* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្មកររោងចក្រលានហ្វា និងប៉ូលស្តា ចូលធ្វើការវិញជាធម្មតា ក្រោយក្រសួងការងារ សម្របសម្រួលបញ្ចប់បញ្ហាដោយសន្តិវិធី

09-09-2026 11:08

(ពោធិ៍សាត់)៖ បងប្អូនកម្មករនិយោជិតនៃរោងចក្រលានហ្វា និងប៉ូលស្តា ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចូលបំពេញការងារវិញជាធម្មតា បន្ទាប់ពីមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ចុះសម្របសម្រួលដោះស្រាយបញ្ហាយ៉ាងរហ័ស និងទាន់ពេលវេលា រហូតឈានដល់ការបញ្ចប់ដោយសន្តិវិធីកាលពីថ្ងៃទី៨ ខែកញ្ញា។

ការចូលធ្វើការវិញរបស់កម្មករនិយោជិតនៅរោងចក្រទាំងពីរ បានធ្វើឱ្យដំណើរការផលិតកម្ម និងស្ថានភាពទូទៅវិលមករកភាពប្រក្រតីឡើងវិញ បន្ទាប់ពីក្រុមការងាររបស់ក្រសួងបានចុះទៅទីតាំងភ្លាមៗ ដើម្បីស្តាប់កង្វល់របស់កម្មករនិយោជិត និងសម្របសម្រួលជាមួយនិយោជកក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន។

បើតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «អ្វីដែលក្រសួងចង់ឃើញបំផុត គឺបញ្ហាត្រូវបានដោះស្រាយដោយសន្តិវិធី កម្មករទទួលបានការយកចិត្តទុកដាក់ចំពោះកង្វល់របស់ពួកគាត់ ហើយរោងចក្រ អាចបន្តដំណើរការផលិតកម្មជាធម្មតា។ ករណីនេះបង្ហាញថា នៅពេលភាគីទាំងអស់បើកចិត្តសន្ទនា និងចូលរួមស្វែងរកដំណោះស្រាយដោយសុច្ឆន្ទៈ បញ្ហាអាចដោះស្រាយបានយ៉ាងឆាប់រហ័ស និងដោយសន្តិវិធី»

លោកបានបន្ថែមថា ក្រសួងការងារបន្តប្រកាន់យកគោលការណ៍ដោះស្រាយបញ្ហាការងារតាមរយៈការសន្ទនា ការសម្របសម្រួល និងយន្តការច្បាប់ ដោយគិតគូរទាំងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ព្រមទាំងនិរន្តរភាពនៃសហគ្រាស និងការងារដោយគោលដៅសំខាន់ គឺធ្វើយ៉ាងណាឱ្យកម្មករអាចបន្តមានការងារធ្វើ និយោជកអាចបន្តផលិតកម្ម ហើយភាគីទាំងពីររក្សាបានទំនាក់ទំនងវិជ្ជាជីវៈល្អ និងសុខដុមរមនាក្នុងកន្លែងការងារ។

ជាមួយគ្នានេះ ក្រសួងការងារ នឹងបន្តតាមដានស្ថានភាពនៅរោងចក្រទាំងពីរ និងលើកទឹកចិត្តឱ្យនិយោជក កម្មករនិយោជិត និងតំណាងពាក់ព័ន្ធ បន្តប្រើប្រាស់ការសន្ទនា និងយន្តការស្របច្បាប់ក្នុងការដោះស្រាយបញ្ហាណាមួយដែលកើតមាន ដើម្បីរួមគ្នារក្សាបរិយាកាសការងារល្អ និងគោលដៅ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»