* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វិស័យអប់រំនៅកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់​ ពីការវាយតម្លៃសិស្សអន្តរជាតិ PISA (Video inside)

09-09-2026 10:00

(ភ្នំពេញ)៖ យោងតាមលទ្ធផលនៃការវាយតម្លៃសិស្សអន្តរជាតិ (Programme for International Student Assessment) (PISA) របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) វិស័យអប់រំនៅកម្ពុជាបានស្ដែងឱ្យឃើញ​នូវកម្រិតរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយពិន្ទុផ្នែកវិទ្យាសាស្ត្រ និងការអានបានកើនឡើងយ៉ាងខ្លាំងស្មើនឹងការបន្ថែមរយៈពេលសិក្សាជាង ២ឆ្នាំដល់សិស្សានុសិស្ស។ ការប្រែប្រួលជាវិជ្ជមាននេះត្រូវបានទទួលស្គាល់ថា ជាកំណើនលឿនបំផុតមួយ និងមិនធ្លាប់មាននៅលើឆាកអន្តរជាតិ។

ការវាយតម្លៃដូចនេះរបស់អង្គការ OECD បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយជាផ្លូវការ «របាយការណ៍នៃកម្មវិធីអន្តរជាតិស្ដីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA-2025) របស់ប្រទេសកម្ពុជា» ដែលបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ លោកស្រី ប្រធានអង្គភាព តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

លោកបណ្ឌិត Andreas Schleicher នាយកផ្នែកអប់រំ និងជំនាញនៅអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) បានថ្លែងដូចនេះថា សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំសាលារៀនទាំងអស់នៅកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់ក្នុងការវាយតម្លៃ PISA របស់អង្គការ OECD ចុងក្រោយនេះ ដែលជាសមិទ្ធផលដ៏មានតម្លៃសម្រាប់ជាតិ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីឆាកអន្តរជាតិ។ ការវិនិយោគលើចំណេះដឹង និងសមត្ថភាពរបស់គរុសិស្ស-សិស្សានុសិស្សនៅថ្ងៃនេះ គឺជាការកសាងធនធានមនុស្ស និងជាគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់អនាគតប្រទេសជាតិ៕