* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង ជំរុញនិស្សិតសិក្សាជំនាញ Semi-conductor និង Physical AI ដែលកម្ពុជាត្រូវការសម្រាប់អភិវឌ្ឍន៍ប្រទេស

09-09-2026 11:46

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកបណ្ឌិត O-Bong Yang សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិឆុនប៊ុក (Jeonbuk National University) នៅសាកលវិទ្យាល័យជាតិឆុនប៊ុក ក្នុងខេត្តឆុនប៊ុក សាធារណរដ្ឋកូរ៉េ។

សាកលវិទ្យាល័យជាតិឆុនប៊ុក ជាសាកលវិទ្យាល័យជាប់លំដាប់ថ្នាក់ទី៣ ក្នុងចំណោមសាកលវិទ្យាល័យជាតិរបស់កូរ៉េ មានជំនាញឯកទេសផ្នែកផលិតផលពាក់កណ្តាលសម្រេចសឺម៉ីកុងឌុចទ័រ (Semi-conductor) បញ្ញាសិប្បនិម្មិតរូបវន្ត (Physical AI) និងកសិកម្ម។ សាកលវិទ្យាល័យនេះ ក៏ជាសាកលវិទ្យាល័យដែលមាននិស្សិតកម្ពុជាបន្តការសិក្សាច្រើនជាងគេ ក្នុងចំណោមសាកលវិទ្យាល័យទាំងអស់នៅប្រទេសកូរ៉េផងដែរ។

ក្នុងឱកាសនៃជំនួប លោកបណ្ឌិត Yang បានជម្រាបជូនលោកឯកអគ្គរាជទូតថា សាកលវិទ្យាល័យមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសកម្ពុជា និងបានបង្ហាញពីបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយសាកលវិទ្យាល័យដទៃទៀតនៅកម្ពុជា។

លោកបណ្ឌិត Yang បានបញ្ជាក់ថា លោកចង់ឃើញនិស្សិតកម្ពុជាកាន់តែច្រើនអាចបន្តការសិក្សារបស់ខ្លួននៅសាកលវិទ្យាល័យជាតិឆុនប៊ុក ពិសេសលើមុខវិជ្ជា Semi-conductor និង Physical AI។

លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ ដែលបានផ្តល់ឱកាសសិក្សាសម្រាប់និស្សិតកម្ពុជាទាំងអាហារូបករណ៍ និងការបង់ថ្លៃសិក្សា។

លោកបានជម្រាបលោកបណ្ឌិតថា មុខវិជ្ជា Semi-conductor និង Physical AI គឺជាមុខវិជ្ជាដែលប្រទេសកម្ពុជាត្រូវការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន និងអនាគត។ លោកសង្ឃឹមថា និស្សិតកម្ពុជាកាន់តែច្រើនអាចមកសិក្សាលើមុខវិជ្ជាទាំងពីរនេះ នៅសាកលវិទ្យាល័យជាតិឆុនប៊ុកផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកបានអញ្ជើញលោកបណ្ឌិតសាកលវិទ្យាធិការ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយបានជម្រាបថា ស្ថានទូតរីករាយនឹងជួយសម្របសម្រួលជំនួបរវាងសាកលវិទ្យាល័យ និងក្រសួង-ស្ថាប័នកម្ពុជា ក្នុងឱកាសទស្សនកិច្ចរបស់លោកបណ្ឌិតនៅប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីជំនួបខាងលើ លោកឯកអគ្គរាជទូត ក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខប្អូនៗនិស្សិតកម្ពុជា ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យជាតិឆុនប៊ុក ប្រមាណ ៧០នាក់ ដែលភាគច្រើនកំពុងសិក្សាថ្នាក់មូលដ្ឋានភាសាកូរ៉េ មុននឹងបន្តឈានទៅជ្រើសរើសមុខជំនាញសិក្សានៅឆ្នាំក្រោយ។

លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា សាកលវិទ្យាល័យជាតិឆុនប៊ុក គឺជាសាកលវិទ្យាល័យដែលមានជំនាញ Semi-conductor និង Physical AI ហើយមុខវិជ្ជាទាំងពីរនេះ ក៏ជាមុខវិជ្ជាដែលកម្ពុជាត្រូវការសម្រាប់ការអភិវឌ្ឍប្រទេសផងដែរ។ ដូច្នេះ លោកសង្ឃឹមថា ប្អូនៗនឹងជ្រើសរើសយកមុខវិជ្ជាទាំងពីរ សម្រាប់ការសិក្សាជំនាញរបស់ខ្លួន។

លោកបានលើកទឹកចិត្តនិស្សិតកម្ពុជា ឱ្យខិតខំរៀនសូត្រទាំងភាសាកូរ៉េ និងជំនាញឯកទេស ព្រមទាំងឆ្លៀតពេលធ្វើកម្មសិក្សានៅតាមស្ថាប័ននានា ដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែង។ ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យនិស្សិតយកចិត្តទុកដាក់ថែរក្សាសុខភាព និងមើលថែគ្នាទៅវិញទៅមកផងដែរ៕