* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងពាណិជ្ជកម្មលើកទឹកចិត្តប្រតិភូយុវជនឱ្យជំរុញចលនា «Made in Cambodia» និងផលិតផលសម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក

09-09-2026 11:07

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រសួងពាណិជ្ជកម្ម លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ដឹកនាំដោយលោកបណ្ឌិត ញិល រដ្ឋា និងប្រតិភូយុវជនកម្ពុជាចំនួន ១២រូប ដែលនឹងចូលរួមមហោស្រពយុវជនពិភពលោកឆ្នាំ២០២៦ នៅទីក្រុងយេកាតឺរីនប៊ួក ប្រទេសរុស្ស៊ី។

ក្នុងជំនួបនេះ លោក កឹម ស៊ីថន បានគូសបញ្ជាក់ពីសារៈសំខាន់នៃ ការអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដោយចាត់ទុកការលើកកម្ពស់ចំណេះដឹង ជំនាញ និងសមត្ថភាពយុវជន ជាមូលដ្ឋានសម្រាប់ការបន្តវេន និងការអភិវឌ្ឍប្រទេស។

លោកបានលើកឡើងពីការធ្វើកំណែទម្រង់ស្ថាប័ន សំដៅបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ ឆ្លើយតបបានល្អប្រសើរចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន។ លោកលើកពីការប្រើប្រាស់ Data Visualisation ដើម្បីបង្ហាញ និងផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួងពាណិជ្ជកម្ម ការរៀបចំចងក្រងឯកសារ ព័ត៌មាន និងទិន្នន័យនៅលើគេហទំព័រ និងបណ្ណាល័យអេឡិចត្រូនិករបស់ក្រសួង ដើម្បីបម្រើប្រយោជន៍សាធារណៈ។

លោក កឹម ស៊ីថន បានរំលឹកពីការរីកចម្រើនរបស់កម្ពុជាក្រោមម្លប់សុខសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រទេស ហើយបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ សុខសន្តិភាពបានបង្កើតឱកាសឱ្យយុវជនកម្ពុជាអាចចេញទៅសិក្សា រៀនសូត្រ ទទួលយកចំណេះដឹង និងបទពិសោធន៍នៅក្រៅប្រទេស ហើយយកធនធានចំណេះដឹងទាំងនេះមកចូលរួមអភិវឌ្ឍប្រទេស។ លោកបានប្រៀបធៀបថា កាលពីចុងទសវត្សរ៍ឆ្នាំ១៩៨០ ការធ្វើដំណើរពីកម្ពុជាទៅសហភាពសូវៀតអាចចំណាយពេលប្រមាណ ១០ថ្ងៃ ខណៈបច្ចុប្បន្ន ការតភ្ជាប់ជើងហោះហើរ និងហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរមានភាពងាយស្រួល និងរហ័សជាងមុនយ៉ាងច្រើន។

លោកបានជំរុញឱ្យយុវជនសិក្សាឱ្យបានស៊ីជម្រៅអំពីចលនា «Made in Cambodia» និងយល់ថាការលើកកម្ពស់ផលិតផលខ្មែរ មិនមែនមានន័យត្រឹមតែការប្រើប្រាស់ផលិតផលក្នុងស្រុកនោះទេ ប៉ុន្តែជាការកសាងអត្តសញ្ញាណ គុណភាព និងភាពជឿជាក់លើផលិតផលកម្ពុជា ដើម្បីឱ្យអាចប្រកួតប្រជែងបានទាំងនៅក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ការជំរុញផលិតកម្មក្នុងស្រុកក៏ជួយបង្កើនតម្លៃបន្ថែម បង្កើតការងារ ពង្រឹងខ្សែច្រវាក់ផលិតកម្ម និងកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូល។

