* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

និស្សិតបរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-ចិន (២+២) ជំនាន់ទី៦ ចំនួន១៦រូប ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន

08-09-2026 19:06

(ភ្នំពេញ)៖ និស្សិតកម្ពុជាចំនួន ១៦រូប ក្នុងនោះមាននារី ១០រូប ដែលជាសិស្សជំនាន់ទី៦ នៃកម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-ចិន (២+២) បានប្រឡងជាប់ និងទទួលបានអាហារូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ និងទី៤ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភាគនិរតី (SWUPL) ទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

កម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-ចិន (LCC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ តាមរយៈអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងសាកលវិទ្យាល័យ SWUPL។ គិតចាប់តាំងពីការចាប់ផ្តើមកម្មវិធីរហូតមកដល់បច្ចុប្បន្ន មាននិស្សិតចំនួន ៦ជំនាន់មកហើយ ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ និងទី៤ នៅប្រទេសចិន សរុបចំនួន ៦៣រូប (ស្រី៤៣រូប)។

* ព័ត៌មានលម្អិតនៃកម្មវិធីសិក្សា និងអាហារូបករណ៍
- ការវាយតម្លៃយ៉ាងតឹងរ៉ឹង៖ ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅចិន និស្សិតត្រូវប្រឡងជាប់គ្រប់មុខវិជ្ជាក្នុងឆ្នាំទី១ និងទី២ ប្រឡងជាប់ភាសាចិនកម្រិត HSK4.0 ប្រឡងគណិតវិទ្យា CSCA ពិនិត្យសុខភាព និងឆ្លងកាត់ការសម្ភាសន៍ជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យ SWUPL។

- រចនាសម្ព័ន្ធក្រេឌីតសិក្សា៖ កម្មវិធីរយៈពេល ៤ឆ្នាំនេះ តម្រូវឱ្យនិស្សិតបំពេញចំនួន ១៧៦ក្រេឌីត (១១០ក្រេឌីតសម្រាប់ឆ្នាំទី១-ទី២ នៅ RULE និង ៦៦ក្រេឌីតសម្រាប់ឆ្នាំទី៣-ទី៤ នៅ SWUPL)។
អត្ថប្រយោជន៍សញ្ញាបត្រទ្វេ (Dual Degree)៖ និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ នឹងទទួលបានសញ្ញាបត្របរិញ្ញាបត្រចំនួនពីរ គឺមួយចេញដោយសាកលវិទ្យាល័យ RULE នៃប្រទេសកម្ពុជា និងមួយទៀតចេញដោយសាកលវិទ្យាល័យ SWUPL នៃប្រទេសចិន។

- ការគាំទ្រផ្នែកហិរញ្ញវត្ថុ៖ សម្រាប់ឆ្នាំទី១ និងទី២ នៅកម្ពុជា តម្លៃសិក្សាមានកម្រិត ៥៨០ដុល្លារ ឬ ៣០០ដុល្លារក្នុងមួយឆ្នាំ។ ដោយឡែកសម្រាប់ឆ្នាំទី៣ និងទី៤ នៅប្រទេសចិន និស្សិតទទួលបានអាហារូបករណ៍ដែលរ៉ាប់រងទាំងស្រុងលើថ្លៃសិក្សា និងការស្នាក់នៅ។

ការទទួលបានអាហាររូបករណ៍នេះ មិនមែនគ្រាន់តែជារង្វាន់សម្រាប់ការសិក្សានោះទេ ប៉ុន្តែជាសក្ខីភាពនៃ ការខិតខំប្រឹងប្រែង ការតស៊ូ ការអត់ធ្មត់ និងការមិនបោះបង់ចោលក្តីស្រមៃ។ ពីថ្ងៃដំបូងនៃការចាប់ផ្តើមសិក្សា រហូតមកដល់ថ្ងៃទទួលបានឱកាសដ៏មានកិត្តិយសនេះ រាល់ការលំបាក រាល់ការខិតខំ និងរាល់ជំហានដែលបានឆ្លងកាត់ សុទ្ធតែមានតម្លៃ និងបានក្លាយជាមូលដ្ឋានសម្រាប់ការឈានទៅរកអនាគតដ៏ភ្លឺស្វាង។

ការធ្វើដំណើរទៅសិក្សានៅប្រទេសចិន គឺមិនត្រឹមតែជាការស្វែងរកចំណេះដឹងផ្នែកនីតិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការស្គាល់វប្បធម៌ បង្កើនបទពិសោធន៍ ពង្រីកទស្សនវិស័យ និងបង្កើតសមត្ថភាពថ្មីៗ ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សដ៏មានសមត្ថភាពសម្រាប់សង្គម និងប្រទេសជាតិ៕