* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?

08-09-2026 21:52

​(វ៉ាស៊ីនតោន)៖ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អឺរ៉ុប កំពុងក្រពុលមុខយ៉ាងខ្លាំងទៅនឹងគោលនយោបាយដោះដូរផលប្រយោជន៍និយម ឯកតោភាគីនិយម និងមិនអាចព្យាករបានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ពួកគេបានបង្ហាញការមិនពេញចិត្តនឹងលោក ត្រាំ ដែលមិនមានមនោសញ្ចេតនាចំពោះសម្ព័ន្ធភាពយូរអង្វែង និងមិនសូវចាប់អារម្មណ៍លើរឿងរ៉ាវប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងអឺរ៉ុប។ រាប់ចាប់ពីទីក្រុងបែរឡាំង ម៉ាឌ្រីដ ប៉ារីស និងបណ្ដារដ្ឋធានីផ្សេងទៀតក្នុងតំបន់អឺរ៉ុប សុទ្ធតែកំពុងប្រឹងប្រែងគ្រប់គ្រងផលវិបាកដែល កើតចេញពីគោលនយោបាយរបស់លោក ត្រាំ និងរិះរកមធ្យោបាយសម្របខ្លួននៅក្នុងក្ដីសង្ឃឹមថាសហរដ្ឋអាមេរិកអាចនឹងមានមេដឹកនាំថ្មីម្នាក់ដែលស្រួលនិយាយគ្នា នៅឆ្នាំ២០២៨។

ក្រៅពីសម្ព័ន្ធមិត្តនៅអឺរ៉ុប សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី តួយ៉ាងដូចជាជប៉ុន ហ្វីលីពីន កូរ៉េខាងត្បូង និងតៃវ៉ាន់ ក៏កំពុងព្រួយបារម្ភលើការដឹកនាំរបស់លោក ត្រាំផងដែរ។ ប៉ុន្តែពួកគេមិនសូវមានទុទិដ្ឋិនិយមខ្លាំងដូចជាសមភាគីរបស់ពួកគេនៅអឺរ៉ុបនោះទេ។ ជាការពិតណាស់ ពួកគេមើលឃើញពីហានិភ័យដូចគ្នា។ តែព្រមពេលជាមួយគ្នា ពួកគេក៏កំពុងផ្ដោតដែរលើការចាប់យកឱកាសទាញយកប្រយោជន៍ពី ផលវិបាកដែលលោក ត្រាំំជាអ្នកបង្កឡើង។ ដោយទទួលយក និងរៀនសម្របខ្លួនរស់នៅជាមួយ «នយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ ឬ America first» របស់រដ្ឋបាលលោក ត្រាំ សម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់អាស៊ី សង្ឃឹមថាថាពួកគេអាចទទួលបានផលប្រយោជន៍ដូចជាការធានាសន្តិសុខយ៉ាងរឹងមាំ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន AI និងការរុករក និងការកែច្នៃរ៉ែកម្រ។

* ខាំមាត់ ដើរទៅមុខ
សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ី និងអឺរ៉ុប បានប្រើវិធីសាស្ត្រផ្សេងគ្នា ក្នុងឆ្លើយតបទៅនឹងគោលនយោបាយរបស់លោក ត្រាំ។ បណ្ដាប្រទេសអឺរ៉ុប បាន និងកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក ជាមួយការដាក់ចេញផែនការ និងវិធានការការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេពីគោលនយោបាយពន្ធគយថ្មីដាក់ចេញដោយរដ្ឋបាលលោក ត្រាំ ក៏ដូចជាកាត់បន្ថយការពឹងផ្អែក លើបច្ចេកវិទ្យាអាមេរិកនៅក្នុងវិស័យដូចជា AI ហេដ្ឋារចនាសម្ព័ន្ធ cloud និងអវកាស។

