* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងរ៉ែ និងក្រសួងបរិស្ថាន បដិសេធចំពោះការផ្សព្វផ្សាយថា ការឈូសឆាយដីព្រៃ និងកាប់ឈើ នៅគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតហួសពីបរិវេណអាងស្តុកទឹក

09-09-2026 10:29

(ភ្នំពេញ)៖ ក្រសួងរ៉ែនិងថាមពល និងក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺ ដោយបដិសេធចំពោះការផ្សព្វផ្សាយថា ការឈូសឆាយដីព្រៃ និងកាប់ឈើ នៅគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតហួសពីបរិវេណអាងស្តុកទឹក ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា តាមរយៈសារព័ត៌មានវិទ្យុបារាំង RFI ដែលយោងតាមរបាយការណ៍ចុះផ្សាយរបស់សារព័ត៌មាន Mongabay ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានចុះផ្សាយអត្ថបទពាក់ព័ន្ធនឹងគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល ដែលមានអានុភាពផលិតថាមពលអគ្គិសនី ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត ដែលមានអានុភាពផលិតថាមពលអគ្គិសនី ១០០មេហ្គាវ៉ាត់ ដោយបានលើកឡើងអំពីការឈូសឆាយដីព្រៃ និងកាប់ឈើហួសពីបរិវេណអាងស្តុក ទឹកដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថានសូមធ្វើការបំភ្លឺដូចខាងក្រោម៖

១-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីទាំងពីរ បានចូលរួមចំណែកបង្កើនសន្តិសុខថាមពល កាត់បន្ថយការពឹងផ្អែកលើ ការនាំចូលអគ្គិសនីពីប្រទេសជិតខាង និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយធានាការគោរពបទប្បញ្ញត្តិ និងការ អនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមយ៉ាងខ្ជាប់ខ្ជួន។

ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការចុះពិនិត្យ និងតាមដានជាប្រចាំនៅទីតាំងគម្រោងទាំងពីរ លើវឌ្ឍនភាពនៃការសាងសង់ ការអនុវត្តតាមស្តង់ដារ សុវត្ថិភាព និង លក្ខណៈបច្ចេកទេស ព្រមទាំងការអនុវត្តវិធានការគ្រប់គ្រងហេតុប៉ះពាល់បរិស្ថាន និងសង្គម។

២-ការឈូសឆាយផ្លូវចូល រៀបចំទីតាំងស្តុកឈើ ទីតាំងយកថ្ម ទីតាំងយកដីគ្រួសក្រហម នៅក្នុងបរិវេណទីតាំង គម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត និងគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល គឺសម្រាប់ធ្វើការប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើពីអាងស្តុកទឹកមុនទឹកលិចជាចំណូលរបស់រដ្ឋ ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសម្រាប់បម្រើដល់ការងារសាងសង់គម្រោងវារីអគ្គិសនីទាំងពីរតែប៉ុណ្ណោះ ។

ក្រសួងសង្កត់ធ្ងន់ថា ការចុះផ្សាយព័ត៌មានរបស់ Mongabay គឺជាការសន្និដ្ឋានដែលមានរបៀបវារៈនយោបាយនៅ ពីក្រោយ និងមិនបានផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយជាមួយទិន្នន័យបច្ចេកទេស ផែនទី និងឯកសារច្បាស់លាស់ ដោយពឹងផ្អែកតែលើរូបភាពផ្កាយរណប មិនបានយល់ដឹងពីវិសាលភាព និងបរិវេណគម្រោងជាក់ស្តែងនៃប្លង់សាងសង់ គម្រោងវារីអគ្គិសនីទាំងពីរនេះ ដែលរាជរដ្ឋាភិបាលបានអនុម័តឡើយ។

ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន សូមបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មាននេះ ដែលជាព័ត៌មាននាំឱ្យ មានការយល់ច្រឡំ និងទស្សនៈអវិជ្ជមានចំពោះការអភិវឌ្ឍគម្រោងវារីអគ្គិសនី ដែលជាប្រភពថាមពលស្អាតរបស់កម្ពុជា។

ជាមួយគ្នានេះ ក្រសួងរ៉ែនិងថាមពល និងក្រសួងបរិស្ថានសូមអំពាវនាវឱ្យការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានប្រកាន់ ខ្ជាប់នូវគោលការណ៍ តម្លាភាព ការទទួលខុសត្រូវ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដើម្បីធានាការអភិវឌ្ឍ វិស័យថាមពលប្រកបដោយចីរភាព និងតុល្យភាពជាមួយការការពារបរិស្ថាន ដើម្បីបម្រើជីវភាពរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត៕