* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមហ៊ុមដ៏ល្បីរបស់កម្ពុជា ចាប់ដៃគូជាមួយកូរ៉េ រៀបចំមូលដ្ឋានគ្រឹះបង្កើតច្រកចេញចូលទៅលើផ្នែកសេដ្ឋកិច្ច វប្បធម៌ ឲ្យកាន់តែធំទូលំទូលាយ ពិសេសការដឹកជញ្ជូនក្នុងទីក្រុងដែលមិនប៉ះពាល់ដល់បរិស្ថាន

08-09-2026 21:24

(ភ្នំពេញ)៖ កិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរបស់កម្ពុជាជាមួយវិនិយោគិនកូរ៉េខាងត្បូង បានឈានទៅមុខមួយកម្រិតទៀតនៅសប្តាហ៍នេះ នៅពេលដែលក្រុមហ៊ុន WorldBridge Group និង VW&C Co., LTD (VERYWORDS) បានរួមដៃគ្នាដើម្បីសិក្សាកិច្ចសហការឆ្លងវិស័យ ដែលរួមមានផ្នែកវប្បធម៌ ភស្តុភារកម្ម និងការដឹកជញ្ជូនក្នុងទីក្រុងដែលមិនប៉ះពាល់ដល់បរិស្ថាន។ គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីរៀបចំមូលដ្ឋានគ្រឹះសម្រាប់បង្កើតច្រកចេញចូលទៅលើផ្នែកសេដ្ឋកិច្ច វប្បធម៌ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឲ្យកាន់តែធំទូលំទូលាយជាងមុន ដោយប្រើប្រាស់បណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏មានសក្តានុពលក្នុងស្រុក រួមទាំងហិរញ្ញវត្ថុ និងភស្តុភារកម្មដ៏រឹងមាំ របស់ WorldBridge បូករួមនឹងជំនាញរបស់ Verywords ក្នុងគំរូអាជីវកម្មនៃអព្យាក្រឹតភាពកាបូន(carbon-neutral) និងការប្រើប្រាស់យាន្តយន្តអគ្គីសនី (E-Mobility) ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន WorldBridge Group និង VW&C Co., Ltd (VERYWORDS) បានប្រកាសអំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ការសិក្សា និងអភិវឌ្ឍន៍ឱកាសវិនិយោគរួមនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើការអភិវឌ្ឍតំបន់វប្បធម៌កម្ពុជា-កូរ៉េ ជាពិសេសការពង្រឹងទៅលើដំណោះស្រាយផ្នែកភស្តុភារកម្មសម្រាប់ម៉ូតូអគ្គីសនី ដែលរាប់បញ្ជូលទាំងការសិក្សាទៅលើបណ្តាញផ្លូវដឹកជញ្ជូន ការគ្រប់គ្រងយានយន្ត និងរៀបចំគម្រោងហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការអនុវត្ត និងការពង្រីកការប្រើប្រាស់ម៉ូតូអគ្គិសនីនៅកម្ពុជា។

ជាផ្នែកមួយនៃតំបន់វប្បធម៌ដែលបានគ្រោងទុក ក្រុមហ៊ុនទាំងពីរមានគម្រោងពិចារណាសិក្សាអំពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-កូរ៉េ ដែលត្រូវបានបង្កើតឡើងជាទីតាំងប្រមូលផ្តុំនៃម្ហូបអាហារ ការលក់រាយ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ គម្រោងនេះផ្តោតលើការលាយបញ្ចូលគ្នានៃវប្បធម៌កូរ៉េ និងកម្ពុជា ដោយនាំយកបទពិសោធន៍នៃការទទួលទានអាហារ ការទិញទំនិញ និងវប្បធម៌មកនៅក្រោមដំបូលតែមួយ សម្រាប់ទាំងប្រជាពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរ ព្រមទាំងប្រែក្លាយមជ្ឈមណ្ឌលនេះឱ្យទៅជាកន្លែងទាក់ទាញទេសចរណ៍ និងជាកន្លែងជួបជុំប្រចាំថ្ងៃ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែស្អិតរមួតរវាងប្រទេសកម្ពុជា និងកូរ៉េ។

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅនៅសណ្ឋាគារ Shangri-La Phnom Penh ដោយមានការចូលរួមពីតំណាងនៃក្រុមហ៊ុនទាំងពីរ និងក្រោមអធិបតីភាព អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (WORLDBRIDGE GROUP) ដើម្បីបង្កើតជាផ្លូវការនៃភាពជាដៃគូនេះ ។ អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយ កញ្ញា សៀ ច័ន្ទអានីតា នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridge Group និងលោក Kim Sung Woo នាយកប្រតិបត្តិនៃក្រុមហ៊ុន VW&C Co., Ltd (Verywords) ដោយក្រុមហ៊ុនទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្វែងយល់ពីគំនិតទាំងនេះ ដែលជាជំហានដំបូងក្នុងការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់កម្ពុជា។

ឫសគល់របស់ក្រុមហ៊ុន WorldBridge Group នៅក្នុងវិស័យភស្តុភារកម្មរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ បានក្លាយជាមូលដ្ឋានដ៏រឹងមាំមួយដែលគ្រប់ដណ្តប់លើ វិស័យធនាគារ និងការអភិវឌ្ឍវិស័យអចលនទ្រព្យ។ តាមរយៈការភ្ជាប់ជាមួយនឹងបទពិសោធន៍របស់ក្រុមហ៊ុន Verywords ផ្នែកយានយន្តអគ្គិសនី និងការកាត់បន្ថយកាបូន ក្រុមហ៊ុនទាំងពីរចាត់ទុកភាពជាដៃគូនេះជាគំរូសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា និងកូរ៉េនាពេលអនាគត ដោយមានគោលបំណងទាក់ទាញការវិនិយោគពីបរទេស និងជំរុញជំហររបស់កម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់យានយន្តអគ្គិសនី និងទេសចរណ៍វប្បធម៌ ដែលជាមហិច្ឆតាមួយស្របតាមការជំរុញដ៏ទូលំទូលាយរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងទំនាក់ទំនងជាមួយវិនិយោគិនអាស៊ីដែលនៅក្បែរខាង និងពន្លឿនការប្រើប្រាស់ដំណោះស្រាយដឹកជញ្ជូនបញ្ចេញកាបូនទាប ដែលជាផ្នែកមួយនៃគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេស។

ការចុះហត្ថលេខានេះជាជំហានដំបូងនៅក្នុងទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរ ដែលនឹងបន្តអនុវត្តការសិក្សាសាកល្បងនៅទូទាំងតំបន់ដែលបានកំណត់ក្នុងប៉ុន្មានខែខាងមុខនេះ។ ខណៈដែលកម្ពុជាបន្តពង្រីកប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីរបស់ខ្លួន ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រគោលដៅបរិស្ថានរបស់កម្ពុជា និងកំណើននៃការដឹកជញ្ជូនប្រកបដោយចីរភាព៕