* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អូរស្មាច់ សេណារីយូ អាចរៀបចំបាន ប៉ុន្តែការពិតមិនអាចរៀបចំបានទេ (Video inside)

09-09-2026 15:56

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មានទៅកាន់តំបន់អូរស្មាច់ ដែលយោធាថៃលួចធ្វើនៅលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ និងត្រូវបានតវ៉ាជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកំណត់ទូតទៅភាគីថៃកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

ចំពោះចំណុចនេះ បានបង្កើតសំណួរចាកដោតបំផុតមួយ៖ តើអ្វីដែលពួកគេបានឃើញ គឺជាការពិតពេញលេញ ឬជារូបភាពដែលត្រូវបានជ្រើសរើស និងរៀបចំដោយភាគីថៃ ដែលកំពុងគ្រប់គ្រងទីតាំងនោះដោយខុសច្បាប់?

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា សំណួរនេះកាន់តែមានទម្ងន់ នៅពេលលោកវរសេនីយ៍ឯក Roderick T. Garcia នៃក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ បញ្ជាក់ក្រោយដំណើរទស្សនកិច្ចថា អ្វីដែលលោកបានឃើញខុសគ្នាគួរឱ្យកត់សម្គាល់ពីព័ត៌មានដែលលោកបានទទួលមុនពេលទៅដល់ ហើយលោកមិនទាន់អាចទាញសេចក្តីសន្និដ្ឋានពីភស្តុតាង ឬការរៀបរាប់របស់ភាគីណាមួយបាននៅឡើយទេ។ ព័ត៌មានទាំងនោះត្រូវការការវាយតម្លៃ និងផ្ទៀងផ្ទាត់បន្ថែម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា នេះមានន័យច្បាស់ថា៖ អ្វីដែលថៃបង្ហាញ មិនទាន់មានន័យថា AOT ទទួលស្គាល់ថាជាការពិតនោះទេ។ បញ្ហាធំបំផុតគឺ ទីតាំងនោះស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់របស់កងកម្លាំងយោធាថៃ។ ដូច្នេះ ត្រូវសួរថា៖ អ្នកណាគ្រប់គ្រងទីតាំងមុន AOT និងអ្នកសារព័ត៌មានទៅដល់? អ្នកណាជ្រើសរើសអ្វីដែលត្រូវបង្ហាញ? អ្នកណាគ្រប់គ្រងការចូលចេញ? ហើយនរណាអាចធានាថា អ្វីដែលត្រូវបានបង្ហាញនៅថ្ងៃនោះ គឺជាស្ថានភាពដើម មិនមែនជាសេណារីយូដែលត្រូវបានរៀបចំជាមុន?

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅពេលភាគីមួយគ្រប់គ្រងទាំង ទីតាំង ការចូលដំណើរការ អ្វីដែលត្រូវបង្ហាញ និងការបកស្រាយអំពីអ្វីដែលបានបង្ហាញ នោះការបង្ហាញបែបនេះមិនអាចចាត់ទុកជាការផ្ទៀងផ្ទាត់ឯករាជ្យបានទេ។ ដូច្នេះ ការប្រើប្រាស់រូបភាពអគារ ស្ថានីយប៉ូលិសក្លែងក្លាយ មន្ទីរពេទ្យ ឬសម្ភារៈផ្សេងៗ ដើម្បីបង្កើតនិទានកថា (narrative) មួលបង្កាច់កម្ពុជា ត្រូវឆ្លងកាត់ការផ្ទៀងផ្ទាត់ឯករាជ្យជាមុនសិន។ ការរៀបចំដំណើរទស្សនកិច្ច មិនស្មើនឹងការបញ្ជាក់ការពិតឡើយ។

ត្រង់ចំណុចនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចោទជាសំណួរថា មុននឹងសួរថា «តើមានអ្វីនៅក្នុងអគារនោះ?» ត្រូវសួរជាមុនថា «អគារនោះស្ថិតនៅលើទឹកដីរបស់អ្នកណា?»។ បទល្មើសត្រូវដោះស្រាយដោយច្បាប់។ បញ្ហាព្រំដែនត្រូវដោះស្រាយតាមច្បាប់ ឯកសារព្រំដែន និងយន្តការដែលភាគីបានព្រមព្រៀង។ ការចោទប្រកាន់អំពី scam មិនអាចក្លាយជាលេសសម្រាប់ការកាន់កាប់ទឹកដីដោយកម្លាំងបានទេ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ចំណុចដែលគួរឱ្យកត់សម្គាល់បំផុត គឺថាតាមការរាយការណ៍ លោក Garcia បានលើកពីការពន្យល់របស់ថៃថា ខ្លួនមិនមានបំណងកាន់កាប់ ហើយត្រៀមដកចេញនៅពេលបញ្ហាព្រំដែនត្រូវបានដោះស្រាយ។ នោះនាំទៅកាន់សំណួរដ៏សាមញ្ញមួយ៖ បើមិនមែនជាការកាន់កាប់ ហេតុអ្វីត្រូវនិយាយថា «ត្រៀមដកចេញ»? ហើយបើគ្រាន់តែជាវត្តមានបណ្តោះអាសន្ន ហេតុអ្វីត្រូវរង់ចាំការចរចា JBC ទើបដក? កិច្ចប្រជុំ JBC ដែលភាគីថៃតែងតែពន្យារពេលម្តងហើយម្តងទៀត ដោយប្រើប្រាស់គ្រប់លេស។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ដូច្នេះ អ្វីដែលកើតឡើងនៅអូរស្មាច់ មិនគួរត្រូវបានមើលត្រឹមតែតាមរូបភាពដែលអ្នករៀបចំដំណើរទស្សនកិច្ចចង់ឱ្យពិភពលោកឃើញទេ។ ត្រូវផ្ទៀងផ្ទាត់ថា អ្នកណាគ្រប់គ្រងទីតាំង អ្នកណារៀបចំអ្វីដែលត្រូវបង្ហាញ និងអ្វីដែលមាននៅទីនោះមុនពេលទីតាំងស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងថៃ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា អ្នកអាចគ្រប់គ្រងទីតាំង។ អ្នកអាចរៀបចំដំណើរទស្សនកិច្ច។ អ្នកអាចជ្រើសរើសអ្វីដែលចង់បង្ហាញ។ អ្នកអាចរៀបចំសេណារីយូ។ ប៉ុន្តែអ្នកមិនអាចរៀបចំការពិតឱ្យដើរតាមសេណារីយូបានទេ។ ការកាន់កាប់ដោយកម្លាំងមិនអាចបង្កើតអធិបតេយ្យភាព។ ហើយដំណើរទស្សនកិច្ចដែលរៀបចំដោយភាគីកាន់កាប់ដោយខុសច្បាប់មិនអាចបម្លែងការអះអាងទៅជាការពិតបានឡើយ គឺអ្វីៗជាការរៀបចំដើម្បីភូតកុហកអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន តែប៉ុណ្ណោះ។ ប៉ុន្តែដូចពាក្យខ្មែរ «ភូតច្រើន ចាញ់អាត្មា»៕