* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងទេសចរណ៍, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន រួមគ្នាជំរុញការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ជីផាត និងការអភិរក្សធនធានធម្មជាតិ

09-09-2026 10:34

(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបប្រជុំពិភាក្សាអំពីការជំរុញការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ជីផាត កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

ជាលទ្ធផល ថ្នាក់ដឹកនាំទាំងបីក្រសួង បានឯកភាពគ្នារៀបចំផែនការរួមដែលមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ជីផាត ដោយផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្សធនធានធម្មជាតិ ការផ្តល់អំណាចដល់សហគមន៍ និងការអភិវឌ្ឍនៅក្នុងសហគមន៍ ដើម្បីរក្សាអត្តសញ្ញាណដើមរបស់តំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតនេះ។

ដោយឡែក ក្រសួងទេសចរណ៍ នឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសហគមន៍នេះ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ (Soft Infrastructure) ជាពិសេសការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើជំនាញចាំបាច់នានា ការផ្សព្វផ្សាយសក្តានុពលតំបន់ទេសចរណ៍ក្នុងសហគមន៍ និងការភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជន។

ការសហការរវាងក្រសួងទាំងបី ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ជីផាត ប្រកបដោយចីរភាព ព្រមទាំងបង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលការណ៍អភិរក្សធនធានធម្មជាតិ និងការរក្សាអត្តសញ្ញាណសហគមន៍៕