* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់សុខាភិបាល ដាក់ចេញវិធានការគន្លឹះ៦ចំណុច ជំរុញការបម្រើសេវាសុខាភិបាល ជូនអ្នកជំងឺប្រកបដោយគុណភាពខ្ពស់ ក្នុងទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺឆ្នាំ២០២៦

08-09-2026 17:36

(ភ្នំពេញ)៖ ក្នុងទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺឆ្នាំ២០២៦ ក្រោមប្រធាបបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» នៅព្រឹកថ្ងៃទី៨ ខែកញ្ញា នៅមន្ទីរពេទ្យព្រះអង្គឌួង លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការគន្លឹះ៦ចំណុច ដើម្បីចូលរួមលើកកម្ពស់ការប្រើសេវាសុខាភិបាល ជូនអ្នកជំងឺប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់។

លោកស្រីសាស្ត្រាចារ្យបានថ្លែងថា «សេវាថែទាំសុខភាពដែលមានគុណភាព មិនមែនត្រឹមតែជាការផ្តល់ការព្យាបាលនោះទេ ប៉ុន្តែជាការធានាថា រាល់ការព្យាបាលដែលផ្តល់ជូនគឺ មានសុវត្ថិភាព មានប្រសិទ្ធភាព មានភាពស៊ីសង្វាក់គ្នា និងអាចកាត់បន្ថយហានិភ័យ ឬគ្រោះថ្នាក់ដែលបុគ្គលិកសុខាភិបាលអាចបង្ការបានឱ្យមកនៅត្រឹម សូន្យ»។ ដូច្នេះលោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានផ្ដល់អនុសាសន៍ណែនាំចំនួន ៦ចំណុច ដើម្បីបន្ដលើកកម្ពស់ការប្រើសេវាសុខាភិបាលជូនអ្នកជំងឺប្រកបដោយគុណភាពខ្ពស់ ក្នុងទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺឆ្នាំ២០២៦នេះ រួមមាន៖

១៖ បញ្ជ្រាបគោលការណ៍សុវត្ថិភាពអ្នកជំងឺទៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រ នានារបស់មន្ទីរពេទ្យ ជាពិសេស និយាម គោលនយោបាយ ពិធីសារព្យាបាល ថែទាំដែលពាក់ព័ន្ធនឹងជំងឺ៖ត្រូវបញ្ជ្របស្តង់ដាសុវត្ថិភាពអ្នកជំងឺទៅក្នុងផែនការសកម្មភាពគ្លី និកប្រចាំថ្ងៃ ការពង្រឹងសេវាថែទាំសុខភាព និងការតភ្ជាប់បណ្តាញថែទាំរវាងមន្ទីរ ពេទ្យ សហគមន៍ និងការអប់រំសុខភាពដល់អ្នកជំងឺដើម្បីពួកគាត់អាចថែទាំសុខភាព ខ្លួនឯង,

២៖ ពង្រឹងប្រព័ន្ធសុវត្ថិភាពក្នុងការប្រើប្រាស់ឱសថ៖ត្រូវធានាថាការគ្រប់គ្រងជាតិស្ករ និងការប្រគល់ឱសថជូន អ្នកជំងឺជំងឺរ៉ាំរ៉ៃ ត្រូវបានធ្វើឡើងតាមស្តង់ដាសុវត្ថិភាពទាំង៧យ៉ាងម៉ឺងម៉ាត់ ដើម្បី ជៀសវាងកំហុសឆ្គងក្នុងការប្រើប្រាស់ថ្នាំដែលស្របនឹងគោលការណ៍ “Medication Without Harm។

៣៖ លើកកម្ពស់ការប្រាស្រ័យទាក់ទង និងការងារជាក្រុម ៖ ការថែទាំប្រកបដោយសុវត្ថិភាព ទាមទារឱ្យមានការធ្វើការងារជាក្រុម និងការ ផ្លាស់ប្តូរព័ត៌មានអ្នកជំងឺប្រកបដោយច្បាស់លាស់ និងមានរចនាសម្ព័ន្ធ ដើម្បីកាត់ បន្ថយគម្លាតនៃការថែទាំ។

៤៖ តម្កល់អ្នកជំងឺ និងគ្រួសារជាដៃគូនៃការថែទាំ ៖ យើងត្រូវបើកបេះដូងស្តាប់កង្វល់របស់អ្នកជំ ងឺ។ ការផ្តល់ការអប់រំសុខភាព និងការរាប់បញ្ចូលអ្នកជំងឺក្នុងការសម្រេចចិត្តលើ ផែនការព្យាបាល គឺជាខែលការពារសុវត្ថិភាពដ៏រឹងមាំបំផុត។ អ្នកជំងឺដែលយល់ដឹង ច្បាស់ គឺជាអ្នកការពារសុវត្ថិភាពខ្លួនឯងបានល្អបំផុត។

