* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ខេត្តពោធិ៍សាត់ កំណត់ថិរវេលា ៤ថ្ងៃ ក្នុងការស្រង់ទិន្នន័យបណ្ដាញអ៊ីនធឺណិត នៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញបរិវត្តកម្មឌីជីថល និងពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ

08-09-2026 15:37

(ពោធិ៍សាត់)៖ នាថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្តពោធិ៍សាត់ បានរៀបចំ «កិច្ចប្រជុំស្ដីពីការធ្វើសម្រង់ទិន្នន័យ ការតភ្ជាប់បណ្ដាញអ៊ីនធឺណិត (Wi-Fi) នៅតាមការិយាល័យ អង្គភាព ក្រោមចំណុះរដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់» ក្រោមអធិបតីភាព លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អភិបាល/អភិបាលរងក្រុង-ស្រុកទាំង៧ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរឃុំ-សង្កាត់ទាំង៤៩។

លោក អ៊ូ ឆៃ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា ផ្អែកលើស្មារតីចង្អុលទិសនៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល និងការណែនាំផ្ទាល់ពី លោកបណ្ឌិតសភាចារ្យ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងការសម្របសម្រួលពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត មន្ទីរសម្រេចបាននូវសមិទ្ធផល បច្ចេកទេសសំខាន់ៗជាច្រើនក្នុងឆ្នាំ២០២៥ និង៨ខែដើមឆ្នាំ២០២៦នេះ៖

*ទូទាំងខេត្តមានស្ថានីយអង់តែនទូរសព្ទចល័តសរុប ៣៦៦ស្ថានីយ (បានសាងសង់បន្ថែម ២០ស្ថានីយ)។
*បានដាក់ឱ្យដំណើរការបច្ចេកវិទ្យា 5G ជំហានដំបូងបាន ១៤ស្ថានីយ (ក្រុងពោធិ៍សាត់ ១១, ស្រុកក្រគរ ១, ស្រុកភ្នំក្រវាញ ១, និងស្រុកបាកាន ១)។
*បានចុះសិក្សាទីតាំងអាទិភាពចំនួន ១៦កន្លែង ជាពិសេសតំបន់តាមបណ្តោយផ្លូវជាតិលេខ៥៥ (ផ្លូវអន្ទង់អាំង និងទឹកធ្លាក់ដាតូច សម្រេចបានប្រមាណ ៣០%) និងទីតាំងថ្មីនៅអន្លង់ក្រពើ (ឃុំថ្មដា ស្រុកវាលវែង) លើខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងការពារជាតិ។
*មន្ទីរបានចេញលិខិតអនុញ្ញាតអាជីវកម្ម ICT បាន៤៧ទីតាំង, សិក្សាទីតាំងសាងសង់ «អគារបច្ចេកវិទ្យាសហគមន៍ (CTC)» ១កន្លែង នៅវិទ្យាល័យហ៊ុនសែនប្រម៉ោយ និងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh, DG Super App, និងប្រព័ន្ធ Sim Verifier & IMEI KH ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ថ្លែងក្នុងមតិបិទ និងបូកសរុបកិច្ចប្រជុំ លោក ងួន ប៉ោសេង បានគូសបញ្ជាក់ថា ការធ្វើសម្រង់ទិន្នន័យ នៃការតភ្ជាប់អ៊ីនធឺណិតនៅគ្រប់ច្រកល្ហកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការពិនិត្យលើ «សរសៃឈាមឌីជីថល» ដើម្បីកសាងគ្រឹះទិន្នន័យជាក់ស្តែង សម្រាប់រៀបចំរបាយការណ៍រួម ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គោរពរាយការណ៍ជូន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិនិត្យ និងសម្រេចក្នុងការរៀបចំផែនទីបង្ហាញផ្លូវតភ្ជាប់បណ្តាញឌីជីថលនៅទូទាំងប្រទេស។

ដើម្បីធានាឱ្យការងារនេះអនុវត្តទៅប្រកបដោយសុក្រឹតភាព និងទាន់ពេលវេលា លោកអភិបាលរងខេត្ត បានដាក់ចេញនូវ «វិធានការម៉ឺងម៉ាត់ ដោយកំណត់ថិរវេលា ៤ថ្ងៃ» ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដូចខាងក្រោម៖

ទី១.ថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២៦៖ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវចុះប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យបច្ចេកទេស (និយាមកា, ឈ្មោះ ISP, ល្បឿន, កញ្ចប់ថវិកា និងបញ្ហាប្រឈម) នៅតាមគ្រប់អង្គភាពក្រោមចំណុះ។
ទី២.ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦៖ បញ្ជូនទិន្នន័យដែលបានផ្ទៀងផ្ទាត់រួច មកមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត។
ទី៣.ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦៖ មន្ទីរ ប.ទ. ខេត្ត ត្រូវបូកសរុបរៀបចំរបាយការណ៍រួមរបស់ខេត្ត បញ្ជូនទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោកបានផ្ដាំផ្ញើបន្ថែម ដល់លោកអភិបាលក្រុង/ស្រុកទាំង៧ កងកម្លាំងប្រដាប់អាវុធ វិស័យអប់រំ សុខាភិបាល និងអាជ្ញាធរដែនដី ត្រូវម្ចាស់ការ និងផ្តល់កិច្ចសហការឱ្យបាន១០០% ខណៈដែលមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ត្រូវចាត់មន្ត្រីជំនាញប្រចាំការ ២៤/៧ ដើម្បីសម្របសម្រួល និងដោះស្រាយសំណួរផ្នែកបច្ចេកទេស ជូនមូលដ្ឋានឱ្យបានទាន់ពេលវេលា៕