* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត យង់ ពៅ៖ រាជរដ្ឋាភិបាល គួរមានយន្តការត្រួតពិនិត្យនិក្ខេបបទ មុននឹងផ្ដល់វិញ្ញាបនបត្រស្មើនឹងបណ្ឌិត ឬទទួលស្គាល់ថាបណ្ឌិត

08-09-2026 14:33

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានបញ្ហានយោបាយ និងសង្គម បានលើកឡើងថា នាថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានស្នើរាជរដ្ឋាភិបាល គួរមានដំណើរការយន្តការត្រួតពិនិត្យនិក្ខេបបទវិទ្យាសាស្ត្រច្បាស់លាស់ មុននឹងផ្ដល់វិញ្ញាបនបត្រស្មើនឹងបណ្ឌិត ឬទទួលស្គាល់ថាបណ្ឌិត។

លោកបណ្ឌិត យង់ ពៅ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ខ្ញុំសង្កេតឃើញមួយរយៈនេះ ក្នុងបណ្ដាញសង្គមល្បីសញ្ញាបត្របណ្ឌិត ដើមពោធិ៍ និងបណ្ឌិតនាងគង្ហីង (នាងធរណី) ...! រាជរដ្ឋាភិបាលយើង គួរមានតែត្រូវដំណើរការយន្តការត្រួតពិនិត្យនិក្ខេបបទវិទ្យាសាស្ត្រច្បាស់លាស់ មុននឹងផ្ដល់វិញ្ញាបនបត្រស្មើនឹងបណ្ឌិត ឬទទួលស្គាល់ថាបណ្ឌិត»

លោកបានបន្តថា «ជនទាំងឡាយដែលទទួលសញ្ញាបត្រកម្រិតបណ្ឌិត ជាជនដែលមានឧបនិស្ស័យជាគ្រូបង្រៀន (ឬសាស្ត្រាចារ្យ) អ្នកស្រាជ្រាវជាន់ខ្ពស់ អ្នកផ្តល់ធាតុចូលទស្សនៈសង្គមឬទស្សនវិជ្ជាដឹកនាំឬគោលនយោបាយ...។ ចុះបើបណ្ឌិតទទួលបានយ៉ាងងាយៗ នោះគោលនយោបាយដឹកនាំរដ្ឋយើងវាទៅជាយ៉ាងម៉េចទៅវិញ...? តើកិត្តិយសវិស័យសិក្សាធិការជាន់ខ្ពស់យើងទៅជាយ៉ាងម៉េចវិញ? តើអនាគតយុវជន នឹងទៅជាយ៉ាងម៉េចវិញ? តើយើងគួរបណ្ដែតបណ្ដោយបែបនេះទៀតដែរឬទេ?»

បើតាមបណ្ឌិត យង់ ពៅ, ថៃ ពង្វក់ខ្មែរ រាប់តាំងពីទំនិញសញ្ញាបត្របណ្ឌិតឡើងទៅ រីឯអ្នកដែលបានងារបណ្ឌិតគ្មានការសិក្សា ឬ Academic ក៏ចូលរួមសំអុយវិស័យអប់រំជាន់ខ្ពស់កម្ពុជាតាមនោះដែរ៕