* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត ឥន សុផល បង្ហាញពីបំណងទុច្ចរិតរបស់ភាគីថៃ ដែលនាំក្រុម AOT-TH រំលោភចូលក្នុងទឹកដីកម្ពុជា (Video inside)

09-09-2026 15:57

(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត ឥន សុផល អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានបកអាក្រាតបំណងទុច្ចរិតរបស់ថៃ ជុំវិញការនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសថៃ (AOT-TH) ទៅពិនិត្យផ្ទាល់នៅច្រកអូរស្មាច់ កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ។

ដោយគោលបំណងទី១ គឺថៃមានបំណងបំភាន់ភ្នែកអន្តរជាតិ លើការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ លោកបណ្ឌិត ឥន សុផល បានបញ្ជាក់ថា ភាគីថៃ បានរំលោភគោលការណ៍មិនឆ្លងព្រំដែនដោយឯកតោភាគីក្នុងកិច្ចព្រមព្រៀងខែសីហា ២០២៥ ដែលភាគីទាំងពីរបានយល់ព្រមឱ្យអ្នកសង្កេតការណ៍យោធាអាស៊ានមានមូលដ្ឋាននៅកម្ពុជា និងថៃដើម្បីត្រួតពិនិត្យនៅតំបន់រៀងៗខ្លួន។ នៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ថា «ក្រុមដែលមានមូលដ្ឋាននៅប្រទេសនីមួយៗមិនត្រូវឆ្លងព្រំដែន» ចូលទៅក្នុងទឹកដីរបស់ភាគីម្ខាងទៀតទេ។

បន្ថែមពីនេះភាគីថៃ បានរំលោភលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ាន មាត្រា ២ នៃ (TAC) តម្រូវឱ្យរដ្ឋភាគីគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែក ការដោះស្រាយវិវាទដោយសន្តិវិធី និងការមិនគំរាម ឬប្រើកម្លាំង។ ថៃប្រើប្រាស់ក្រុម AOT-TH ដែលមានតួនាទីជាយន្តការសង្កេតការណ៍អព្យាក្រឹត ដើម្បីបញ្ជាក់លើការគាំទ្រដល់ការអះអាងជាឯកតោភាគីរបស់ខ្លួន ឬដើម្បីបង្កើតភាពស្របច្បាប់នៃការគ្រប់គ្រង ឬការកាន់កាប់ដែនដីកម្ពុជាដោយខុសច្បាប់ ទាំងនេះគឺផ្ទុយទៅនឹងគោលការណ៍នៃការអនុវត្តកាតព្វកិច្ចដោយសុច្ឆន្ទៈ។

ជាងនេះទៅទៀតសកម្មភាពរបស់ថៃ បានរំលោភលើវិសាលភាពនៃអាណត្តិ AOT នៅចំណុចទី៣ នៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា កម្ពុជានិងថៃបានចុះហត្ថលេខាលើ TOR សម្រាប់បង្កើត AOT ក្នុងគោលបំណងគឺធានាការអនុវត្តបទឈប់បាញ់ពេញលេញ និងមានប្រសិទ្ធភាព។ ចំណុចទី៤ កំណត់តួនាទី AOT ជាអ្នកសង្កេតការណ៍ ផ្ទៀងផ្ទាត់ការកាត់បន្ថយភាពតានតឹងយោធា ត្រួតពិនិត្យការដកអាវុធធុនធ្ងន់ និងគាំទ្រការអនុវត្តបទឈប់បាញ់។

ក្នុងនាមជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត បានបញ្ជាក់ឲ្យដឹងថា នៅក្នុងសេចក្តីប្រកាសរួមមិនបានផ្តល់អំណាចឱ្យ AOT ស៊ើបអង្កេតបទល្មើស ឬបទឧក្រិដ្ឋជំនួសនគរបាលនិងតុលាការរបស់រដ្ឋម្ចាស់ផ្ទះបានដែរ ហើយក៏មិនអនុញ្ញាតឱ្យភាគីថៃអនុវត្តអំណាចរដ្ឋរបស់ខ្លួននៅក្នុងទឹកដីកម្ពុជាទេ។ តួនាទីរបស់ AOT គឺត្រួតពិនិត្យបទឈប់បាញ់ មិនមែនចុះធ្វើទស្សនកិច្ចក្រោមរបៀបវារៈប្រឆាំងបទល្មើស ដែលភាគីថៃរៀបចំជាឯកតោភាគីនោះទេ ដូច្នេះការប្រើប្រាស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយភាគីថៃ លើសពីវិសាលភាព និងគោលបំណងនៃអាណត្តិដែលបានកំណត់ក្នុងលក្ខខណ្ឌប្រតិបត្តិការ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានខែមករា ២០២៦ ក៏បញ្ជាក់ថា AOT ត្រូវធ្វើការផ្ទៀងផ្ទាត់ «ផ្អែកលើវិសាលភាពនៃអាណត្តិរបស់ខ្លួន»មានន័យថា AOT មិនអាចត្រូវបានពង្រីកទៅជាយន្តការស៊ើបអង្កេតបទល្មើស ឬបទឧក្រិដ្ឋឡើយ។

សកម្មភាពរបស់ថៃ បានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលនាំក្រុម AOT-TH ចូលមកក្នុងដែនដីកម្ពុជាគឺផ្ទុយពីវិសាលភាពអាណត្តិរបស់ AOT ព្រោះទីតាំងនោះកងទ័ពថៃបានប្រើកម្លាំងកាន់កាប់កន្លងមកដោយខុសច្បាប់ ដែលជាអំពើឈ្លានពាន “Act of Aggression” មិនតែប៉ុណ្ណោះភាគីថៃបានរំលោភយ៉ាងធ្ងន់ធ្ងរលើ មាត្រា៣ នៃសេចក្តីសម្រេចមហាសន្និបាត UN លេខ 3314 និងមាត្រា ២(៤) នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

ជាងនេះទៅទៀតភាគីថៃ បាននាំក្រុម AOT-TH ទៅទស្សនាអគារពាណិជ្ជរបស់កម្ពុជាដោយអះអាងថាជាទីតាំងប្រព្រឹត្តបទល្មើស សកម្មភាពនេះបានផ្ទុយទៅនឹងមាត្រា ៤ នៃអនុសញ្ញា UN ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (UNTOC) ដែលសំខាន់បំផុត មាត្រា ៤(២) បញ្ជាក់ច្បាស់ថា រដ្ឋមួយមិនត្រូវអនុវត្តយុត្តាធិការរបស់ខ្លួនលើរដ្ឋផ្សេងទៀតឡើយ។ ហេតុនេះ ថៃមិនអាចយក UNTOC ជាហេតុផលដើម្បីចូលធ្វើប្រតិបត្តិការយោធា ឬនគរបាលនៅកម្ពុជាបានទេ៕