កាលពីខែមិថុនា ឆ្នាំ២០២៦ ទោះជាមានការរិះគន់ពីសហរដ្ឋអាមេរិក ក៏សហភាពអឺរ៉ុបបានស្នើឡើងនូវគោលនយោបាយថ្មីចំនួន២ នោះគឺច្បាប់ស្ដីពីការអភិវឌ្ឍ Cloud និង AI ព្រមទាំងច្បាប់ Chips Act 2.0 ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក តាមរយៈការជំរុញឱ្យរដ្ឋាភិបាលអឺរ៉ុបលើកកម្ពស់ និងផ្ដល់ការគាំទ្រដល់ក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុប។ នៅពេលពួកគេត្រូវដោះស្រាយជាមួយទីក្រុងវ៉ាស៊ីនតោន សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់អឺរ៉ុបមានឆន្ទៈយ៉ាងខ្លាំងដើម្បីធ្វើសកម្មភាពរួមគ្នា។ ពីព្រោះពួកគេយល់ថាការរួបរួមគ្នាអាចផ្ដល់អំណាចចរចាដល់សមាជិកទាំងអស់របស់សហភាពអឺរ៉ុប។

តែនៅឯអាស៊ីវិញ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបែរជាជ្រើសរើសយកការចរចារៀងៗខ្លួនជាមួយរដ្ឋបាលលោក ត្រាំ។ នៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ី ពួកគេមិនសូវនិយាយអំពីការជំរុញការកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកនោះទេ ហើយមិនបានបង្ហាញ ឬមានបំណងបង្កើតសម្ព័ន្ធភាពថ្មីមួយដើម្បីប្រឈមមុខនឹងរដ្ឋបាលលោក ត្រាំនោះដែរ។ ប្រទេសក្នុងតំបន់អាស៊ីស្ទើរតែទាំងអស់បានសម្រេចចិត្តជ្រើសរើសយកវិធីសាស្ត្រស្វែងរកកិច្ចចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមរិក ដើម្បីទទួលបានការបញ្ចុះពន្ធគយដែលលោក ត្រាំ ប្រកាសកាលពីខែមេសា ឆ្នាំ២០២៥។ ទាំងមេដឹកនាំបណ្ដាប្រទេសអាស៊ី និងអឺរ៉ុបសុទ្ធតែបានរិះគន់គោលនយោបាយពន្ធគយថ្មីរបស់ លោក ត្រាំ ដែលពួកគេអះអាងថាបានរំលោភបំពានលើបទដ្ឋានច្បាប់ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុន្តែជាការអនុវត្តជាក់ស្ដែង មេដឹកនាំប្រទេសក្នុងតំបន់អាស៊ី បានចាប់ផ្ដើមស្វែងរកកិច្ចចរចាភ្លាមៗជាមួយរដ្ឋបាលលោក ត្រាំ ជាជាងខ្ជះខ្ជាយពេលវេលាក្នុងការត្អូញត្អែរទៅនឹងការដំឡើងពន្ធគយពីរដ្ឋបាលលោក ត្រាំ។

ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងមានឥទ្ធិពលបំផុតមួយរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ី បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក ត្រាំ កាលពីខែកក្កដា ឆ្នាំ២០២៥ ដែលមានរួមបញ្ចូលកិច្ចព្រមព្រៀងមួយដែលតម្រូវឱ្យជប៉ុនវិនិយោគ ៥៥០ពាន់លានដុល្លារដើម្បីកសាង និងពង្រីកឧស្សាហកម្មអាមេរិកនៅក្នុងវិស័យឥន្ធនៈផូស៊ីល បន្ទះឈីប ការកែច្នៃ និងចម្រាញ់រ៉ែកម្រ រួមទាំងថ្នាំពេទ្យ។ លើសពីនេះទៅទៀត ជាការបង្ហាញការសម្រុះសម្រួលបន្ថែមជាមួយលោក ត្រាំ ទីក្រុងតូក្យូបាននិយាយត្រង់ៗថាការវិនិយោគទាំងនោះនឹងជួយពង្រឹងឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិក។

