* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អធិការស្រុកឈូក​ ខេត្តកំពត និងអធិការរងទទួលផែនសណ្តាប់ធ្នាប់​ ត្រូវដកបញ្ឈរជើងព្រោះតែខ្ជីខ្ជារឿងគ្រោះថ្នាក់ចរាចរណ៍, រថយន្តខុសបែរជាអះអាងថា ម៉ូតូជិះចូលរថយន្ត រួចសុំគោលការណ៍ដោះលែងអ្នកបើករថយន្ត

08-09-2026 14:46

(កំពត)៖ អធិការនគរបាលស្រុកឈូក​ ខេត្តកំពត លោកវរសេនីយ៍ឯក​ ប៉ោ​ យ៉ា​ និងអធិការរងនគរបាលទទួលផែនសណ្តាប់ធ្នាប់​ លោកវរសេនីយ៍ទោ​ ឯក​ វ៉ាន្នី​ ត្រូវបានដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិក​ នៃស្នងការដ្ឋាន នគរបាលខេត្ត​ ដើម្បីបន្តនីតិវិធី​ដោយសារតែខ្ជីខ្ជារឿងគ្រោះថ្នាក់ចរាចរណ៍។

គ្រោះថ្នាក់ចរាចរណ៍នេះ​ បង្កដោយរថយន្ត​បណ្តាលឲ្យបុកម៉ូតូស្លាប់២នាក់​ ស្រាប់តែលោកអធិការ​ និងអធិការរង​ មិនយកចិត្តទុកដាក់​លើការវាស់វែង និងស្រាវជ្រាវ ហើយអះអាងថា រថយន្តមិនខុស​ រួចសុំគោលការណ៍ដោះលែងអ្នកបើកបរទៅបាត់។

ក្រោយទទួលបានករណីនេះ ស្នងការនគរបាលខេត្តកំពត​ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅរសៀលថ្ងៃទី៧​ ខែកញ្ញា​ ឆ្នាំ២០២៦ បានបញ្ជាឲ្យកម្លាំងជំនាញចរាចរណ៍ថ្នាក់ខេត្ត​ ដឹកនាំដោយស្នងការរងទទួលផែនចរាចរណ៍​ ចុះទៅវាស់វែង​ និងស្រាវជ្រាវឡើងវិញ​ ទើបបង្ហាញការពិតថា​ រថយន្តបើកចូលគន្លងខាងម៉ូតូ២តឹកកន្លះ​ ដូច្នេះគ្រោះថ្នាក់នេះ​បង្កដោយរថយន្ត។

ក្រោយរកឃើញការពិត​ កម្លាំងនគរបាលតាមចាប់អ្នកបើកឡានមកវិញ​ ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្តទៀត។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ២២៖១០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ ស្ថិតក្នុងភូមិដំណាក់ ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត រវាងរថយន្ត និងម៉ូតូ ដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្សចំនួន ២នាក់បានបាត់បង់ជីវិត។

យោងតាមរបាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងរវាងរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-9916 បើកបរដោយឈ្មោះ កែម ឡៃ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិល្វេ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ដែលធ្វើដំណើរពីទិសខាងកើតទៅលិច។

ចំណែកភាគីម៉ូតូវិញ ម៉ូតូម៉ាក YAMAHA PG1 ពណ៌ប៉ារ៉ា ពាក់ផ្លាកលេខ ភ្នំពេញ 1MC-0969 បើកបរដោយឈ្មោះ អុឹម សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានធ្វើដំណើរពីទិសខាងលិចទៅកើត។
ឈ្មោះ អ៊ឹម សុខហេង បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយឡែកអ្នករួមដំណើរម្នាក់ទៀតឈ្មោះ នឹម ពិសិត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ៕