* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងទេសចរណ៍ ណែនាំប្រតិបត្តិករទេសចរណ៍ពង្រឹងគុណភាពសេវាកម្ម ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

08-09-2026 15:01

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំស្តីពី «ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអាទិត្យ ១រោច ដល់ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។

យោងតាមសេចក្ដីណែនាំដែល Fresh News ទទួលបានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់សម្រាប់ពុទ្ធសាសនិកជនខ្មែរ ដើម្បីឧទ្ទិសកុសលជូនដល់អ្នកមានគុណ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន និងបងប្អូនរួមជាតិដែលបានលាចាកលោក ព្រមទាំងជាឱកាសសម្រាប់ការជួបជុំគ្រួសារ ញាតិមិត្ត និងបង្កើនសាមគ្គីភាពក្នុងសង្គម។

ក្នុងគោលបំណងចូលរួមលើកកម្ពស់កិត្យានុភាព ភាពធន់ និងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកាសពិធីបុណ្យខាងមុខនេះ ក្រសួងទេសចរណ៍បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ អនុវត្តដូចខាងក្រោម៖

*ទី១៖ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងសោភណភាពនៅតាមមូលដ្ឋានអាជីវកម្ម។

*ទី២៖ ត្រូវបង្ហាញផលិតផល និងសេវាកម្មអាជីវកម្មជាសាធារណៈ ព្រមទាំងបញ្ជាក់តម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ជាមូលដ្ឋានដល់ភ្ញៀវទេសចរក្នុងការពិចារណា និងជ្រើសរើសប្រើប្រាស់សេវាកម្ម។

*ទី៣៖ ត្រូវរក្សាតម្លៃផលិតផល និងសេវាកម្មឱ្យបានសមរម្យ ព្រមទាំងបន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។

*ទី៤៖ ត្រូវរៀបចំចំណតរថយន្តឱ្យបានគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងជូនដំណឹងអំពីទីតាំងចំណតត្រឹមត្រូវ ដោយមានស្លាកសញ្ញាសម្គាល់ច្បាស់លាស់ និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតទោចក្រយានយន្ត និងយានយន្តដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចប៉ះពាល់ដល់ចរាចរណ៍សាធារណៈ។

*ទី៥៖ ត្រូវរៀបចំតុបតែងលម្អ អំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅផ្នែកខាងក្រៅទីតាំងអាជីវកម្ម។ ចំពោះផ្នែកខាងក្នុង ត្រូវរៀបចំដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ចំនួន៣ច្បាប់ ស្របតាមការណែនាំលេខ០១៨ សណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍។

*ទី៦៖ រាល់ការតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅទីតាំងអាជីវកម្ម ត្រូវបង្ហាញពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណរបស់រាជធានី-ខេត្ត និងមិនត្រូវប្រាសចាកពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។

*ទី៧៖ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន និងប្រព័ន្ធអគ្គិសនី ដើម្បីបង្ការគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ។

*ទី៨៖ ត្រូវក្រើនរំលឹក និងពង្រឹងសីលធម៌ សុជីវធម៌ ព្រមទាំងអភិវឌ្ឍសមត្ថភាពបុគ្គលិកលើការផ្តល់សេវាល្អ បដិសណ្ឋារកិច្ចល្អ និងជំនាញចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍។ បុគ្គលិកត្រូវមានឯកសណ្ឋានត្រឹមត្រូវតាមផ្នែកនីមួយៗ និងស្នើឱ្យមានការរំលេចលក្ខណៈជាខ្មែរ។

*ទី៩៖ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យបន្ទប់ទឹក ដោយរៀបចំវេនសម្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រមទាំងមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដូចជា សាប៊ូលាងដៃ កន្សែងជូតដៃ ក្រដាស និងសម្ភារចាំបាច់ផ្សេងៗ។ ត្រូវបែងចែកបន្ទប់ទឹកបុរស និងនារីឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកប្រើប្រាស់។

*ទី១០៖ ត្រូវចូលរួមទាក់ទាញ និងលើកទឹកចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការក្រោមទិសស្លោកចំនួន៣ រួមមាន៖ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»

*ទី១១៖ ត្រូវគោរព និងអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្រសួងទេសចរណ៍បានណែនាំថា ប្រតិបត្តិករទេសចរណ៍ទាំងអស់ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចាត់ចែងផ្សព្វផ្សាយ និងអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំទាំងស្រុងរបស់ក្រសួងទេសចរណ៍កម្ពុជា៖