* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ២៥.០០០ បណ្ណនៅខេត្តកំពង់ឆ្នាំង

09-09-2026 16:51

(កំពង់ឆ្នាំង)៖ រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់ខ្ពស់លើការងារកែទម្រង់វិស័យដីធ្លី ដោយចាត់ទុកថា ការធានាសិទ្ធិលើដីធ្លីរបស់ប្រជាពលរដ្ឋ គឺជាការធានាផ្នែកសង្គម-សេដ្ឋកិច្ច និងច្បាប់។ គោលនយោបាយនេះមានគោលបំណងធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយជម្លោះ និងលើកកម្ពស់ការប្រើប្រាស់ដីធ្លីប្រកបដោយប្រសិទ្ធភាព។

នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ២៥.៧៩០ បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ២១ ភូមិ ក្នុងស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ពីសារៈសំខាន់នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកបានបន្ថែមថា ការប្រគល់បណ្ណកម្មសិទ្ធិដីធ្លីនេះ ផ្ដល់នូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី កាត់បន្ថយជម្លោះ និងជំរុញការប្រើប្រាស់ដីឱ្យអស់សក្ដានុពល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានប្តេជ្ញាយ៉ាងមុតមាំថា ក្រសួងរៀបចំដែនដី នឹងខិតខំបញ្ចប់ការងារចុះបញ្ជី និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឱ្យបានរួចរាល់ជាស្ថាពរក្នុងអាណត្តិនេះ។

លោកបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះគឺដើម្បីធានាថា ដីធ្លីដែលប្រជាពលរដ្ឋកាន់កាប់ នឹងក្លាយជាទ្រព្យសម្បត្តិស្របច្បាប់រឹងមាំ តកូនតចៅ ប្រកបដោយសុវត្ថិភាពផ្លូវច្បាប់ និងបង្កភាពងាយស្រួលក្នុងការទិញ លក់ ឬប្រើប្រាស់ជាទ្រព្យសកម្ម ដើម្បីបង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង យកចិត្តទុកដាក់លើការរៀបចំដែនដី និងការរៀបចំក្រុងឱ្យបានច្បាស់លាស់ និងមានផែនការប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដូចជាការបែងចែកតំបន់ព្រៃលិចទឹក តំបន់កសិកម្ម និងតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម។

លោកបានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងមានសក្ដានុពលខ្ពស់សម្រាប់វិស័យកសិកម្ម និងការចិញ្ចឹមសត្វ ដូច្នេះការរៀបចំដីធ្លីឱ្យទៅជា «តំបន់ប្រើប្រាស់ច្រើនយ៉ាង» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្កើតមុខរបរ បង្កើនប្រភពចំណូល និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានស្ថិរភាព និងចីរភាព៕