ចំណែក កូរ៉េខាងត្បូងវិញក៏បានដើរតាមវិធីសាស្ត្រស្រដៀងគ្នានឹងជប៉ុនដែរ។ រដ្ឋបាលលោក ត្រាំ បានដំឡើងពន្ធគយ ២៥ភាគរយលើកូរ៉េខាងត្បូង ហើយនេះជាការរំលោភពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលបានចូលជាធរមានចាប់តាំងពីឆ្នាំ២០១២។ តែទោះជាបែបនេះក្ដី សេអ៊ូលមិនបានគំរាមសងសឹកវិញទេ ហើយក៏មិនបានដាក់ចេញវិធានការឆ្លើយតបអ្វីដែរ។ ផ្ទុយទៅវិញ កូរ៉េខាងត្បូងបានបញ្ជូនក្រុមមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក ត្រាំ និងមួយផ្នែកទៀតដើម្បីការពារវត្តមានកងទ័ពអាមេរិក នៅលើតំបន់ឧបទ្វីបកូរ៉េ និងការប្ដេជ្ញាចិត្តការពារសន្តិសុខពីសហរដ្ឋអាមេរិក។ មិនយូរប៉ុន្មាន កូរ៉េខាងត្បូងបានប្រកាសពី គម្រោងវិនិយោគ ៣៥០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក និងបន្ថែម ១០០ពាន់លានដុល្លារ ទៀត ក្នុងការទិញប្រេង និងឧស្ម័នពីបណ្ដាក្រុមហ៊ុនអាមេរិក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបញ្ចុះពន្ធគយអាមេរិកមកនៅត្រឹម ១៥ភាគរយ។

ខុសពីសម្ព័ន្ធមិត្តអាមេរិកនៅអាស៊ី នៅពេលលោក ត្រាំ គំរាមដំឡើងពន្ធគយលើអឺរ៉ុប បណ្ដាមេដឹកនាំអឺរ៉ុបបានចេញមុខបដិសេធការចរចាលើលក្ខខណ្ឌដែលពួកគេយល់ថាហុចប្រយោជន៍ខ្លាំងជ្រុលពេកឱ្យសហរដ្ឋអាមេរិក និងបង្ហាញពីកម្សោយរបស់អឺរ៉ុប។ ឆ្លើយតបទៅនឹងការគំរាមរបស់លោក ត្រាំ សហភាពអឺរ៉ុបបានគំរាមវិញថានឹងដំឡើងពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកគិតជាទឹកប្រាក់ ២២ពាន់លានដុល្លារ។ តែនៅចុងបញ្ចប់ ក្នុងពេលដែលសង្រ្គាមពាណិជ្ជកម្មកាន់តែឡើងកម្ដៅ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែកក្កដា ឆ្នាំ២០២៥។ នៅក្រោមកិច្ចព្រមព្រៀងនេះ សហភាពអឺរ៉ុបយល់ព្រមលុបចោលពន្ធគយលើទំនិញឧស្សាកម្មអាមេរិក និងបង្កើនលទ្ធភាពទិញទំនិញកសិកម្មពីសហរដ្ឋអាមេរិក ជាថ្នូរទៅនឹងការយកពន្ធគយលើទំនិញអឺរ៉ុប ដែលនាំចូលទៅកាន់សហរដ្ឋអាមេរិកមិនឱ្យលើសពី១៥ភាគរយ។ សហភាពអឺរ៉ុបក៏បានសន្យាដែរថានឹងវិនិយោគ ៦០០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងទិញថាមពលពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ ៧៥០ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៨។

លទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប គឺស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ីដែរ។ តែវិធីសាស្ត្រត្រូវបានអនុវត្តខុសគ្នាស្រឡះ។ សម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់អាស៊ី មិនបានគំរាមចាត់វិធានការសងសឹកអ្វីទេ ហើយក៏មិនបានគំរាមសើរើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬសន្ធិសញ្ញាដែលមានស្រាប់ជាមួយវ៉ាស៊ីនតោននោះដែរ។ មនុស្សជាច្រើនទាំងនៅក្នុងជួររដ្ឋាភិបាល និងឧស្សាហកម្មក្នុងប្រទេសអាល្លឺម៉ង់បានជំរុញឱ្យសហភាពអឺរ៉ុបឈរតតាំងនឹងសម្ពាធពីសហរដ្ឋអាមេរិក បើទោះជាដឹងថាការធ្វើបែបនេះអាចបង្ក ផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេក៏ដោយ។ ក្រុមមន្ត្រីជាន់ខ្ពស់អឺរ៉ុបជាច្រើនថែមទាំងជំរុញឱ្យសហភាពអឺរ៉ុបប្រើប្រាស់វិធានការប្រឆាំងនឹងការសម្លុតគំរាមរបស់ខ្លួន ដើម្បីដាក់ចេញវិធានការសងសឹកដំឡើងពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក និងរហូតដល់ស្នើឱ្យរឹតត្បិតទំនិញអាមេរិកចូលទីផ្សារអឺរ៉ុបទៀតផង។

គ្រាន់តែលោក ត្រាំ ប្រកាសដំឡើងពន្ធគយជាសកលភ្លាមៗ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី បានចាប់ផ្ដើមផ្តោតលើការស្វែងរកកិច្ចចរចាជាមួយលោក ត្រាំ បើទោះជាមើលទៅ ពួកគេត្រូវធ្វើតាមលក្ខខណ្ឌរបស់លោក ត្រាំ ហើយផ្ដល់ផលប្រយោជន៍ច្រើនដល់សហរដ្ឋអាមេរិក និងបង្ហាញថាពួកគេខ្លាចញញើតនឹងអាមេរិកក៏ដោយ។ សម្រាប់សម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់អាស៊ី ពួកគេសុខចិត្តសម្រុះសម្រួលជាមួយលោក ត្រាំ ជាជាងតតាំង។ ក៏ព្រោះតែពួកគេដឹងយ៉ាងច្បាស់ថាតំបន់អាស៊ីដែលមិនមានក្របខណ្ឌ ឬស្ថាប័នការពារសន្តិសុខយ៉ាងរឹងមាំមួយដូចជាអឺរ៉ុបដែលមាន NATO កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយទោះមិនស្មើភាពគ្នាក៏ដោយ ក៏ពួកគេនៅតែចាត់ទុកថាវាជាការលះបង់មួយដើម្បីជាថ្នូរទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិក ក្នុងបរិបទដែលឥទ្ធិពលយោធារបស់ចិនក្នុងតំបន់កាន់តែរីកធំឡើង។

សម្រាប់បណ្ដាមេដឹកនាំជាច្រើនក្នុងតំបន់អាស៊ី ពួកគេអាចទទួលយកគោលនយោបាយ America first ដរាបណា វាមិនមែនមានន័យថាសហរដ្ឋអាមេរិកបោះបង់ចោលតំបន់អាស៊ី។ ក្នុងន័យនេះ ពួកគេយល់ថាសហរដ្ឋអាមេរិក ឬប្រទេសណាផ្សេងក៏គិតពីប្រយោជន៍របស់ខ្លួនដែរ។ ប៉ុន្តែអ្វីដែលពួកគេនៅតែត្រូវការខ្លាំងបំផុត នោះគឺចង់ឱ្យសហរដ្ឋអាមេរិកបន្តមានវត្តមានក្នុងតំបន់អាស៊ី និងការពារពួកគេ។ ឬនិយាយមួយបែបទៀតថាពួកគេមើលឃើញថាទំនាក់ទំនងសន្តិសុខជាមួយសហរដ្ឋអាមេរិក មានសារៈសំខាន់ខ្លាំងជាងកិច្ចព្រមព្រៀងពាណិជ្ជកម្ម បើទោះជាមើលទៅចាញ់ប្រៀបអាមេរិកក៏ដោយ។ ដ្បិតពួកគេនៅតែជឿថាថាការទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ជាមធ្យោបាយល្អតែមួយគត់ដែលអាចធ្វើឱ្យប្រទេសរបស់ពួកគេខ្លាំងក្លា៕