* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត

08-09-2026 15:45

(សៀមិន)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយប្រមុខដឹកនាំជាន់ខ្ពស់នៃ សាធារណរដ្ឋប្រជាមានិតចិន និងខេត្តហ្វូជៀន ដែលរួមមានលោក Han Zheng អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក Zhou Zuyi លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហ្វូជៀន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តហ្វូជៀន។

នៅក្នុងជំនួបជាមួយប្រមុខដឹកនាំជាន់ខ្ពស់ទាំងពីររូប លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មិនត្រឹមតែជាទំនាក់ទំនងទ្វេភាគីធម្មតានោះទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដ៏រឹងមាំ ដែលត្រូវបានពូនជ្រំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ។ ឈានមកដល់ឆ្នាំ២០២៦ ទំនាក់ទំនងជាប្រវត្តិសាស្ត្រនេះបានស្ដែងឱ្យឃើញកាន់តែច្បាស់តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មយ៉ាងសកម្ម ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជាតិទាំងពីរ។ ទំនាក់ទំនងទ្វេភាគីនេះបានឈានដល់កម្រិតកំពូលដែលមិនធ្លាប់មាន តាមរយៈ «កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងការរួមគ្នាកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ចិន លើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗតាំងពីដើមរៀងមក។ លោកក៏បានធ្វើបច្បុប្បន្នភាពនៃវឌ្ឍនភាពការងារពាក់ព័ន្ធនឹង «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសារជាថ្មីចំពោះលោកប្រធានាធិបតី Xi Jinping, លោកនាយករដ្ឋមន្ត្រី Li Qiang និងរដ្ឋាភិបាលចិន សម្រាប់កិច្ចគាំទ្រគម្រោងជាប្រវត្តិសាស្រ្តដ៏ធំធេងមួយនេះ របស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) និងបានចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត ដោយសារវាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេដ្ឋកិច្ចជាតិ។ ក្នុងស្មារតីនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជាក្នុងក្របខ័ណ្ឌតំបន់ និងជាអន្តរជាតិ។

បន្ថែមពីនោះលោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីចំណុចសំខាន់ៗមួយចំនួនទៀតរួមមាន៖ (១)ការលើកកម្ពស់ទេសចរណ៍ ដោយកម្ពុជាបានដាក់ចេញនូវយុទ្ធនាការលើកលែងទិដ្ឋាការរយៈពេល៤ខែ សម្រាប់ទេសចរចិន, (២)ស្ថានភាពព្រំដែនកម្ពុជា-ថៃ, (៣)ការយកចិត្តទុកដាក់លើខ្ពស់លើការថែទាំគាំទ្រវិនិយោគ, និង (៤)កិច្ចសហប្រតិបត្តិការបន្តបន្ទាប់ដោយភាតរភាព ភាពស្មោះត្រង់ និងទំនុកចិត្តរវាងគ្នា។

ជាការឆ្លើយតប ប្រមុខដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តហ្វូជៀន បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ CIFIT លើកទី២៦ នេះ។ ភាគីចិនបានសម្តែងនូវការរំភើប និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះជំហរការទូតដ៏រឹងមាំរបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែទាំវិនិយោគិនចិន និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលកាយវិការទាំងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតី «មិត្តភាពដែកថែប» ពិតៗរវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ ភាគីចិនបានបង្ហាញឆន្ទៈជាថ្មី ក្នុងការបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការអនុវត្តគម្រោងយុទ្ធសាស្ត្រសំខាន់ៗ ស្របតាមស្មារតីដែលបានព្រមព្រៀងដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ភាគីចិន ជាពិសេសអាជ្ញាធរខេត្តហ្វូជៀន បានប្តេជ្ញានឹងបន្តជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងវិនិយោគិនពីខេត្តហ្វូជៀន ទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើង ព្រមទាំងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចផ្នែកទេសចរណ៍ និងប្រជាជន និងប្រជាជន ដើម្បីរួមចំណែកពង្រឹងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ និងផ្តល់ផ្លែផ្កាជាក់ស្តែងជូនដល់ប្រជាជាតិនៃប្រទេសទាំងពីរនាពេលអនាគត។

ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានបញ្ចប់ទៅដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កាការទូតយ៉ាងជ្រាលជ្រៅ ដែលមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំនៃមិត្តភាពដែកថែបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ឱ្យកាន់តែស្អិតរមួត និងមានចីរភាពបន្ថែមទៀត។ ភាគីទាំងពីរបានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា លទ្ធផលនៃការពិភាក្សានេះ នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទាញទុនវិនិយោគបន្ថែម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងជាលំដាប់៕