* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃគុណវុឌ្ឍិមន្ត្រីពិសោធន៍សម្ភារសំណង់ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ

08-09-2026 16:52

(ព្រះវិហារ)៖ លោក នូ វឌ្ឍនៈ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារមន្ត្រីជំនាញ ចុះពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិមន្ត្រីពិសោធន៍បឋមសម្ភារៈសំណង់ នៅមន្ទីរពិសោធន៍សំណង់សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

ក្នុងឱកាសចុះពិនិត្យនាឱកាសនោះ លោកអនុរដ្ឋលេខាធិការ និងក្រុមការងារជំនាញ បានផ្តោតសំខាន់លើការវាយតម្លៃសមត្ថភាពប្រតិបត្តិការជាក់ស្តែង និងការអនុវត្តនីតិវិធីបច្ចេកទេសរបស់មន្ត្រីពិសោធន៍ ព្រមទាំងពិនិត្យ និងវាយតម្លៃគុណភាពសម្ភារៈសំណង់ ដើម្បីធានាថា រាល់ដំណើរការធ្វើតេស្ត វិភាគ និងវាយតម្លៃសម្ភារៈ ត្រូវបានអនុវត្តប្រកបដោយភាពត្រឹមត្រូវ ម៉ត់ចត់ និងស្របតាមស្តង់ដារបច្ចេកទេសដែលបានកំណត់។

ជាមួយគ្នានេះ លោក នូ វឌ្ឍនៈ និងក្រុមការងារ បានចុះពិនិត្យដោយផ្ទាល់លើប្រភេទសម្ភារៈសំខាន់ៗដែលប្រើប្រាស់សម្រាប់ការសាងសង់ផ្លូវ រួមមាន ដីល្បាយថ្ម (Crusher-run) ថ្មម៉ិក (Aggregate Base Course) និងថ្មស្រោចកៅស៊ូ (Chipping) ព្រមទាំងបានតាមដានដំណើរការធ្វើតេស្តបង្ហាប់ដី (Soil Compaction Test) នៅការដ្ឋានជាក់ស្តែង ដើម្បីធានាបាននូវការអនុវត្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ការចុះពិនិត្យ និងវាយតម្លៃសមត្ថភាពមន្ត្រីពិសោធន៍សម្ភារៈសំណង់នាពេលនេះ គឺជាការងារដ៏មានសារៈសំខាន់ ព្រោះមន្ទីរពិសោធន៍មានតួនាទីជួយធានាគុណភាពសម្ភារៈ និងគុណភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្ត។

លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ទៀតថា «ការពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស និងមន្ត្រីពិសោធន៍ឱ្យមានជំនាញច្បាស់លាស់ និងអាចអនុវត្តការងារបានត្រឹមត្រូវតាមស្តង់ដារ គឺជាចំណុចសំខាន់ក្នុងការធានាគុណភាពសំណង់។ នៅពេលការធ្វើតេស្តសម្ភារៈបានត្រឹមត្រូវ នោះយើងអាចគ្រប់គ្រង និងតាមដានគុណភាពការសាងសង់ផ្លូវបានកាន់តែមានប្រសិទ្ធភាព»

លោក សំ លាងទ្រី បានថ្លែងបន្ថែមថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងបន្តយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ការគ្រប់គ្រងគុណភាពសម្ភារៈ និងការអនុវត្តបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការសាងសង់ និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្ត មានគុណភាព សុវត្ថិភាព រឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង ស្របតាមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

លោកប្រធានមន្ទីរបានថ្លែងថា ជាក់ស្តែង សកម្មភាពចុះពិនិត្យ និងវាយតម្លៃនៅពេលនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស នៅថ្នាក់ក្រោម ព្រមទាំងការរឹតបន្តឹងការគ្រប់គ្រង និងធានាគុណភាពសម្ភារៈសំណង់ចាប់ពីដំណាក់កាលដំបូង។

ការធានាគុណភាពសម្ភារ និងការអនុវត្តតាមស្តង់ដារបច្ចេកទេសយ៉ាងម៉ត់ចត់ គឺជាកត្តាស្នូលក្នុងការធានាឱ្យបាននូវ គុណភាព សុវត្ថិភាព ភាពរឹងមាំ និងភាពធន់មាំនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាធារណៈ ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍យូរអង្វែងជូនប្រជាពលរដ្ឋ៕