* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការ​ចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃ​ឆ្លងកាត់​តាមឡាវ (Video inside)

08-09-2026 19:43

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​បានព្រមានចាត់វិធានការ​ចំពោះអ្នកព័ន្ធពាក់​​ដែលនាំចូលផលិតផលឧបភោគបរិភោគខូចគុណភាព ជាពិសេសសាច់ជ្រូក ដែលមានប្រភពពីប្រទេសថៃ ហើយឆ្លងកាត់តាមព្រំដែនប្រទេសឡាវចូលមកកម្ពុជា។

ការព្រមាននេះ បន្ទាប់​ពីបែកធ្លាយព័ត៌មានកាលពីថ្ងៃទី៧ កញ្ញា ម្សិលមិញ ថា មានអ្នកនាំចូលសាច់ជ្រូកកកខូចគុណភាព ដែលផុតកំណត់ជិតមួយឆ្នាំហើយ ពីថៃ​មកកម្ពុជា ឆ្លងកាត់​តាមឡាវ ​​ដែលអាចនឹងប៉ះដល់សុខភាព​របស់ប្រជាពលរដ្ឋ។

លោកបានចាត់ទុកទង្វើនេះថា ដូចជាការនាំយកជំងឺ ឬមេរោគមកឲ្យប្រជាពលរដ្ឋខ្មែរយើងបរិភោគ​។ លោកបានណែនាំ​អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ត្រូវ​យកចិត្តទុកដាក់ខ្ពស់ និងចាត់វិធានការតាមផ្លូវច្បាប់ជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធនឹងបទល្មើសនេះ ដោយគ្មានការលើកលែងឡើយ។

លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវឲ្យមានការផ្សព្វផ្សាយព័ត៌មាននេះឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់បានដឹង និងចូលរួមទប់ស្កាត់បញ្ហាផ្សេងៗដែលកើតឡើងនៅ​កម្ពុជា។ ​

លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំបែបនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ​នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ។ ​​​​

​សូមស្តាប់ប្រសាសន៍បន្ថែមរបស់ ​ឧបនាយករដ្ឋមន្ត្រី ស សុខា​​៖