* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បណ្ឌិត្យសភានគរបាលកម្ពុជា ចេញសេចក្តីជូនដំណឹងស្តីពីការបើកវគ្គបណ្តុះបណ្តាល «កម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល» និង «មន្ត្រីនគរបាលយុត្តិធម៌»

09-09-2026 17:26

(ដីឥដ្ឋ-កណ្តាល)៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់មន្ត្រីនគរបាលជាតិឱ្យបានជ្រាបថា បណ្ឌិត្យសភានគរបាលគ្រោងបើក វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល (វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល) និង វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ សម្រាប់មន្ត្រីនគរបាលជាតិដែលមិនទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលទាំង២នេះ តាមកាលបរិច្ឆេទនិងការកំណត់ ដូចខាងក្រោម៖

ក-កាលបរិច្ឆេទទទួលពាក្យ: ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
ខ-កាលបរិច្ឆេទចូលរៀន: ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
គ-សិក្សាក្នុងសប្តាហ៍: សិក្សានិងហ្វឹកហាត់ចុងសប្តាហ៍(សុក្រ-សៅរ៍-អាទិត្យ) សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ សាមីខ្លួនត្រូវបំពេញការងារនៅអង្គភាពសាមីជាធម្មតា
ឃ-មុខសញ្ញាវគ្គបណ្ដុះបណ្ដាល: វគ្គបណ្ដុះបណ្ដាលបំពេញបន្ថែម
ង-លក្ខខណ្ឌដើម្បីទទួលបានការបណ្ដុះបណ្ដាល

១. ចំពោះវគ្គ កម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល ជាមន្រ្តីនគរបាលជាតិដែលមិនទាន់ឆ្លងកាត់វគ្គសិក្សា

២. ចំពោះវគ្គ បណ្ដុះបណ្ដាលមន្រ្តីនគរបាលយុត្តិធម៌
- ជាមន្ត្រីនគរបាលជាតិដែលមានឋានន្តរស័ក្តិចាប់ពីអនុសេនីយ៍ត្រីឡើងទៅ
- បម្រើការងារយ៉ាងតិច២ឆ្នាំក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិលើការងារជំនាញនគរបាលយុត្តិធម៌ និងពុំដែលធ្លាប់បានឆ្លងកាត់វគ្គសិក្សានេះ
- បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលឬកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល
- មានកម្រិតវប្បធម៌សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ

៣. លក្ខខណ្ឌរួម
- មានអាយុមិនលើសពី៤៨ឆ្នាំ គិតត្រឹមថ្ងៃចូលសិក្សា និងជាមន្រ្តីនគរបាលសកម្មក្នុងការងារ គោរព វិន័យ មានសីលធម៌ល្អ មានសុខភាពល្អ មានកាយសម្បទាមាំមួន និងមានអត្តចរិតល្អ
- សិក្ខាកាមនិងសិស្សនគរបាលជានារី មិនត្រូវមានគភ៌(គ្មានគភ៌)ក្នុងកំលុងពេលសិក្សា-ហ្វឹកហាត់។

ព័ត៌មានលម្អិតសូមទាក់ទង ១-វរសេនីយ៍ឯក ពៅ រដ្ឋា ០៧១ ៤៣៦ ៨១៨៣ ២-អនុសេនីយ៍ទោ យឿន កក្កដា ០១១ ៨០៥ ០២៣ និង ៣-អនុសេនីយ៍ត្រី សុធា រស្មី ០៨៦ ៨៧០ ០០០
- ក្រុមតេឡេក្រាម «វគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល» https://t.me/BasicPolice_PT
- ក្រុមតេឡេក្រាម «វគ្គ-មន្រ្តីនគរបាលយុត្តិធម៌-Ill» https://t.me/opj3iii