* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បំបែកកំណត់ត្រា, សាលារៀនសុវណ្ណភូមិ មានអត្រាសិស្សប្រឡងជាប់ថ្នាក់ជាតិទូទាំងប្រទេសរហូតដល់ ៩៨% និងមានសិស្សនិទ្ទេស A ចំនួន៥៦២នាក់ ក្នុងរយៈពេល១១ឆ្នាំ

08-09-2026 16:00

(ភ្នំពេញ)៖ សាលារៀនសុវណ្ណភូមិ ដែលជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេនៅកម្ពុជា ដែលទទួលបានការទុកចិត្តខ្ពស់បំផុតពីសំណាក់អ្នកអាណាព្យាបាល បានស្តែងឱ្យឃើញកាន់តែច្បាស់អំពីភាពជោគជ័យ និងគុណភាពអប់រំរបស់ខ្លួន តាមរយៈការបង្កើតកំណត់ត្រាសមិទ្ធផលដ៏អស្ចារ្យ ដោយមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស A រហូតដល់ ១១ឆ្នាំជាប់ៗគ្នា ដែលមានចំនួនសិស្សជ័យលាភីកើនឡើង៥៦២នាក់ និងបំបែកបំណត់ត្រានាំមុខគេក្នុងអត្រាប្រឡងជាប់ថ្នាក់ជាតិខ្ពស់បំផុតទូទាំងប្រទេស៩៨% ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។

សមិទ្ធផលត្រចះត្រចង់នេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូដែលមានគរុកោសល្យខ្ពស់ ព្រមទាំងការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់។

សាលារៀនសុវណ្ណភូមិ មិនត្រឹមតែផ្តោតលើការទទួលបានលទ្ធផលប្រឡងដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរៀបចំនូវកម្មវិធីសិក្សាដ៏សម្បូរបែប ឆ្លើយតបទៅនឹងតម្រូវការអប់រំបែបឌីជីថល និងសម័យកាលទំនើបរួមមាន៖

១. កម្មវិធីចំណេះទូទៅខ្មែរ (KGE - Khmer General Education): ចាប់ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ ដែលស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។

២. កម្មវិធីភាសាអង់គ្លេសទូទៅ (GEP - General English Program): បង្កើតឡើងដើម្បីពង្រឹងសមត្ថភាពប្រើប្រាស់ភាសាបរទេសរបស់សិស្សឱ្យបានស្ទាត់ជំនាញ និងមានទំនុកចិត្តខ្ពស់ ដែលបច្ចុប្បន្នមានការទទួលស្គាល់ជាផ្លូវការពី Cambridge ចក្រភពអង់គ្លេសជា Cambridge English Educational Partner (CEEP)។

៣. កម្មវិធីអន្តរជាតិបីភាសា ខ្មែរ-អង់គ្លេស-ចិន (ITP - International Trilingual Program): ជាកម្មវិធីស្ដង់ដារអន្ដរជាតិដែលមានការទទួលស្គាល់ជាផ្លូវការពី SACE International។ កម្មវិធីអន្ដរជាតិបីភាសា ផ្ដល់ការអបរំដ៏មានគុណភាពដែលសិស្សានុសិស្សនឹងទទួលបានសញ្ញាបត្រ​២ គឺបាក់ឌុបខ្មែរ១ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងបាក់ឌុបអូស្រ្ដលី១ ដែលចេញដោយ SACE International នៃរដ្ឋអូស្រ្ដលីខាងត្បូង នៅពេលបញ្ចប់ការសិក្សាថ្នាក់ទី១២។ សញ្ញាបត្រដែលទទួលស្គាល់ជាអន្ដរជាតិនេះ អនុញ្ញាតិឱ្យសិស្សានុសិស្សទៅបន្ដការសិក្សានៅជុំវិញពិភពលោកបានដោយពុំចាំបាច់ធ្វើតេស្ដចូលរៀន និងពុំចាំបាច់រៀនឆ្នាំមូលដ្ឋានឡើងវិញផងដែរ។

ទាំងនេះគឺជាមោទនភាពដ៏ធំធេង និងជាសញ្ញាណបញ្ជាក់ថា សាលារៀនសុវណ្ណភូមិ នៅតែបន្តបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យមានទាំងចំណេះដឹង សមត្ថភាព ចរិយាសម្បត្តិ និងបំណិនជីវិតពិតប្រាកដ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់អភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត៕