* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ

09-09-2026 17:20

(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ខេត្តសៀមរាប។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកអភិបាលរងស្រុក មេឃុំ លោកអធិការ-អធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានលើកឡើងថា ការជ្រើសរើសយកថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៦នេះ ដើម្បីរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ ដែលជាក្រុងមហេន្ទ្របវ៌ត (ឬមហិន្ទ្របព៌ត) និងជាអតីតមហារាជធានីបុរាណដំបូងបង្អស់នៃសម័យអង្គរ ដែលមានទីតាំងស្ថិតនៅលើខ្នងភ្នំគូលែន (បច្ចុប្បន្នស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ខេត្តសៀមរាប)។

លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា នៅថ្ងៃទី៩ ខែ៩ ឆ្នាំ២០២០នេះទៀត ក៏ជាថ្ងៃដែលលោកឧត្តមសេនីយ៍ទោ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសតែងតាំងជាស្នងការ នៃស្នងការដ្ឋានគរបាលខេត្តឧត្តរមានជ័យ និងថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៥ ជាថ្ងៃដែលសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារ និងសមិទ្ធផលនានា នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែនផងដែរ៕