* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិតសភាចារ្យ សុខ ទូច៖ ការបង្រៀនភាសា ជាការកសាងស្ពានតភ្ជាប់ពីមនុស្សទៅមនុស្ស និងពីវប្បធម៌ទៅវប្បធម៌

09-09-2026 16:03

(ភ្នំពេញ)៖ ព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្ដល់អនុសាសន៍តម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។

នៅក្នុងឱកាសនោះបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា៖ «ការបង្រៀនភាសា មិនមែនគ្រាន់តែជាការផ្ទេរចំណេះដឹងនោះទេ ប៉ុន្តែជាការកសាងស្ពានតភ្ជាប់ពីមនុស្សទៅមនុស្ស និងពីវប្បធម៌ទៅវប្បធម៌។ លោកគ្រូ អ្នកគ្រូថ្មីទាំងអស់ បានធ្វើដំណើរយ៉ាងឆ្ងាយពីមាតុប្រទេសមកកាន់កម្ពុជា ដោយនាំមកជាមួយនូវចំណេះដឹង កម្លាំងចិត្ត និងក្តីស្រឡាញ់ចំពោះវិស័យអប់រំ»។

សម្រាប់លោកប្រធានរាជបណ្ឌិត្យសភាកម្ពុជា វត្តមានរបស់លោកគ្រូ អ្នកគ្រូជនជាតិចិន មកកាន់កម្ពុជា ដើម្បីបង្រៀនភាសាចិន នាពេលនេះ មិនត្រឹមតែបានបន្ថែមថាមពល និងភាពរស់រវើកថ្មីដល់បេសកកម្មបង្រៀនភាសាចិននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកដល់ការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងកាន់តែស៊ីជម្រៅរវាងប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ។

សម្រាប់បេសកកម្មបណ្ដុះបណ្ដាលនេះ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងស្វាគមន៍ចំពោះការអញ្ជើញរបស់គ្រូបង្រៀនជនជាតិចិនទាំងអស់មកកាន់កម្ពុជា និងបានថ្លែងជូនពរឱ្យការបំពេញបេសកកម្មក្នុងឆ្នាំសិក្សាថ្មីនេះទទួលបានជោគជ័យ និងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អនៅកម្ពុជា៕