* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកនាំពាក្យបញ្ជាក់ពីចេតនា លោកឧបនាយករដ្ឋមន្ត្រី ស សុខា ពង្រឹងចារកម្មក្ដោបមុខសញ្ញាគ្រឿងញៀន ឱ្យដូចតាមដានក្រុមប្រឆាំងក្រៅច្បាប់!

08-09-2026 14:45

(ភ្នំពេញ)៖ លោក រ៉េន រតនៈ អ្នកនាំពាក្យលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញមកបញ្ជាក់ថា ប្រសាសន៍លោកអភិសន្តិបណ្ឌិត ស សុខា ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលណែនាំកម្លាំងសមត្ថកិច្ចប្រើជំនាញចារកម្ម តាមដានក្រុមជួញដូរគ្រឿងញៀន ឱ្យដូចចារកម្មតាមដានសកម្មជនប្រឆាំងក្រៅច្បាប់ គឺមិនមែនជាការរំលោភសិទ្ធិបុគ្គលឯកជនរបស់ប្រជាពលរដ្ឋទូទៅ ឬជាចេតនារំលោភសិទ្ធិនយោបាយរបស់បុគ្គល ឬសកម្មជននយោបាយណាមួយនោះឡើយ។

តាមបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក រ៉េន រតនៈ បានជម្រាបជូនសាធារណជនទៀតថា ប្រសាសន៍លោកអភិសន្តិបណ្ឌិត ស សុខា បានឆ្លុះបញ្ចាំងពីភាពក្លាហាន និងការទទួលស្គាល់ការពិត អំពីភាពនៅមានកម្រិតរបស់កម្លាំងសមត្ថកិច្ច លើការងារតាមដាន ស្រាវជ្រាវ និងបង្ក្រាបពួកឧក្រិដ្ឋជនគ្រឿងញៀន តម្រូវឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ ឬយុទ្ធវិធីផ្សេងៗ រួមទាំងការប្រើកម្លាំងជំនាញចារកម្មឱ្យមានប្រសិទ្ធភាពដូចចារកម្មលើក្រុមប្រឆាំងក្រៅច្បាប់។ ជំនាញចារកម្ម ដែលបើតាមអ្នកនាំពាក្យ កន្លងមក កម្លាំងជំនាញនេះ បានជួយទប់ស្កាត់ទាន់ពេលវេលា នូវរាល់ការប៉ុនប៉ងបង្កភាពវឹកវរដល់សង្គម ជាពិសេសការព្យាយាមបង្កើតបដិវត្តន៍ពណ៌ ឬអំពើវិទ្ធង្សនាផ្សេងៗ ដែលនាំមហន្តរាយដល់ប្រទេសជាតិ ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគជាដើម។

ត្រង់ចំណុចនេះ អ្នកនាំពាក្យបានផ្ដល់ការពន្យល់បន្ថែមជូនសាធារណជនជ្រាបថា នៅគ្រប់ប្រទេសលើពិភពលោក កម្លាំងចារកម្ម គឺជាកម្លាំងសំងាត់របស់រដ្ឋ ដែលមានតួនាទី និងភារកិច្ចតាមដាន និងប្រមូលព័ត៌មាន លើរាល់បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមានផែនការ ឬប៉ុនប៉ងព្យាយាមប្រព្រឹត្តសកម្មភាពខុសច្បាប់ផ្សេងៗ សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យបាននូវប្រក្រតីភាពនៃសង្គម ជាពិសេសទប់ស្កាត់មិនឱ្យផែនការអាក្រក់ណាមួយកើតឡើងនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

លោក រ៉េន រតនៈ បញ្ជាក់យ៉ាងដូច្នេះ «ក្នុងន័យនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានដាក់ទិសដៅឱ្យកម្លាំងជំនាញ ពង្រឹងការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅមូលដ្ឋាន ជាពិសេសមេក្លោងលួចផលិត ជួញដូរ និងចែកចាយគ្រឿងញៀន ឱ្យបានប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសុខុមាលភាពប្រជាជន និងទប់ស្កាត់បាតុភាពអសន្តិសុខផ្សេងទៀតក្នុងសង្គម»។

លោក រ៉េន រតនៈ បានថ្លែងអំណរគុណចំពោះសាធារណជនដែលបានចាប់អារម្មណ៍ និងចូលរួមបញ្ចេញមតិ និងទស្សនៈជុំវិញប្រធានបទនេះ ដោយអះអាងថានេះជាដំណើរការធម្មតាមួយនៃសង្គមប្រជាធិបតេយ្យដែលផ្ដល់តម្លៃដល់សេរីភាពបញ្ចេញមតិ៕