* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលស្រុកតាំងគោក ដឹកនាំជំនាញចុះពិនិត្យផលដំណាំរបស់ប្រជាកសិករ ដែលកំពុងរងផលប៉ះពាល់ដោយសារអាកាសធាតុ និងរិះរកវិធីជួយសង្គ្រោះ

09-09-2026 14:44

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមជាមួយអាជ្ញាធរឃុំស្រឡៅ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជាក់ស្តែងនៃដំណាំស្រូវ និងដំណាំហូបផ្លែ ជាពិសេសដំណាំត្រសក់ របស់ប្រជាកសិករនៅក្នុងភូមិសាស្ត្រឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីដំណាំកសិកម្មទាំងនេះ កំពុងប្រឈមមុខនឹងហានិភ័យយ៉ាងខ្លាំង ដោយសារអាកាសធាតុអាក់ខានភ្លៀងអស់មួយរយៈចុងក្រោយនេះ ដែលបណ្តាលឱ្យខ្វះខាតទឹកសម្រាប់ស្រោចស្រព។

នាឱកាសនោះលោកអភិបាលស្រុក បានពិនិត្យមើលស្ថានភាពស្រែដែលកំពុងខ្វះខាតទឹក ដែលអាចបង្កឱ្យមានផលប៉ះពាល់ និងហានិភ័យនៅថ្ងៃខាងមុខ ប្រសិនបើគ្មានភ្លៀងធ្លាក់ទាន់ពេលវេលានោះទេ។ លោកក៏បានចុះពិនិត្យចម្ការត្រសក់របស់ប្រជាកសិករ និងបានធ្វើការលើកទឹកចិត្តយ៉ាងខ្លាំងដល់បងប្អូនកសិករឱ្យខិតខំកែប្រែផ្ទៃដីពីការធ្វើស្រូវ មកជាការដាំត្រសក់វិញ ព្រោះដំណាំត្រសក់ប្រើប្រាស់រយៈពេលខ្លី និងកំពុងមានតម្រូវការទីផ្សារខ្ពស់ អាចជួយបង្កើនប្រាក់ចំណូលគ្រួសារបានលឿនជាងមុន។

នៅក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងបានណែនាំដល់ក្រុមការងារជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ឱ្យបន្តតាមដានស្ថានភាពដំណាំរបស់ប្រជាកសិករឱ្យបានដិតដល់។ ​ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងចាត់វិធានការបានទាន់ពេលវេលា។

លោក ហាក់ ម៉ុងហួត បានណែនាំឱ្យអាជ្ញាធរឃុំ សហការជាមួយមន្ត្រីជំនាញកសិកម្ម ប្រមូលទិន្នន័យជាក់ស្តែង និងធ្វើរបាយការណ៍លម្អិតឱ្យបានច្បាស់លាស់ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ ក្នុងការស្វែងរកការអន្តរាគមន៍ និងដំណោះស្រាយសង្គ្រោះផលដំណាំរបស់ប្រជាកសិករឱ្យបានទាន់ពេលវេលា។

​នាឱកាសនោះលោក ហាក់ ម៉ុងហួត បានលើកឡើងដែរថា ដំណាំត្រសក់ នាពេលបច្ចុប្បន្នមានតម្រូវការទីផ្សារខ្ពស់ និងប្រើប្រាស់រយៈពេលខ្លីក្នុងការប្រមូលផល, ដូច្នេះការកែប្រែដីស្រែមួយផ្នែកមកដាំត្រសក់ មិនត្រឹមតែជួយបំពេញតម្រូវការទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូលជូនគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកសិករមានភាពធន់ទៅនឹងវិបត្តិស្ងួតហួតហែងទៀតផង៕