* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ទីវ តារារិទ្ធិ អំពាវនាវសាធារណជន ចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី១២ ខែកញ្ញានេះ (Video inside)

09-09-2026 07:39

(ភ្នំពេញ)៖ លោក ទីវ តារារិទ្ធិ ដែលត្រូវបានគេស្គាល់ថាជា «កំពូលអ្នកជិះកង់ផ្សងព្រេង​ និងជាអ្នកជិះកង់ដើម្បីកុមារកម្ពុជា» បានបន្តបេសកកម្ម​របស់ខ្លួនជាថ្មី ក្នុងការស្វែងរកថវិកាបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

លោក ទីវ តារារិទ្ធិ ទើបតែបានបញ្ចប់បេសកកម្មជិះកង់ឆ្លងទ្វីបរយៈពេល ២ ឆ្នាំ (ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦) ដោយជិះបានចម្ងាយផ្លូវជិត ៦ ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ ៤០ ប្រទេស ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារនៅកម្ពុជា ដោយប្រមូលបានថវិកាប្រមាណ២៦ម៉ឺនដុល្លារ​។

ដើម្បីបន្តកិច្ចការមនុស្សធម៌នេះ លោក ទីវ តារារិទ្ធិ បានសហការជា​មួយ​សាលាអន្តរជាតិអាប៊ែនឌែនឡៃ (Abundant Life International School) ​រៀបចំ​កម្មវិធីជិះកង់មួយឡើង ដើម្បីអញ្ជើញសាធារណជនចូលរួមបរិច្ចាគ ជួយកុមារកម្ពុជា។ កម្មវិធីជិះកង់នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង៧ ដល់១០ព្រឹក នៅសួនច្បាររូបសំណាកនាងប្រាជ្ញាបារមី ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ថវិកាទាំងអស់ដែលទទួលបានពីការចុះឈ្មោះចូលរួមកម្មវិធី ទាំងពីប្អូនៗសិស្សានុសិស្សនៃសាលាអន្តរជាតិអាប៊ែនឌែនឡៃ និងសាធារណៈជនដែលស្រឡាញ់វិស័យកីឡាជិះកង់ នឹងត្រូវបានបរិច្ចាគទាំងស្រុងជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកទាំងអស់គ្នា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ ក្នុងការជួយសង្គ្រោះជីវិត និងផ្តល់ក្តីសង្ឃឹមដល់កុមារកម្ពុជា។ ការចូលរួមរបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់លោក ទីវ តារារិទ្ធិ និងជាការរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជា​៕