* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងការងារ សហការជាមួយគម្រោង ILO-BFC រៀបចំកិច្ចពិភាក្សាជាមួយតំណាងម្ចាស់ម៉ាកអន្តរជាតិដើម្បីបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខភាពការងារដល់បងប្អូនកម្មករនិយោជិត

09-09-2026 10:38

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងក្រសួងការងារ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងតំណាងម្ចាស់ម៉ាក ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះ បានធ្វើបច្ចុប្បន្នភាពនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ (OSH) និងប្រព័ន្ធតាមដានសុវត្ថិភាព និងសុខភាពការងារ ដែលជាគម្រោងសាកល្បង ក៏ដូចជាការត្រៀមខ្លួនរបស់កម្ពុជានៅពេលបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍតិចតួច (LDC Graduation) ក្នុងឆ្នាំ២០២៩ និងការបន្តអនុស្សរណៈនៃការយោគយល់គ្នានៃកម្មវិធី ILO-BFC សម្រាប់ ឆ្នាំ២០២៨-២០៣២។

ថ្លែងទៅកាន់អ្នកចូលរួម លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ក្រោមគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដោយសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរួមចំពោះ ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ ការងារសមរម្យ ការបន្តផ្តល់ទំនុកចិត្តលើវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា ដែលជាវិស័យស្នូលដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងកំណើននៃការនាំចេញ។

លោកគូសបញ្ជាក់ថា នៅចំពោះមុខភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃពិភពការងារ កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់នូវភាពប្រាកដប្រជាផ្នែកបទប្បញ្ញត្តិ ការពារសុខុមាលភាពកម្លាំងពលកម្ម និងពង្រឹងចីរភាពនៃអាជីវកម្ម។ ខណៈដែលត្រៀមខ្លួនចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ កម្ពុជាធ្វើយ៉ាណាត្រូវរក្សាភាពប្រកួតប្រជែងរបស់ខ្លួនក្នុងវិស័យ ហើយការណ៍នេះក៏ជាការទទួលខុសត្រូវរួម ដែលតម្រូវឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និយោជក កម្មករនិយោជិត ក្រុមហ៊ុនម៉ាកអន្តរជាតិ អ្នកបញ្ជាទិញ និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

លោកសង្កត់ធ្ងន់ថា កម្ពុជាមានគោលបំណងច្បាស់លាស់ក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ អាចធានាបាននូវការងារដែលមានគុណភាព ជំរុញផលិតភាព និងផ្តល់ជូនម្ចាស់ម៉ាកអន្តរជាតិនូវប្រភពផ្គត់ផ្គង់ដែលមានក្រមសីលធម៌ និរន្តរភាព និងអាចទុកចិត្តបាន។ ការវិនិយោគលើសុវត្ថិភាព និងសុខភាពការងារគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រជាតិកម្ពុជា។ ហេតុនេះ ការវិវត្តនៃឧស្សាហកម្ម តម្រូវឱ្យមានការពិនិត្យ និងកែលម្អបន្ថែមទៀត ដូចជាការអនុវត្តបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ និងបទប្បញ្ញត្តិច្បាប់ផ្សេងទៀត ស្របតាមបទដ្ឋានអន្តរជាតិខាងការងារ។

កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយនឹងលក្ខខណ្ឌការងារ ស្របតាមបដ្ឋានអន្តរជាតិខាងការងារ ដែលទទួលស្គាល់ជាអន្តរជាតិ ដូចដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាត្រូវការកំណើនសេដ្ឋកិច្ច ប៉ុន្តែត្រូវការកំណើនដែលមិនកើតចេញពីការលះបង់សុខុមាលភាព និងសុវត្ថិភាពរបស់កម្មករនិយោជិតនោះទេ។ ទន្ទឹមនេះ ការអនុវត្តសាកល្បងដោយស្ម័គ្រចិត្តនៃការតាមដានសុវត្ថិភាព និងសុខភាពការងារថ្នាក់ជាតិ និងការបង្ការផលប៉ះពាល់ពីកម្ដៅ គឺជាទិសដៅអាទិភាពបន្ទាន់ក្នុងពេលបម្រែបប្រួលអាកាសធាតុកាន់តែធ្វើឱ្យសីតុណ្ហភាពនៅកន្លែងធ្វើការកើនឡើង។ ក្រៅពីនេះ សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតធ្វើដំណើរទៅមកពីកន្លែងធ្វើការ គឺជាការអនុវត្តវិធានការបុរេសកម្ម ដើម្បីពង្រឹងសុវត្ថិភាពក្នុងអំឡុងពេលធ្វើដំណើរ។

ជាមួយគ្នានេះ តំណាងម្ចាស់ម៉ាកក៏បានសម្តែងការសាទរជាខ្លាំងចំពោះសមិទ្ធផលដែលសម្រេចបានក្នុងវិស័យការងាររបស់កម្ពុជា ជាពិសេសការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ និងធានាបានភាពធន់របស់ខ្លួន។

នាឱកាសនេះ លោកស្រី ហ្រ្វោកខ្ជិស ប៊ូឡេ បានថ្លែងអំណរគុណលោករដ្ឋមន្រ្តី និងក្រុមការងារយ៉ាងជ្រាលជ្រៅចំពោះការធ្វើបច្ចុប្បន្នភាព ក៏ដូចជាវឌ្ឍនភាពនានាក្នុងវិស័យការងារ។ លោកស្រីបានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហការដ៏រឹងមាំជាមួយដៃគូត្រីភាគី និងជាពិសេសជាមួយក្រសួងការងារ ក្នុងការអនុវត្តកម្មវិធីរបស់ខ្លួន៕