* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧបនាយករដ្ឋមន្រ្តី ស សុខា​​ ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ (Video inside)

08-09-2026 22:12

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំមន្រ្តីថ្នាក់ក្រោមជាតិ​ត្រូវមានតម្លាភាព និងប្រសិទ្ធភាពក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍នៅថ្នាក់ឃុំ-សង្កាត់ ដើម្បីធានាថាថវិការដ្ឋត្រូវបានប្រើប្រាស់ប្រកបដោយគណនេយ្យភាព និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ​ ហើយមិនប្រើខុសគោលដៅ។​

លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំបែបនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ​នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ។ ​​​

នាឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងផងដែរពី ភាពមិនប្រក្រតីមួយចំនួនក្នុងការកំណត់តម្លៃ និងបញ្ហាប្រឈមមួយចំនួនទៀត រួមមានការពន្យារពេលក្នុងការអនុវត្តការដេញថ្លៃលទ្ធកម្មនៅថ្នាក់ក្រោមជាតិ ដោយសារកត្តាដូចជាការផ្ទេរថវិកាយឺតយ៉ាវ ​។ លោកបានកត់សម្គាល់ថា ជារឿយៗតម្លៃគម្រោងមួយចំនួន ដូចជាប្រព័ន្ធលូបង្ហូរទឹក ត្រូវបានកំណត់ខ្ពស់ហួសហេតុ ដែលខុសពីគុណភាពជាក់ស្តែង ខណៈគម្រោងផ្លូវថ្នល់អាចត្រូវបានទម្លាក់តម្លៃដើម្បីដេញថ្លៃបាន ប៉ុន្តែត្រូវបានដំឡើងតម្លៃលើសេវាបំពេញបន្ថែមផ្សេងទៀត។

អភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ថវិកាដែលបានផ្ទេរទៅថ្នាក់ក្រោមជាតិ គឺជាថវិការបស់ប្រជាពលរដ្ឋទាំងអស់ ដែលបានមកពីការបង់ពន្ធ។ ដូច្នេះ ការប្រើប្រាស់ថវិកានេះត្រូវតែមានការទទួលខុសត្រូវខ្ពស់។ លោកបានអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ធ្វើជាភ្នែកច្រមុះក្នុងការតាមដាន និងត្រួតពិនិត្យដំណើរការ​ដេញថ្លៃ និងការអនុវត្តគម្រោងនានា។

ជាមួយគ្នានេះ លោកបានក្រើនរំលឹកដល់អភិបាលខេត្តទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការស្នើសុំថវិកាបន្ថែម ឬឥណទានបន្ថែម ដែលអាចនាំឱ្យមានផលវិបាកនៅពេលក្រោយ។​​

​សូមស្តាប់ប្រសាសន៍បន្ថែមរបស់ ​ឧបនាយករដ្ឋមន្រ្តី ស សុខា​​៖