៥៖ បង្កើត «វប្បធម៌រៀនសូត្រ» ជាជាង «ការទម្លាក់កំហុស» ៖ ត្រូវលើកទឹកចិត្តឱ្យមានការរាយការណ៍អំពីហានិ ភ័យ និងកំហុសឆ្គងដែលស្ទើរតែកើតឡើងដើម្បីរៀនសូត្រ និង កែលម្អប្រព័ន្ធការងាររួមគ្នា ប្រកបដោយភាពចាស់ទុំ និងតម្លាភាព។

៦៖ អនុវត្តឧបករណ៍ទំនាក់ទំនង អេស បា(SBAR ) ដើម្បីកាត់បន្ថយគម្លាតនៃការប្រាសស្រ័យ ទាក់ទង៖ ការ ផ្លាស់ប្តូរវេនថែទាំនិងការរាយការណ៍ស្ថានភាពអ្នកជំងឺរវាងគ្រូពេទ្យ គិលានុបដ្ឋាក និងក្រុមការងារ ត្រូវតែអនុវត្តតាមទម្រង់ SBAR (Situation - Background - Assessment - Recommendation) ឱ្យបានជាប្រចាំ។ ការ ប្រាសស្រ័យទាក់ទងដែលមានរចនាសម្ព័ន្ធ និងច្បាស់លាស់នេះ នឹងកាត់បន្ថយ កំហុសឆ្គង និងបង្កើនសុវត្ថិភាពអ្នកជំងឺក្នុងអំឡុងពេលនៃការផ្ទេរ ឬបន្តការព្យាបាល។

ក្នុងឱកាសនោះលោកស្រីសាស្ដ្រាចារ្យ ក៏បានកោតសរសើរមន្ទីរពេទ្យព្រះអង្គឌួង ដែលបានខិតខំប្រឹងប្រែងពង្រឹងទាំងសមត្ថភាព និងគុណភាពបម្រើសេវាសុខាភិបាលជូនប្រជាជន ក៏ដូចជាអ្នកជំងឺ បានយកមានសុវត្ថិភាព និងទំនុកចិត្ដ ពិសេសជួយបណ្ដាលដល់មន្ទីរពេទ្យមួយចំនួនតាមបណ្ដាខេត្ដយ៉ាងមានតម្លាភាព។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីសាស្ដ្រាចារ្យ ពិសេសអនុសាសន៍ណែនាំគន្លឹះចំនួន ៦ចំណុចដ៏មានសារៈខាងលើ។ លើសពីនោះលោកបានបញ្ជាក់ថា បច្ចុប្បន្ននេះជំងឺមិនឆ្លង រួមមាន ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក និងជំងឺរ៉ាំរ៉ៃផ្សេងៗ ដែលទៀតទាមទារឱ្យមានការថែទាំជាប្រចាំ និងមានកិច្ចសហការយ៉ាងល្អ រវាងគ្រូពេទ្យ និងអ្នកជំងឺ។

ក្នុងនាមជាអ្នកផ្តល់សេវាថែទាំសុខភាព យើងត្រូវធានាថាគ្រប់ដំណាក់កាលនៃការថែទាំនេះ ត្រូវបានផ្តល់ជូនដោយ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ហេតុនេះសុវត្ថិភាពអ្នកជំងឺមិន ត្រូវចាត់ទុកជាសកម្មភាពដាច់ដោយឡែកនោះឡើយ។ វាជាផ្នែកមួយនៃការអនុវត្តការងារប្រចាំថ្ងៃ និងជាផ្នែកមួយនៃវប្បធម៌របស់មន្ទីរពេទ្យ ព្រះអង្គឌួង។ដូចនេះលោកសាស្ត្រាចារ្យរងសង្ឃឹមយ៉ាងមុតមាំថា «ទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ » នាថ្ងៃនេះនឹងពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងវប្បធម៌សុវត្ថិភាពអ្នកជំងឺឱ្យកាន់តែរឹងមាំនៅមន្ទីរពេទ្យព្រះអង្គឌួង។ ព្រោះថាទិវាសុវត្ថិភាពអ្នកជំងឺពិភពលោក ប្រារព្វធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអ្នកជំងឺក្នុងចំណោមបុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារ ជាពិសេសការបង្ការគ្រោះថ្នាក់ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺមិនឆ្លង។

លោកបានគូសបញ្ជាក់ថា សុវត្ថិភាពអ្នកជំងឺមិនអាចសម្រេចបាន ដោយសារតែបុគ្គលិកសុខាភិបាលតែម្ខាងនោះទេ គឺគ្រូពេទ្យ គិលានុបដ្ឋាក ឱសថការី អ្នកជំងឺ និងក្រុមគ្រួសារ ត្រូវតែសហការគ្នា ដើម្បីឆ្លុះបញ្ចាំង និងកែ លម្អសេវាថែទាំរបស់មន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង៕