* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ផ្អាកតួនាទីប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្រ្តី៣នាក់ ក្រោយធ្លាយវីដេអូអ្នកទោសប្រើហិង្សាដាក់គ្នា (Video inside)

08-09-2026 16:28

(ប៉ៃលិន)៖ ប្រធានពន្ធនាគារខេត្តប៉ៃលិនលោក កូវ កឿត និងមន្រ្តី៣នាក់ទៀត ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកតួនាទី ក្រោយមានភាពមិនប្រក្រតីលើការងារនៅក្នុងពន្ធនាគារ​ ដោយសារមានបាតុភាពអ្នកជាប់ឃុំ បានប្រើហិង្សាដាក់គ្នាយ៉ាងអនាធិបតេយ្យ ហើយវីដេអូ នៃការប្រើហិង្សាទាំងនេះ ត្រូវបានចែកចាយតាមបណ្តាញសង្គម។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា លោក កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្រ្តី៣នាក់ទៀត រួមមាន៖ លោក សុប ពិសិទ្ធ អនុប្រធានការិយាល័យប្រតិបត្តិ, លោក សុខ អ៊ា អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារ និងលោក ទូច រក្សា ប្រធានផ្នែកសុខាភិបាល ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រេចផ្អាកតួនាទី ដោយសារភាពមិនប្រក្រតី លើការងារគ្រប់គ្រងអ្នកទោស។

បើតាមលោក ទូច សុខៈ, វីដេអូនៃការប្រើហិង្សាដែលត្រូវបានបែកធ្លាយតាមបណ្តាញសង្គមនោះ បានកើតឡើងកាលពីខែមិថុនា ឆ្នាំ២០២៦មកម្ល៉េះ។

នៅថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ឯក គា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានស្តីទីពន្ធនាគារខេត្តប៉ៃលិន៕