* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧបនាយករដ្ឋមន្រ្តី ស សុខា ជំរុញរដ្ឋបាលឃុំ សង្កាត់ ពង្រឹងយន្តការដោះស្រាយសំណើ និងវិវាទប្រជាពលរដ្ឋដោយតម្លាភាព អព្យាក្រឹត្យ​ស្រប​តាមច្បាប់

09-09-2026 10:56

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ​ដល់មន្រ្តីរដ្ឋបាលឃុំ សង្កាត់ទាំងអស់ ​ពង្រឹងយន្តការក្នុងការដោះស្រាយសំណើ សំណូមពរ និងវិវាទរបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព អព្យាក្រឹត្យ និងស្របតាមច្បាប់ជាធរមាន ដើម្បីពង្រឹងការដោះស្រាយវិវាទ និងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្រ្តី ​បានណែនាំជាពិសេសលើការយកចិត្តទុកដាក់ចំពោះវិវាទដីធ្លីនៅក្នុងសហគមន៍ និងបញ្ហាផ្សេងៗដែលបង្កឱ្យមានជម្លោះក្នុងសង្គម ដោយផ្ដោតលើការសម្រុះសម្រួល និងការដោះស្រាយដោយសន្តិវិធី មុននឹងបញ្ហារីករាលដាលកាន់តែធ្ងន់ធ្ងរ។

ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះ​អភិបាលរាជធានី ខេត្តទាំងអស់ ដែលបានដោះស្រាយសំណុំរឿងរាប់ម៉ឺនឯកសារក្នុងមួយឆ្នាំៗ ដែលបានបង្ការមិនឱ្យប្រជាពលរដ្ឋចំណាយច្រើនក្នុងការដើរហើរ ឬឆ្លើយតបទៅនឹងតម្រូវការប្រព័ន្ធច្បាប់មួយចំនួន។

​បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា​ បានបញ្ជាក់ពីសារៈសំខាន់នៃការផ្ទេរសិទ្ធិអំណាចទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យពួកគាត់អាចធ្វើការសម្រេចចិត្តបាន។ លោកក៏បានជំរុញឱ្យអភិបាលខេត្តទាំងអស់ដើរតួជាភ្នែក ជាច្រមុះ ក្នុងការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ ជាពិសេសថ្នាក់ស្រុកទាំងអស់។ ក្នុងករណីមានតម្រូវការចាំបាច់នានាដែលមិនអាចឆ្លើយតបបាន លោកបានស្នើឱ្យមានការធ្វើជាលាយលក្ខណ៍អក្សរដើម្បីជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការជាបន្ទាន់៕