* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកនាំពាក្យក្រសួងព័ត៌មាន រម្លឹកអ្នកសារព័ត៌មានពង្រឹងក្រមសីលធម៌ និងការប្រតិបត្តិតាមលិខិតបទដ្ឋានគតិយុត្ត ដើម្បីការពារសិទ្ធិជនងាយរងគ្រោះ

08-09-2026 19:48

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន, លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យខិតខំស្រាវជ្រាវបន្ថែមអំពីច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជំនាញក្រសួង និងតំណាងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមមាន Plan International, Save the Children, World Vision, UNICEF និង CARE ប្រចាំនៅកម្ពុជា, លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ការពង្រឹងចំណេះដឹងផ្នែកច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកត្តាសារវន្តដើម្បីធានាថា ការផលិត និងផ្សព្វផ្សាយព័ត៌មានមិនបំពានសិទ្ធិអ្នកដទៃ ជាពិសេសកុមារ ស្ត្រី ចាស់ជរា និងជនមានពិការភាព ព្រមទាំងចូលរួមលើកកម្ពស់តម្លៃសារព័ត៌មានឱ្យកាន់តែមានទំនុកចិត្តពីសាធារណជន។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់បន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មាន គេមិនគួរយកលេសថា ខ្លួនមិនដឹងអំពីច្បាប់ មិនបានដឹងពីក្រមសីលធម៌ ឬខ្វះការយល់ដឹងពីវិជ្ជាជីវៈ ដើម្បីគេចវេសពីការទទួលខុសត្រូវបានឡើយ។

លោកបានបន្ថែមយ៉ាងដូច្នេះថា៖ «ការប្រកាន់ខ្ជាប់នូវការគោរពច្បាប់ សីលធម៌សង្គម និងនិយាមនៃការផ្សាយព័ត៌មាន គឺជាកាតព្វកិច្ចចម្បង ដើម្បីធានាថារាល់ការផ្សព្វផ្សាយមិនរំលោភលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមជនងាយរងគ្រោះ ជាពិសេសចៀសវាងដាច់ខាតនូវការធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះបន្ថែម ឬជនរងគ្រោះទ្វេដង ដោយសារតែការរាយការណ៍ ឬមាតិការបស់ខ្លួន។

សូមបញ្ជាក់ជូនថា ក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃក្រមសីលធម៌សារព័ត៌មាន សម្រាប់ឱ្យសមាគម និងអ្នកសារព័ត៌មានយកទៅអនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងគុណភាព និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ និងការពារពីការប្រឈមមុខចំពោះមុខច្បាប់ធ្ងន់ធ្ងរ។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នៅចុងខែកញ្ញាខាងមុខនេះ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ តាមគម្រោង សិក្ខាសាលានេះនឹងមានអ្នកចូលរួមពីតំណាងអន្តរក្រសួង អង្គការដៃគូ តំណាងក្រុមជនងាយរងគ្រោះ អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីស្តាប់សំឡេង និងប្រមូលធាតុចូល ដើម្បីគាំទ្រដល់គោលដៅរួម និងឆ្លើយតបទៅនឹងតម្រូវការសង្គម សំដៅលើកកម្ពស់ការការពារសិទ្ធិជនងាយរងគ្រោះ ព្រមទាំងបង្កើនគុណតម្លៃ និងទំនុកចិត្តលើវិស័យសារព័ត៌មាននៅកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ក្រោយពេលដែលក្រសួងព័ត៌មាននឹងប្រកាសដាក់ឱ្យប្រើប្រាស់ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន សំដៅការពារសិទ្ធិជនងាយរងគ្រោះ» អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធទាំងអស់ នឹងខិតខំស្វែងយល់ឱ្យបានស៊ីជម្រៅ និងយកទៅអនុវត្តដោយការទទួលខុសត្រូវ បន្ថែមលើលិខិតបទដ្ឋានជាធរមានស្រាប់ ដើម្បីចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់សារព័ត៌មាន ការផ្សាយព័ត៌មាន និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។

សូមបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានប្រមាណជាង ១ ៦០០អង្គភាព ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី កំពុងអនុវត្តការងាររបស់ខ្លួននៅទូទាំងប្រទេស៕