* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សមត្ថកិច្ចខេត្តសៀមរាប ចាត់វិធានការចំពោះអ្នកដែលល្មើសច្បាប់ចរាចរណ៍ ត្រូវឃាត់យានយន្ត និងនាំអ្នកបើកបរមកស្នាក់ការ ដើម្បីអប់រំពីច្បាប់ចរាចរណ៍

09-09-2026 16:47

(សៀមរាប)៖ លោកវរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានលើកឡើងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាពិសេសដោយមានការឯកភាពពីលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដែលជាសេនាធិការ ជូនគណៈបញ្ជាការខេត្ត ទៅលើការងារសន្តិសុខសណ្តាប់ធ្នាប់ផ្សេងៗនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប។

លោកស្នងការរងទទួលផែន បានឲ្យដឹងនៅរសៀលថ្ងៃទី៨ ខែកញ្ញានេះថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ ចុះត្រួតពិនិត្យ និងធ្វើការឃាត់យានយន្តទាំងឡាយណាដែលបើកបរមិនចូលរួមគោរព និងអនុវត្តតាមច្បាប់ «ស្តីពីចរាចរណ៍ផ្លូវគោក» ដោយត្រូវពន្យល់ណែនាំដល់អ្នកបើកបរ ឱ្យបានយល់ច្បាស់ពីផលប៉ះពាល់នៃការមិនគោរពច្បាប់។

លោកស្នងការរងទទួលផែន បញ្ជាក់ថា ការឃាត់យានយន្តនេះដែរ គឺអនុវត្តតែចំពោះយានយន្ត ដែលបើកបរលើសល្បឿនកំណត់, ការបើកបរវ៉ាជែងដោយមិនប្រុងប្រយ័ត្ន, ការមិនគោរពស្លាកសញ្ញា, គំនូសសញ្ញា, ភ្លើងសញ្ញចរាចរណ៍, ការមិនពាក់មួកសុវត្ថិភាព, ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរក្នុងស្ថានភាពស្រវឹង ក្នុងគោលបំណង ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចូលរួមគោរពច្បាប់ទាំងអស់គ្នា។

លោកស្នងការរងទទួលផែន បានបន្តថា ការងារនេះ យើងទើបតែចាប់ផ្តើមអនុវត្តនៅដើមខែកញ្ញានេះ ដោយវិធានការអប់រំត្រូវរឹតបន្តឹងបន្ថែម ដោយកាលពីមុនកម្លាំងនគរបាលចរាចរណ៍ ធ្វើការអប់រំ ណែនាំពួកគាត់ នៅនឹងកន្លែងដែលគាត់ល្មើសជាក់ស្តែង ប៉ុន្តែអីឡូវនេះគោលការណ៍ គឺនាំពួកគាត់មកស្នាក់ការ ដើម្បីពន្យល់ពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោករយ:ពេលពី២ ទៅ៣ម៉ោង ទើបយើងអនុញ្ញាតឲ្យគាត់យកយានយន្តត្រឡប់ទៅវិញ។ ក្នុងការអប់រំនេះដែរ ក៏មានវីឌីអូពីការគ្រោះថ្នាក់ចរាចរណ៍ជាក់ស្តែងឲ្យគាត់មើលផងដែរ។

លោកស្នងការរងទទួលផែន បន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ឃើញថាអ្នកដែលល្មើសច្បាប់មកចូលរួមទទួលការអប់រំច្រើន តែក៏នៅមានអ្នកល្មើសបន្ថែមទៀត ហើយយើងក៏ឲ្យគាត់ចូលរួមចឹងដែរ។ ដោយសារកត្តាមនុស្ស គឺសំខាន់ណាស់ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍នេះ ប្រសិនបើការចូលរួមគោរពច្បាប់ផុសផល សង្ឃឹមថាខេត្តសៀមរាប នឹងមានអ្នកគោរពច្បាប់ច្រើន ព្រោះខេត្តសៀមរាបជាខេត្តទេសចរណ៍ផង ដូច្នេះហើយ យើងចង់ឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ឲ្យបានត្រឹមត្រូវ។

លោកស្នងការរងទទួលផែន បន្តទៀតថា ពាក់ព័ន្ធនឹងការល្មើសផ្លាកសញ្ញា និងសិទ្ធិអាទិភាពនេះ អ្នកដែលបើកបរល្មើស ច្រើនបង្កគ្រោះថ្នាក់ដល់អ្នកដែលបើកបរត្រឹមត្រូវ និងគោរពច្បាប់។ ការផ្សព្វផ្សាយ អបរំនេះ ក្នុងគោលបំណងដើម្បីពួកគាត់ចូលរួមគោរពច្បាប់ ប្រសិនបើគាត់ចូលរួមគោរព និងជួយកាត់បន្ថយបានច្រើន ពាក់ព័ន្ធនឹងអ្នកដែលល្មើសសិទ្ធិអាទិភាពនេះ។

លោកវរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី បន្ថែមថា កងកម្លាំងយើងបានចុះល្បាតជារៀងរាល់ថ្ងៃ ទៅលើអ្នកដែលចតយានយន្តល្មើសទៅផ្លាកសញ្ញាថ្ងៃសេស និងថ្ងៃគូ និងចតលើគំនូសថ្មើរជើងផ្សេងៗ កងកម្លាំងរបស់យើងធ្វើការអប់រំ ណែនាំដល់ពួកគាត់បានច្រើន ព្រមទាំងអប់រំគាត់ឲ្យយល់ពីការចតយានយន្ត ឲ្យបានត្រឹមត្រូវ និងការបំពានផ្លូវថ្មើរជើងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ត្រូវការផ្លូវថ្មើរជើងដើម្បីធ្វើដំណើរផងដែរ។

លោកស្នងការរងទទួលផែន បញ្ជាក់ថា ទាក់ទងទៅនឹងការអប់រំនេះ យើងនៅមានជំហានបន្តបន្ទាប់ ជំហានទីមួយនៅស្នាក់ការចរាចរណ៍ នៅមាត់ស្ទឹងសៀមរាប។ ហើយនៅខែក្រោយ ឬក៏សប្ដាហ៍ក្រោយ នឹងមានទីតាំងផ្សេងៗទៀត ដើម្បីធ្វើការងារអប់រំនេះ មានដូចជា៖ ទីតាំងផ្សារចាស់, រង្វង់មូលគ្រុឌ និងស្តុបសម្តេចពិជ័យ (ស្តុបស្មាយលីញ) ហើយក្នុងនោះ យើងក៏មានប៉ុស្តិ៍ស្នាក់ការ២៤ម៉ោង ត្រៀមសម្រាប់ធ្វើកិច្ចការនេះផងដែរ។

ជាមួយនេះដែរ លោកវរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់យានយន្តទាំងអស់ សូមចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមានការទទួលខុសត្រូវខ្ពស់ ព្រោះការគោរពច្បាប់ មិនមែនគ្រាន់តែជាកាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមការពារអាយុជីវិតខ្លួនឯង គ្រួសារ និងអ្នកដទៃផងដែរ៕