* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាណាព្យាបាល និងសិស្សានុសិស្សជាច្រើន មកដាក់ពាក្យស្នើសុំអាហារូបករណ៍ ១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (Video inside)

08-09-2026 15:01

(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយទឹកព្រះទ័យមេត្តាថ្លៃថ្លារបស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ កំពុងបន្តផ្តល់អាហារូបករណ៍សិក្សាដោយឥតបង់ថ្លៃ ១០០% រយៈពេល ៤ ឆ្នាំពេញ សម្រាប់សមណសិស្ស សិស្សានុសិស្សដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២២ ក្នុងឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍នេះ ផ្តល់ជូនលើជំនាញឯកទេសចំនួន ៧ រួមមាន៖ អក្សរសាស្ត្រខ្មែរ, ទស្សនវិជ្ជា, នីតិសាស្ត្រ, វិទ្យាសាស្ត្រអប់រំ, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រកុំព្យូទ័រ និងបង្រៀនភាសាអង់គ្លេស។
ចំពោះលក្ខខណ្ឌចុះឈ្មោះចូលរៀន សមណសិស្ស-សិស្ស ត្រូវភ្ជាប់ឯកសារមកជាមួយ៖
* សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬវិញ្ញាបនបត្រដែលមានតម្លៃសមមូល (ថតចម្លង) ១ ច្បាប់
* អត្តសញ្ញាណបណ្ណ (ថតចម្លង) ១ ច្បាប់
* សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត (ថតចម្លង) ១ ច្បាប់
* រូបថត 4x6 អាវធំ ផ្ទៃពណ៌ស ចំនួន ៥ សន្លឹក។

សមណសិស្ស-សិស្សអាចមកទទួលពាក្យអាហារូបករណ៍ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទីតាំងស្ថិតនៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមជម្រាបជូនថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សូមរក្សាសិទ្ធិក្នុងការកែប្រែ ឬផ្លាស់ប្ដូរលក្ខខណ្ឌ ព័ត៌មាននៃការដាក់ពាក្យចំពោះករណីចាំបាច់៕