* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក គីម វីរៈ ចុះពិនិត្យការងារគ្រោះមហន្តរាយ និងសួរសុខទុក្ខភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

08-09-2026 22:27

(ភ្នំពេញ)៖ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (....) តំណាងដ៏ខ្ពង់ខ្ពស់របស់កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ .... នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (....) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន .... បានធ្វើរបាយការណ៍អំពីស្ថានភាពគ្រោះមហន្តរាយ និងបញ្ហាប្រឈមនៅមូលដ្ឋាន ជាពិសេសការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត ភ្លៀងធ្លាក់មិនទៀងទាត់ ហានិភ័យក្នុងវិស័យកសិកម្ម ការគ្រប់គ្រងប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងឧបទ្ទវហេតុផ្សេងៗ ដូចជា ខ្យល់កន្ត្រាក់ អគ្គិភ័យជាដើម។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពង្រឹងវិធានការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ តាមរយៈការតាមដានស្ថានភាពអាកាសធាតុ ការផ្សព្វផ្សាយ និងការព្រមានជាមុនដល់ប្រជាពលរដ្ឋ ការត្រៀមកម្លាំង មធ្យោបាយ និងសម្ភារសង្គ្រោះ ព្រមទាំងការរៀបចំទីតាំងជម្រក និងផែនការស្តារឡើងវិញ។

ទន្ទឹមគ្នានេះ លេខាធិការដ្ឋាន .... ក៏បានស្នើសុំការគាំទ្រដើម្បីពង្រឹងសមត្ថភាពក្រុមរុករក និងសង្គ្រោះថ្នាក់ខេត្ត ជាពិសេសការបណ្តុះបណ្តាលជំនាញសង្គ្រោះតាមផ្លូវទឹក ការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងការអន្តរាគមន៍ក្នុងស្ថានភាពបន្ទាន់។

ជាកិច្ចឆ្លើយតប លោក គីម វីរៈ បានណែនាំឱ្យបន្តអនុវត្តវិធានការត្រៀមបង្ការឱ្យមានប្រសិទ្ធភាព ពង្រឹងក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ និងបង្កើនកិច្ចសហប្រតិបត្តិការរវាង .... ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងលេខាធិការដ្ឋាន .... លោក គីម វីរៈ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពនៅភូមិរង់ចាំ និងជួបពិភាក្សាជាមួយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារប្រចាំការ។ ស្ថានភាពទូទៅនៅក្នុងភូមិរង់ចាំនៅមានលក្ខណៈប្រក្រតី ខណៈអាជ្ញាធរបន្តផ្តល់សេវាសាធារណៈ រៀបចំសណ្តាប់ធ្នាប់ផ្សារបណ្តោះអាសន្ន និងកែលម្អប្រព័ន្ធភ្លើងបំភ្លឺ និងការផ្គត់ផ្គង់ទឹក។

លោក គីម រីរៈ ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យ ក៏ដូចជាពិនិត្យការសាងសង់ប្រព័ន្ធធារាសាស្ត្រសម្រាប់វិស័យកសិកម្ម ជាពិសេសណែនាំប្រជាពលរដ្ឋឱ្យថែរក្សាអនាម័យ និងបរិស្ថាន ដោយត្រូវសម្រានក្នុងមុង និងយកចិត្តទុកដាក់ការពារកុមារពីជំងឺដែលបណ្តាលមកពីមូស ដើម្បីធានាសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

នៅរសៀលថ្ងៃដដែល លោក គីម វីរៈ និងក្រុមការងារ បានបន្តចុះពិនិត្យដំណើរការសាងសង់បន្ថែមលំនៅឋានសម្រាប់ជនភៀសសឹក និងសួរសុខទុក្ខបងប្អូនជនភៀសសឹកដែលកំពុងរស់នៅក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ក្នុងដំណើរចុះពិនិត្យ និងសួរសុខទុក្ខគ្រួសារជនភៀសសឹក លោក គីម វីរៈបានជួបពិភាក្សាជាមួយមន្ត្រីថ្នាក់ស្រុកទាំង៣ ដែលទទួលបន្ទុកគ្រប់គ្រងនៅទីតាំងផ្ទាល់ និងស្តាប់របាយការណ៍អំពីស្ថានភាព និងការរៀបចំការងារនៅទីតាំង។

តាមរបាយការណ៍ ក្រុមការងារបានសាងសង់បន្ថែមលំនៅឋានចំនួន ៥០៩ខ្នង ដែលសរុបទាំងមុននឹងក្រោយ ៧៥៩ខ្នង សម្រាប់បងប្អូនជនភៀសសឹក ដែលគ្រោងនឹងរៀបចំការចាប់ឆ្នោតជ្រើសរើសលំនៅឋាននៅថ្ងៃស្អែក។

ការសាងសង់លំនៅឋានបន្ថែមនេះ បានធ្វើឱ្យបងប្អូនគ្រួសារដែលមិនទាន់ទទួលបានលំនៅឋាន មានក្តីសោមនស្សរីករាយ និងកាន់តែមានទំនុកចិត្តចំពោះការគាំទ្ររបស់អាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធ។

បន្ទាប់មក លោក និងក្រុមការងារ បានបន្តចុះជួបសួរសុខទុក្ខគ្រួសារជនភៀសសឹក ដែលកំពុងរស់នៅ និងប្រកបមុខរបរខ្នាតគ្រួសារ ព្រមទាំងធ្វើកសិកម្មក្នុងកម្រិតគ្រួសារ ហើយប្រជាពលរដ្ឋបានសម្តែងនូវក្តីសោមនស្ស និងការដឹងគុណចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធ ក្នុងការជួយឧបត្ថម្ភ និងសម្រួលជីវភាពរស់នៅរបស់ពួកគាត់៕