើរចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ និងការលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការលះបង់អស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ស្មៀន មន្ត្រីភូមិ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ គឺជាគំរូដ៏ល្អក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋដោយភាពស្មោះត្រង់ មិនខ្លាចនឿយហត់ឡើយ។

លោកអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ មិនត្រឹមតែជាមោទនភាពរបស់រដ្ឋបាលមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសេចក្តីថ្លៃថ្នូរ ការចាស់ទុំ និងការរីកចម្រើន ព្រមទាំងការពង្រឹងជាលំដាប់លំដោយនៃប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅមូលដ្ឋាន។ លើសពីនេះ ក៏ជាការចូលរួមដ៏សំខាន់របស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រង និងការអភិវឌ្ឍនូវមូលដ្ឋានអង្គភាពទាំងមូលឱ្យកាន់តែរីកចម្រើន និងរឹងមាំ៕