* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិសន្តិបណ្ឌិត ស សុខា៖ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានគោលបំណង និងផ្តល់ផលប្រយោជន៍សំខាន់ៗក្នុងការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន

09-09-2026 15:11

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានគោលបំណង និងផ្តល់ផលប្រយោជន៍សំខាន់ៗ ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន ដោយធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របជាមួយលទ្ធផលបោះឆ្នោតស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

លោកលើកឡើងបែបនេះ ក្នុងនាមតំណាងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នាសាលសន្និសីទ នៃទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឱកាសលោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញតំណាងរាជរដ្ឋាភិបាល បំភ្លឺលើអត្ថបទច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានទទួលសំណើរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាព ច្បាប់ខាងលើ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦។

ការអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺនេះ គឺយោងតាមបទប្បញ្ញត្តិនៃមាត្រា២១ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលចែងអំពីសំណូមពរក្នុងករណីចាំបាច់ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិក្នុងការស្នើសុំការបំភ្លឺ ឬការផ្ដល់ឯកសារពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

អភិសន្តិបណ្ឌិត ស សុខា និងសហការី តំណាងរាជរដ្ឋាភិបាល បានបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញពីការវិវត្ត នៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជាពិសេស គោលបំណង និងផលប្រយោជន៍សំខាន់ៗ ព្រមទាំងភាពចាំបាច់មួយចំនួនដែលឈានទៅដល់ ការស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ។

អភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានគោលបំណង និងផ្តល់ផលប្រយោជន៍សំខាន់ៗក្នុងការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន ដោយធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របជាមួយលទ្ធផលបោះឆ្នោតស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដោយហេតុថា ក្នុងការអនុវត្តច្បាប់ជាក់ស្តែងបានបង្ហាញនូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការកំណត់មុខតំណែងមេឃុំ ឬចៅសង្កាត់ ជំទប់ទី១ ឬចៅសង្កាត់រងទី១ និងជំទប់ទី២ ឬចៅសង្កាត់រងទី២ ដែលក្នុងករណីខ្លះមិនទាន់ធានាបាននូវភាពស៊ីសង្វាក់គ្នារវាងលទ្ធផលបោះឆ្នោត និងប្រសិទ្ធភាពនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ព្រោះថា ការកំណត់រៀបចំមុខតំណែងមេឃុំឬចៅសង្កាត់ ជំទប់ទី១ឬចៅសង្កាត់រងទី១ ជំទប់ទី២ឬចៅសង្កាត់រងទី២ នៅមិនទាន់ស្របតាមលទ្ធផលនៃការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋនៅឡើយ»

លោកបានបន្តថា ស្ថានភាពនេះ អាចនាំឱ្យកើតមានការខ្វះឯកភាពក្នុងការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងាររដ្ឋបាល ដែលប៉ះពាល់ដល់ប្រសិទ្ធភាពនៃការបំពេញមុខងារសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ ដោយពិនិត្យឃើញភាពចាំបាច់ និងតម្រូវការ នៃស្ថានភាពអនុវត្តជាក់ស្តែង ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែលម្អរូបមន្ត ឬវិធីសាស្ត្រកំណត់អំពីការរៀបចំមុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ឱ្យកាន់តែសមស្របទៅនឹងស្ថានភាពជាក់ស្តែង និងតម្រូវការនៃការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន ជាពិសេស ដើម្បីពង្រឹងស្ថិរភាព និងប្រសិទ្ធភាពនៃស្ថាប័ននៅមូលដ្ឋាន ដោយមិនធ្វើឱ្យបាត់បង់គោលការណ៍ប្រជាធិបតេយ្យ ឆន្ទៈរបស់ម្ចាស់ឆ្នោត និងការទទួលខុសត្រូវរបស់អ្នកកាន់មុខតំណែងសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅធានាឱ្យរដ្ឋបាលឃុំ សង្កាត់ មានសមត្ថភាពឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយពុំបានកែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈដែលកំណត់ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាធរមាន ឬកម្រិតសិទ្ធិរបស់ប្រជាពលរដ្ឋ និងគណបក្សនយោបាយក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យនោះឡើយ។

សូមជម្រាបថា ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ខាងលើនេះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យ និងសម្រេចនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៕