ដើម្បីជំរុញផលិតផលខ្មែរឱ្យឈានចូលទីផ្សារអន្តរជាតិ ក្រសួងពាណិជ្ជកម្មបានរៀបចំថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក Cambodia Trade ដែលជាមធ្យោបាយឌីជីថលសម្រាប់ផ្សព្វផ្សាយ និងភ្ជាប់ផលិតផលខ្មែរទៅកាន់អ្នកទិញ និងអ្នកប្រើប្រាស់នៅក្រៅប្រទេស។ នៅលើថ្នាលនេះ មានផលិតផលខ្មែររាប់រយមុខ ត្រូវបានបែងចែកជាក្រុមសំខាន់ៗ រួមមាន វត្ថុអនុស្សាវរីយ៍ និងសិប្បកម្មប្រមាណ ៤៥២មុខ, ម្ហូបអាហារ និងភេសជ្ជៈប្រមាណ ៤១៥មុខ, សម្លៀកបំពាក់ និងស្បែកជើងប្រមាណ ២១៧មុខ និងសាប៊ូ និងគ្រឿងសំអាងប្រមាណ ២១៦មុខ ដែលបង្ហាញពីភាពសម្បូរបែបនៃផលិតផលកម្ពុជាដែលអាចឈានទៅកាន់ទីផ្សារអន្តរជាតិ។

ទន្ទឹមនេះ ផលិតផលស្រូវ-អង្ករ ស្វាយកែច្នៃ និងគ្រាប់ស្វាយចន្ទីកម្ពុជា បានបោះជំហានទៅកាន់ទីផ្សារសំខាន់ៗ រួមមានសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ ជប៉ុន សិង្ហបុរី និងព្រីតថេន (UK) ព្រមទាំងមានវត្តមាននៅលើបណ្តាញផ្សារទំនើបអន្តរជាតិមួយចំនួន ដូចជា COSTCO, E.Leclerc, Carrefour, Cold Storage, AEON, FamilyMart និង DFI Retail Group។

លោក កឹម ស៊ីថន ក៏បានជំរុញឱ្យយុវជនសិក្សា និងផ្សព្វផ្សាយអំពីផលិតផលសម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជា ដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ អំបិលកំពត-កែប ទឹកត្រីកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី ដើម្បីឱ្យមិត្តអន្តរជាតិបានស្គាល់ ប្រើប្រាស់ និងភ្លក្សផលិតផលខ្មែរ ដើម្បីស្វែងយល់បន្ថែមអំពីកសិកម្ម ប្រពៃណី របៀបរស់នៅ វប្បធម៌ និងអត្តសញ្ញាណរបស់ប្រជាជនកម្ពុជា។

យុវជនដែលមានឱកាសជួបមិត្តអន្តរជាតិ គួរប្រែក្លាយខ្លួនជាអ្នកផ្សព្វផ្សាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដោយមិនត្រឹមតែប្រាប់ថា «កម្ពុជាមានផលិតផលល្អ» ប៉ុន្តែអាចពន្យល់បានថា ផលិតផលខ្មែរមានប្រភពមកពីណា ផលិតដោយអ្នកណា មានតម្លៃអ្វី និងហេតុអ្វីអ្នកប្រើប្រាស់គួរជ្រើសរើសវា។

ជំនួបនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្ស និងការត្រៀមយុវជនឱ្យក្លាយជាស្ពានភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។

មហោស្រពយុវជនអន្តរជាតិឆ្នាំ២០២៦ នៅទីក្រុងយេកាតឺរីនប៊ួក ប្រទេសរុស្ស៊ី នឹងប្រមូលផ្តុំយុវជនប្រមាណ ១០ ០០០នាក់ ក្នុងនោះប្រមាណ ៥ ០០០នាក់មកពីក្រៅប្រទេស និងមកពីប្រមាណ ១៩៥ប្រទេស។ វាជាវេទិកាសម្រាប់យុវជនមកពីប្រទេសជាច្រើនជួបជុំ ផ្លាស់ប្តូរគំនិត វប្បធម៌ ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជនអន្តរជាតិ។ ប្រតិភូយុវជនកម្ពុជាទាំង ១២រូប អាចចូលរួមផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច ផលិតផល និងឱកាសពាណិជ្ជកម្មរបស់កម្ពុជា ដោយជួយឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែទូលំទូលាយពីមុំផ្សេងទៀត ក្រៅពីវិស័យទេសចរណ៍ និងបេតិកភណ្ឌ។

ស្វែងយល់លម្អិតពីមហោស្រពយុវជនពិភពលោកឆ្នាំ២០២៦៖ https://fna.asia/dd25a72