* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជំនាញក្រសួងការងារ កំពុងបន្តដោះស្រាយសំណើ ១ចំណុចទៀតរបស់បងប្អូនកម្មករនៃក្រុមហ៊ុន យីដា នៅថ្ងៃនេះ ខណៈសំណើ ៣ចំណុចត្រូវបានដោះស្រាយរួចហើយ

09-09-2026 10:37

(កណ្ដាល)៖ មន្ត្រីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ កំពុងបន្តសម្របសម្រួលដោះស្រាយសំណើ ១ចំណុចទៀតរបស់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន យីដា មេនូហ្វេកឆឺរើ ខូអិលធីឌី ឯ.ក ខណៈសំណើចំនួន ៣ ក្នុងចំណោមសំណើសរុប ៤ចំណុច ត្រូវបានដោះស្រាយរួចហើយ។

ក្រោយទទួលបានព័ត៌មាន មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួលភ្លាមៗ និងបានដោះស្រាយសះជាសំណើចំនួន ៣ចំណុច ពាក់ព័ន្ធនឹងការបើកប្រាក់ថ្លៃបាយពេលធ្វើការថែមម៉ោង ការឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងការគណនាឡើងវិញនូវប្រាក់ឈ្នួល និងតម្លៃបុងប្រចាំខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត។

ដោយឡែក សំណើនៅសល់ពាក់ព័ន្ធនឹងការស្នើឱ្យក្រុមហ៊ុនបញ្ឈប់ជំនួយការផ្នែកទំនាក់ទំនងវិជ្ជាជីវៈម្នាក់ពីការងារ ដោយសារការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើបណ្ដាញសង្គមហ្វេសប៊ុក មន្ត្រីជំនាញក្រសួង និងអាជ្ញាធរមូលដ្ឋាន កំពុងបន្តជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប។

ក្រសួងអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរក្សាសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងសណ្ដាប់ធ្នាប់សាធារណៈ៕